វត្តមានដំបូងបង្អស់របស់សាខា Starbucks កម្ពុជា ធ្វើឲ្យកក្រើកក្រុងព្រះសីហនុ!

//s5.kh1.co/af/af59a261c50e3e41e14bf5f79798f866473f3a2a.jpg
សង្គម

 ២៩-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រុងព្រះសីហនុ កាលពីថ្ងៃទី២២ វិច្ឆិកា កន្លងទៅនេះ Starbucks Cambodia បានបើកដំណើរការសាខាដំបូងបង្អស់ក្នុងក្រុងព្រះសីហនុ​គឺ​ Starbucks សាខាផ្សារ​ទំនើប​ FURI Times Square ដែលជាសាខាទី២០ ហើយត្រឹមឆ្នាំ២០១៩ នេះ។ ជាមួយនឹងអ្នកគាំទ្រទូទាំងទីក្រុង យើងបានឃើញថា មានការរង់ចាំជាជួរវែងអន្លាយ លាយឡំនឹងភាពរំជើបរំជួលពីសំណាក់អតិថិជន  ដែលប្តេជ្ញាក្លាយជាអ្នកដំបូង ដែលបានភ្លក្សរសជាតិភេសជ្ជៈ Starbucks នៅក្នុងហាងថ្មីនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Starbucks កម្ពុជា បើកសាខាដំបូងនៅក្រុងព្រះសីហនុ​
Starbucks កម្ពុជា បើកសាខាដំបូងនៅក្រុងព្រះសីហនុ​
Starbucks កម្ពុជា បើកសាខាដំបូងនៅក្រុងព្រះសីហនុ​
Starbucks កម្ពុជា បើកសាខាដំបូងនៅក្រុងព្រះសីហនុ​

Starbucks សាខាផ្សារ​ទំនើប​ FURI Times Square មិនត្រឹមតែផ្តល់ជូននូវភេសជ្ជៈ និងអាហារឆ្ងាញ់ៗជាច្រើនមុខប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងសម្រាប់អតិថិជនសម្រាកលំហែ និងទទួលបានបទពិសោធន៍ដ៏ពិសេស។

នាយក​គ្រប់​គ្រង​ទូទៅរបស់ក្រុមហ៊ុន Starbucks Cambodia លោក ប៉ោ លីម មានប្រសាសន៍ថា៖

«Starbucks តែងតែព្យាយាមនាំយកបទពិសោធន៍ដែលថ្មី ដើម្បីបំពេញតម្រូវការអតិថិជនរបស់យើង។ ស្របគ្នានេះដែរ យើងនឹងបន្តពង្រីកសាខារបស់យើង ដើម្បីឲ្យអតិថិជននៅក្រៅទីក្រុងភ្នំពេញមានភាពងាយស្រួល និងអាចរីករាយជាមួយនឹងភេសជ្ជៈ និងអាហារដែលពួកគេចូលចិត្ត»។

លើសពីនេះលោកបន្តថា៖

«យើងមានកិត្តិយស និងត្រៀមខ្លួនជាស្រេចក្នុងការបម្រើជូននូវកាហ្វេដ៏ឈ្ងុញឆ្ងាញ់ពីដៃគូ​ឆុងកាហ្វេរបស់យើង ដែលពោរពេញដោយក្តីស្រលាញ់ និង​ចំណេះដឹង។ សាខាដ៏ស្រស់ស្អាត និងដំបូងគេបង្អស់ក្នុងក្រុងព្រះស៊ីហនុមួយនេះ នឹងក្លាយជាកន្លែងសម្រាប់ជួបជុំ និងទំនាក់ទំនងជាមួយនឹងអារម្មណ៍ស្រស់ស្រាយ ក្នុងទីក្រុងឆ្នេរសមុទ្រដ៏ស្រស់បំព្រងមួយនេះ»។

Starbucks កម្ពុជា បើកសាខាដំបូងនៅក្រុងព្រះសីហនុ​
Starbucks កម្ពុជា បើកសាខាដំបូងនៅក្រុងព្រះសីហនុ​
Starbucks កម្ពុជា បើកសាខាដំបូងនៅក្រុងព្រះសីហនុ​
Starbucks កម្ពុជា បើកសាខាដំបូងនៅក្រុងព្រះសីហនុ​

Starbucks បន្តចែករំលែកដល់សហគមន៍

Starbucks តែងតែមានការប្តេជ្ញាយ៉ាងមុតមាំក្នុងការរួមចំណែកជួយដល់សហគមន៍ជុំវិញខ្លួនជានិច្ច។ កាលពីដើមខែនេះក្រុមហ៊ុន Starbucks Cambodia បានសហការជាមួយអង្គការ Planet Water Foundation ដើម្បីស្ថាបនាប្រព័ន្ធចម្រោះទឹកស្អាត សម្រាប់សិស្សានុសិស្ស និងសហគមន៍ នៅសាលា​បឋម​សិក្សា និង​អនុវិទ្យាល័យ​សំរុង ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ នេះគឺជាការសហការលើកទី៤ របស់ក្រុមហ៊ុន Starbucks ជាមួយនឹងអង្គការដែលបាននាំមកនូវសុវត្ថិភាព និងទឹកស្អាត សម្រាប់ប្រើប្រាស់ដល់អ្នកស្រុកជាង ៤,០០០ នាក់ដែលមាន​ការ​ខ្វះខាត​ នៅទូទាំងប្រទេស។

https://s5.kh1.co/__image/w=650,h=434,q=100/90/90904121c3ab1f4571f01b2869b9a29ff9176360.jpg

Starbucks សាខាផ្សារ​ទំនើប​ FURI TIMES SQUARE

អាសយដ្ឋាន៖ ជាន់​ផ្ទាល់​ដី​ ផ្សារ​ទំនើប FURI Times Square ផ្លូវ ឯករាជ្យ (100) ភូមិ ០១ សង្កាត់ ០៣ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ។
ម៉ោង​បើក៖ ៧:០០ ព្រឹក ដល់ ១០:០០ យប់ ជារៀងរាល់ថ្ងៃ៕

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T