ត្រឹមខែឧសភានេះ គម្រោងលើកកម្រិតគុណភាពនិងជួសជុលថែទាំផ្លូវ២ខែ្ស នៅខេត្តក្រចេះ សម្រេចបានប្រមាណ ៥៣%

//s9.kh1.co/cb/cb9f380df151630963763164249d445168361024.png
Khmerhome

 ០៨-ឧសភា-២០២៤ ៤ល្ងាច · ១១ ថ្ងៃមុន

ឌ្ឍនភាពគម្រោងលើកកម្រិតគុណភាព និងជួសជុលថែទាំផ្លូវខេត្តសំខាន់ៗ​ចំនួន ០២ខែ្ស ដែលមានប្រវែងសរុបជិត ៤៩គីឡូម៉ែត្រ ក្នុងខេត្តក្រចេះ សម្រេចការសាងសង់បាន ប្រមាណ ៥៣% ​ គិតត្រឹមថ្ងៃទី៨​ ខែឧសភា​២០២៤នេះ​។

https://s9.kh1.co/__image/w=650,h=366,q=100/cb/cb9f380df151630963763164249d445168361024.png
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រចេះ៖ វឌ្ឍនភាពគម្រោងលើកកម្រិតគុណភាព និងជួសជុលថែទាំផ្លូវខេត្តសំខាន់ៗ​ចំនួន ០២ខែ្ស ដែលមានប្រវែងសរុបជិត ៤៩គីឡូម៉ែត្រ ក្នុងខេត្តក្រចេះ សម្រេចការសាងសង់បាន ប្រមាណ ៥៣% ​ គិតត្រឹមថ្ងៃទី៨​ ខែឧសភា​ ២០២៤នេះ​។

ផ្លូវខេត្តដ៏សំខាន់ ២ខ្សែនេះ ស្ថិតក្នុងខេត្តក្រចេះ រួមមានផ្លូវខេត្តលេខ៣៧៧ មានប្រវែង ៣៥.៥គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលព្រាប«ស» (ក្រុងក្រចេះ) ដល់ស្រុកសំបូរ និងផ្លូវលេខ៣៧៧A មានប្រវែង ១៣.៦គីឡូម៉ែត្រ គិតចាប់ពីផ្សារសណ្តាន់ ដល់ភូមិសង្គម ឃុំសណ្តាន់ នៃស្រុកសំបូរ។

ផ្លូវទាំងនេះ គឺជាផ្នែកមួយដ៏សំខាន់ សម្រាប់បម្រើដល់វិស័យទេសចរណ៍ និងវិស័យដឹកជញ្ជូន ជាពិសេសអាចធ្វើដំណើរទៅកាន់រមណីយដ្ឋានជាច្រើន តាមបណ្ដោយដងទន្លេមេគង្គត្រើយខាងកើត មានដូចជា៖តំបន់ទេសចរណ៍ភ្នំសបុក​ រម្មណីយដ្ឋានអន្លង់ផ្សោតកាំពី, រមណីយដ្ឋានទឹកជួរកាំពី ,ព្រះធំវិហារសសរ ១០០ , និងសហគមន៍ទេសចរណ៍កោះ ៣០ ជាដើម​ និងបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការដឹកជញ្ជូនទំនិញ និងកសិផល​ទៅកាន់ទីផ្សារនិងតំបន់ផ្សេងៗ បានលឿនជាមុន។

គួររម្លឹកថា ផ្លូវ២ខ្សែនេះ ជាគម្រោងស្តារឡើងវិញដោយពង្រីក និងលើកកម្រិតគុណភាពជាប្រភេទផ្លូវកម្រាលបេតុងកៅស៊ូ(AC) កម្រាស់៥សង់ទីម៉ែត្រ និងក្រាលបេតុងសរសៃដែក កម្រាស់ ២០សង់ទីម៉ែត្រ មានទទឹងចាប់ពី ៧​ ដល់​ ១១ម៉ែត្រ មាន២គន្លងទៅមក។

ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ដោយក្រុមហ៊ុន Poly Changda Engineering Co., Ltd ស្ថិតក្រោមក្របខ័ណ្ឌឥណទានសម្បទានរបស់ធនាគារពិភពលោក (RCIP)៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T