OPPO ត្រៀមក្តោបយកទីផ្សារស្មាតហ្វូនថ្នាក់ខ្ពស់!

//s5.kh1.co/62/623e5342306fbe1739bbc28760be6e3108d7e8ec.jpg
បច្ចេកវិទ្យា

 ២៨-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ បន្ទាប់ពីបោះជំហានចូលទីផ្សារកម្ពុជាត្រឹមតែរយៈពេលបីឆ្នាំប៉ុណ្ណោះ ក្រុមហ៊ុនទូរស័ព្ទដៃ OPPO ហាក់ដណ្តើមបានប្រជាប្រិយភាពខ្លាំងពីសំណាក់អតិថិជនស្មាតហ្វូនគ្រប់ស្រទាប់។ យោងតាមរបាយការណ៍ប៉ាន់ប្រមាណ និងវិភាគស្មាតហ្វូនរបស់ Canalys ប្រចាំខែសីហា ឆ្នាំ២០១៩ បង្ហាញថា OPPO ឈរលើចំណាត់ថ្នាក់លេខ១ នៅប្រទេសកម្ពុជា និងប្រទេសពីរផ្សេងទៀតនៅអាស៊ីអាគ្នេយ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភាពជោគជ័យលើស្មាតហ្វូនស៊េរីមធ្យម និងថ្នាក់បង្គួរ ពុំបានបញ្ឈប់មហិច្ឆិតារបស់ក្រុមហ៊ុនផលិតទូរស័ព្ទចល័តខ្នាតអន្តរជាតិមួយនេះទេ តែវាបានក្លាយជាកម្លាំងចលកររុញច្រានពួកគេឱ្យកាន់តែខិតខំបំពេញតម្រូវការអ្នកប្រើប្រាស់នូវបច្ចេកវិទ្យាដ៏ថ្មីសន្លាង និងទំនើបដែលកំពុងបំពាក់នូវលើស្មាតហ្វូនស៊េរីខ្ពស់ៗដូចជា OPPO Reno 10x Zoom 12GB Special Edition ជាដើម។

ស្មាតហ្វូនម៉ូឌែលនេះ អាចជាគូប្រជែងនឹង iPhone 11 Pro Max របស់ក្រុមហ៊ុន Apple និង  Samsung Galaxy S10 Plus របស់ក្រុមហ៊ុន Samsung ផងដែរ។

ស្មាតហ្វូន OPPO Reno10x Zoom
ស្មាតហ្វូន OPPO Reno10x Zoom

បច្ចេកវិទ្យាថ្មីទំនើបចុងក្រោយ Zoom បាន៦០ដងរបស់ក្រុមហ៊ុន OPPO ដែលបំពាក់លើស្មាតហ្វូនថ្នាក់ខ្ពស់របស់ខ្លួនគឺ Reno 10x Zoom 12GB Special Edition មានសមត្ថភាព ផ្តិតយកទិដ្ឋភាព ឫវត្ថុឆ្ងាយៗ ដែលមិនអាចមើលឃើញដោយភ្នែកទទេបានកាន់តែច្បាស់។

OPPO Reno 10x Zoom 12GB Special Edition មានកាមេរ៉ាក្រោយ៣គ្រាប់ដូច iPhone 11 Pro Max និង Galaxy S10 Plus ដែរ ប៉ុន្តែវាមានផ្ទៃម៉ាស៊ីនរាបស្មើអមដោយ O-Dot ផលិតពីសេរ៉ាមិច សម្រាប់ការពារមិនឲ្យងាយខូច ឬសឹកឡេនកាមេរ៉ា។ កាមេរ៉ាមេរបស់វាមានទំហំ 48MP ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាកាត់បន្ថយគ្រាប់ Noise (ចំណុច​អុច​តូចៗ) និងបច្ចេកវិទ្យា HDR និង មុខងារ Ultra Night Mode 2.0  អាច​ថត​ពេល​យប់​បានយ៉ាងច្បាស់ស្អាត​ល្អ ទាំង​រូបភាព​សន្លឹក និង​វីដេអូ។ កាមេរ៉ាទី២ ទំហំ 8MP អាចពង្រីកមុំបានកាន់តែទូលាយរហូតដល់ទៅ 120° (wide-angle)។ កាមេរ៉ាទី៣ ទំហំ 13MP បំពាក់មកនូវបច្ចេកវិទ្យា 10x hybrid zoom ដែលអមមកជាមួយនឹងបច្ចេកវិទ្យា​ 60x Digital Zoom អាចថត Zoom បានប្រវែងវែង និងច្បាស់ល្អ។ ជាពិសេស វាភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាទប់លំនឹង OIS មួយគូ អាចធ្វើការថតរូបភាព ឬវីដេអូក្នុងស្ថានភាពរង្គើខ្លាំង នៅតែស្អាត នៅតែច្បាស់ និងមានលំនឹងល្អ។   

ក្រុមហ៊ុន OPPO លក់ចេញ Reno 10x Zoom 12GB Special Edition មានរ៉េមទំហំយក្ស 12GB លើកដំបូងក្នុងតម្លៃ $899 តែប៉ុណ្ណោះ ក្នុងគោលដៅក្តោបយកទីផ្សារស្មាតហ្វូនថ្នាក់ខ្ពស់។

ស្មាតហ្វូន OPPO Reno10x Zoom
ស្មាតហ្វូន OPPO Reno10x Zoom

ក្រៅពីនេះ OPPO កំពុងសំងំខ្លួនអភិវឌ្ឍន៍បន្ទះឈីបផ្ទាល់ខ្លួន សម្រាប់ស្មាតហ្វូនស៊េរីក្រោយៗ ថែមទាំងបានដាក់ពាក្យស្នើសុំនូវម៉ាកសញ្ញាថ្មី កាលពីថ្ងៃទី២០ ខែវិច្ឆិកានេះ ទៅកាន់ការិយាល័យកម្មសិទ្ធិបញ្ញាសហភាពអ៊ឺរ៉ុប (EUIPO) នេះបើយោងតាមរបាយការណ៍របស់ LetsGoDigital។ យើងរង់ចាំអ៊ុតមើលបន្តទៀត ថាក្រុមហ៊ុនមួយនេះនឹងនាំយកនូវ OPPO ថ្នាក់ខ្ពស់ម៉ូឌែលអ្វីមកកាន់កម្ពុជាយើងក្នុងឆ្នាំ២០២០ ខាងមុខនេះ៕

OPPO ត្រៀមក្តោបយកទីផ្សារស្មាតហ្វូនថ្នាក់ខ្ពស់
OPPO ត្រៀមក្តោបយកទីផ្សារស្មាតហ្វូនថ្នាក់ខ្ពស់
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T