លើកទី១ក្នុងជីវិត! មាន សូនីតា រំភើបចង់ហោះ ពេលបានចូលគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី (មានវីដេអូ)

//s5.kh1.co/95/95e14fac7165a784cfd0325d691b98cd2b0f194a.jpg
តារា & កម្សាន្ដ

 ២៨-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ បច្ចុប្បន្ននេះទោះបីជាមានភាពល្បីល្បាញនៅក្នុងការងារសិល្បៈយ៉ាងណាក្តី និងមមាញឹកខ្លាំងបែបណាក្តី ក៏ប៉ុន្តែឃើញថាតារាស្រី កញ្ញាមាន សូនីតា នៅតែពេញចិត្ត ថែរក្សាក៏ដូចជាផ្សព្វផ្សាយក្រម៉ាខ្មែរ តាមរយៈបណ្តាប្រទេសជាច្រើនគួរឲ្យសរសើរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាស្រីរូបនេះពិតជាមានអារម្មណ៍រំភើប និងរីករាយក្នុងចិត្តយ៉ាងខ្លាំង ស្របពេលដែលនាងបានចូលគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដោយក្តីរំភើប និងរីករាយនៅក្នុងចិត្តយ៉ាងខ្លាំង ព្រោះនេះជាលើកទីមួយនៅក្នុងឆាកជីវិតរបស់នាង។

ទន្ទឹមនឹងនេះដែរ តារាស្រីរូបនេះបានធ្វើការចូលគាល់ ដោយក្តីគោរព ស្រលាញ់យ៉ាងពេញចិត្ត ក្រាបថ្វាយបង្គំទ្រង់ទាំងពីរយ៉ាងរំភើបពោរពេញដោយស្នាមញញឹមតែម្តង។ មិនត្រឹមតែប៉ុណ្ណោះតាមរយៈវីដេអូដែលនាងបានបង្ហោះ បានបង្ហាញពីអារម្មណ៍យ៉ាងរំភើបស្ទើរហោះ ជាមួយនឹងវត្ថុអនុស្សាវរីយ៍មួយចំនួន ដែលទ្រង់ទាំងពីរបានប្រទានឲ្យ។

ក្រោយពីបានឃើញបែបនេះ អ្នកគាំទ្រជាច្រើនពិតជារំភើបជំនួសនាងតែម្តង ដែលមិនត្រឹមតែចូលគាល់ទ្រង់តែមួយមុខនោះទេ នាងក៏បានពាំនាំនូវក្រម៉ាខ្មែរ រហូត២០០០ក្រមា​ដើម្បីថ្វាយដល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ផងដែរ៕

សូមទស្សនា វីដេអូ និងរូបភាពខាងក្រោមនេះ៖

មាន សូនីតា
មាន សូនីតា
មាន សូនីតា
មាន សូនីតា
មាន សូនីតា ពេលបានចូលគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T