បុរសម្នាក់យកស្ទីកឃ័រ AirPods ទៅបិទនៅទីសាធារណៈ ឯលទ្ធផលគួរឲ្យអស់សំណើច (មានវីដេអូ)

//s5.kh1.co/fa/fad61275f1e3a08d4a46c1d2d806a058adffef60.jpg
សង្គម

 ២៨-វិច្ឆិកា-២០១៩ ៩ព្រឹក · ៦ ឆ្នាំមុន

បរទេស៖ គណនី Twitter មួយដែលមានឈ្មោះថា Pablo Rochat បានបង្កើតវីដេអូជាលក្ខណៈបោកបញ្ឆោត ឬពញ្ញាក់អារម្មណ៍ (Prank) ហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្ដាញសង្គមទាំងក្នុងស្រុកនិងក្រៅស្រុក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីសប្ដាហ៍មុនគាត់បានបង្កើតវីដេអូ Prank ដោយយកស្ទីកឃ័ររូប AirPods ទៅបិទនៅទីប្រជុំជន ចំណែកលទ្ធផលវិញពិតជាគួរឲ្យអស់សំណើច ព្រោះអ្នកដំណើរមួយចំនួនភាន់ច្រឡំ និងគិតថាវាជា AirPods ពិតប្រាកដ ប៉ុន្តែវាគ្រាន់តែជារូបបោកបញ្ឆោតតែប៉ុណ្ណោះ។

រូបស្ទីកឃ័រដែលគាត់យកទៅបិទនៅតាមផ្លូវ
រូបស្ទីកឃ័រដែលគាត់យកទៅបិទនៅតាមផ្លូវ

យើងដឹងហើយថាកាសឥតខ្សែរបស់ក្រុមហ៊ុន Apple មួយនេះពិតជាទទួលបានការគាំទ្រខ្លាំងមែនទែនពីសំណាក់អតិថិជនជុំវិញពិភពលោក។ ការបាត់និងជ្រុះ AirPods នៅទីសាធារណៈគឺជារឿងមួយមិនអាចចៀសផុត ដូចនេះមានមនុស្សមួយចំនួនច្បាស់ជានឹងរើសវាឡើងជាមិនខាន ប៉ុន្តែបើសិនវាជាការ Prank វិញ អ្នកនឹងហួសចិត្តនិងអស់សំណើចជាក់ជាមិនខាន។ បើចង់ដឹងថាវីដេអូ Prank មួយនេះគួរឲ្យអស់សំណើចយ៉ាងណា សូមទស្សនាទាំងអស់គ្នា៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/cb/cba93401450ebce9c22275aa57fbb06d74a307af.jpeg

ព្រឹកនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសិក្សា អគារទីចាត់ការ និងអគារស្នាក់នៅគ្រូបង្រៀន ទូទាំងខេត្តកំពង់ស្ពឺ នៅវិទ្យាល័យឧដុង្គ

 ០៨-កក្កដា-២០២៥ 
 ៩ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T