គួរឲ្យអាណិត! ងាប់ក្ដាន់ឈ្មោលមួយក្បាល ដោយសារស៊ីសំណល់ប្លាស្ទិកដែលបោះចោលដោយមនុស្ស

//s5.kh1.co/83/83c55c206ca166bb84ccbea4cede4f46c91add14.png
សង្គម

 ២៧-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ថៃ៖ សត្វក្ដាន់ឈ្មោលមួយក្បាលដែលបានងាប់នៅក្នុងឧស្យានជាតិស្ថិតនៅភាគខាងជើងប្រទេសថៃត្រូវបានគេប្រទះឃើញសំរាមជាង៧គីឡូក្រាមនៅក្នុងពោះរបស់វា នេះបើផ្អែកតាមសារព័ត៌មាន BBC ប្រចាំប្រទេសថៃ។​ នៅក្នុងពោះរបស់វាគេឃើញមានខោទ្រនាប់បុរស កែវជ័រ កញ្ចប់កាហ្វេ ស្រោមដៃកៅស៊ូ មីកំប៉ុង កន្សែងពោះគោ និងខ្សែជ័រជាច្រើនទៀត។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សំណល់ប្លាស្ទិកដែលឃើញមានក្នុងពោះរបស់វា
សំណល់ប្លាស្ទិកដែលឃើញមានក្នុងពោះរបស់វា

អាជ្ញាធរនៅឧស្យានជាតិ Khun Sathan បានឲ្យដឹងថាការពិតទៅក្ដាន់ឈ្មោលមួយក្បាលនេះបានស៊ីសំណល់ប្លាស្ទិកជាយូរមកហើយមុនពេលវាងាប់។ កាលពីថ្ងៃទី២៥ខែវិច្ឆិកាកន្លងទៅនេះ អាជ្ញាធរម្នាក់កំពុងដើរល្បាតក៏ប្រទះឃើញក្ដាន់ឈ្មោលអាយុ១០ឆ្នាំមួយក្បាលបានដេកងាប់នៅក្នុងឧស្យានជាតិភាគខាងជើងស្រុក Na Noi។ បញ្ហាមួយនេះបានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើនផ្ទុះការរិះគន់ទៅកាន់អ្នកទេសចរដែលបានបោះសំរាមចោលផ្ដេសផ្ដាសនៅក្នុងឧទ្យានជាតិ។

សាកសពក្ដាន់ឈ្មោលអាយុ១០ឆ្នាំដែលបានងាប់ដោយសារសំណល់ប្លាស្ទិក
សាកសពក្ដាន់ឈ្មោលអាយុ១០ឆ្នាំដែលបានងាប់ដោយសារសំណល់ប្លាស្ទិក

បើផ្អែកតាមលោក Kriangsak​ បានឲ្យដឹងថាគម្រោងដំណាក់កាលទី៣នឹងធ្វើឡើងនៅឧទ្យានជាតិមួយនេះដែលផ្ដោតទៅលើប្រជាជនក្នុងតំបន់ឲ្យជួយរក្សាបរិស្ថានដោយការប្រមូលសំរាមដែលមាននៅក្នុងឧស្យានជាតិនេះជាដើម។ គម្រោងនេះដែរនឹងរៀបចំឡើងសម្រាប់ថែរក្សាបរិស្ថាននិងដើម្បីអប់រំសាធារណជនឲ្យយល់ដឹងពីបញ្ហានេះ។ រដ្ឋមន្ត្រីក្រសួងបរិស្ថានរបស់ប្រទេសថៃបានមានប្រសាសន៍កាលពីខែកញ្ញាកន្លងទៅនេះថា អ្នកលក់ដូរទាំងឡាយក្នុងប្រទេសថៃនឹងផ្អាកឲ្យឈប់ប្រើប្រាស់ថង់ប្លាស្ទិកជាច្រើនចាប់ពីខែមករាឆ្នាំ២០២០នេះតទៅ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T