ក្រសួង​ធនធានទឹក ៖ ចាប់ពី​ថ្ងៃ​២៧ ដល់​៣ ធ្នូ កម្ពុជា​រង​សម្ពាធ​​ខ្ពស់!

//s5.kh1.co/c4/c4f26ba6da6485e0f85581d416daf17686ab6efd.jpg
សង្គម

 ២៧-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​២៧ វិច្ឆិកា ដល់​ថ្ងៃ​ទី​០៣ ធ្នូ កម្ពុជា​នឹង​សម្ពាធ​ខ្ពស់ បណ្តាល​ឲ្យ​ខេត្ត​មួយ​ចំនួន​ចុះ​ត្រជាក់ ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ចេញផ្សាយ នៅ​ថ្ងៃ​ទី​២៧ វិច្ឆិកា​នេះ ស្តី​ពី​ស្ថានភាព​អាកាសធាតុ​ចាប់ពី​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០១៩ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=380,q=100/4a/4a3e178950b29b2b2e32389f9ba9045adff2ad0f.jpg

តាម​រយៈ​ការ​តាមដាន​ស្ថានភាព​ធាតុអាកាស​ជា​ប្រចាំ​ទាំង​នៅ​ក្នុង​តំបន់ និង​នៅ​កម្ពុជា​សង្កេត​ឃើញ​ថា ៖ ជ្រលង​សម្ពាធ​ខ្ពស់​បាន​នឹង​កំពុង​គ្របដណ្តប់​លើ​កម្ពុជា ។ ក្រសួង​បន្ត​ថា ស្ថានភាព​បែប​នេះ​ធ្វើ​ឲ្យ​ធាតុអាកាស​នៅ​កម្ពុជា ៖ ១- ខេត្តឧត្តរមានជ័យ ព្រះ​វិហារ ស្ទឹង​ត្រែង រតនគិរី និង​ខេត្ត​ប៉ៃលិន សីតុណ្ហភាព​អប្បបរមា មាន​ពី​២២-២៤°C និង​សីតុណ្ហភាព​អតិបរមា​មាន​ពី២៩-៣១°C ។

https://s5.kh1.co/__image/w=650,h=379,q=100/c4/c4f26ba6da6485e0f85581d416daf17686ab6efd.jpg

២- ខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង កំពង់ធំ ក្រចេះ និង​ខេត្តកោះកុង​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥°C និង​សីតុណ្ហភាព​អតិបរមាមានពី ៣០ ទៅ៣២ °C ។ ៣- ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល ព្រៃវែង ស្វាយ​រៀង កែប កំពត ព្រះ​សីហ​នុ និង​រាជធានី​ភ្នំពេញ សីតុណ្ហភាព​អប្បរ​មា មាន​ពី ២៥ -២៦°C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣១-៣៣°c ៕

https://s5.kh1.co/__image/w=650,h=957,q=100/88/88f7959ad9bb7ff5559f9f2eeaa0d31480925a44.jpg

ប្រភពកោះសន្តិភាព

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T