លេងសើចម៉េចបាន Concert ផ្ទាល់ខ្លួនរបស់ IU មានតារាមកមើលច្រើនជាង កម្មវិធីប្រគល់ពានរង្វាន់ទៀត!

//s5.kh1.co/44/44ea9459d2b73cd2582eb499db6969fe21fa99d9.jpg
តារា & កម្សាន្ដ

 ២៧-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ នាពេលថ្មីៗនេះ​ តារាចម្រៀងទោលស្រីកំពុងតែមានប្រជាប្រិយភាព IU បានប្រារព្ធធ្វើកម្មវិធីប្រគុំតន្រ្តីផ្ទាល់ខ្លួនឈ្មោះថា «Love Peom» នៅឯទីក្រុងសេអ៊ូល បានយ៉ាងជោគជ័យ និងទទួលបានការលើកសរសើរយ៉ាងច្រើនពីសំណាក់ទស្សនិកជន ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរឲ្យដឹងថា ការប្រគុំតន្រ្តីរបស់ IU ដែលប្រព្រឹត្តិទៅនៅថ្ងៃសៅរ៍កន្លងទៅនេះ គេសង្កេតឃើញថា មានវត្តមានតារាសិល្បៈករប្រុសស្រីល្បីៗជាច្រើននាក់ បានទិញសំបុត្រចូលរួមទស្សនា មិនក្រោ២០នាក់នោះទេ រហូតធ្វើឲ្យបណ្តាអ្នកនិយមអ្នកអ៊ីនធើណែតជាច្រើនលាន់មាត់កោតសរសើរ ចំពោះការប្រគុំតន្រ្តីរបស់ IU ពិតជាមានភាពអស្ចារ្យមានតារាចួលរួមច្រើន ជាងកម្មវិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំទៅទៀត។

កម្មវិធីប្រគុំតន្រ្តីរបស់ IU ឈ្មោះថា «Love Peom»
កម្មវិធីប្រគុំតន្រ្តីរបស់ IU ឈ្មោះថា «Love Peom»

យ៉ាងណាមិញ ទាំងនេះអាចបញ្ជាក់បានថា តារាចម្រៀងស្រីវ័យ២៦ឆ្នាំរូបនេះ មិនត្រឹមតែជាតារាចម្រៀងស្រីមានសម្លេងពិរោះរំណ្តំជា Idol ក្នុងចិត្តមហាជនតែប៉ុណ្ណោះនោះទេ ប៉ុន្តែនាងថែមទាំងជាតារាក្នុងដួងចិត្តរបស់តារាដូចគ្នា ថែមទៀតផង។

គួរបញ្ជាក់ផងដែរ តារាចម្រៀងនិងសម្តែងប្រុសស្រី ដែលមកចូលរួមទស្សនាការប្រគំតន្រ្តីរបស់ IU គេសង្កេតឃើញមានដូចជា Sowon, Umji, Eunha និង Yuju ក្រុម GFriend, តារាចម្រៀងស្រីDoyeon និង Rina ក្រុម Weki Meki, តារាចម្រៀងស្រី Sejeong ក្រុម Gugudan តារាសម្តែងប្រុសស្រីក្នុងរឿង «Hotel Del Luna» កំពូលតារាសម្តែងស្រី Song Hye Kyo តារាស្រី Jiyeon, Park Shin Hye និងតារាប្រុសស្រីល្បីៗជាច្រើនរូបទៀតផងដែរ៕

កុំឲ្យខាតពេលយូរ ទស្សនារូបខាងក្រោម៖

https://s5.kh1.co/__image/w=650,h=867,q=100/f5/f550cc0f9221fdb85838cf1acb1ebabaa3f8c036.jpg
Zico ក្រុម BLOCK B
Zico ក្រុម BLOCK B
តារាសម្តែងប្រុស Yeo Jin Goo
តារាសម្តែងប្រុស Yeo Jin Goo
តារាចម្រៀងស្រិ Gain
តារាចម្រៀងស្រិ Gain
តារាសម្តែងស្រី Park Sol Mi
តារាសម្តែងស្រី Park Sol Mi
តារាកំប្លែងប្រុស Noh Hong Chul
តារាកំប្លែងប្រុស Noh Hong Chul
តារាសម្តែងស្រី Yoo In Na 
តារាសម្តែងស្រី Yoo In Na 
Suho សមាជិកក្រុម EXO
Suho សមាជិកក្រុម EXO
 តារាសម្តែងប្រុស Kim Soo Hyun
 តារាសម្តែងប្រុស Kim Soo Hyun
តារាសម្តែងប្រុស Lee Jun Ki
តារាសម្តែងប្រុស Lee Jun Ki
កំពូលតារាសម្តែងស្រី Song Hye Kyo
កំពូលតារាសម្តែងស្រី Song Hye Kyo
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T