ស្មាតហ្វូនល្បីៗ សម្រុកកាមេរ៉ា៤គ្រាប់ បិទទំព័រចុងឆ្នាំ២០១៩!

//s5.kh1.co/cf/cfd61ee1cceaffa3d961cc5f0e6f8e84599a9cc9.jpg
បច្ចេកវិទ្យា

 ២៧-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ចាប់ផ្តើមពីខែកក្កដា ឆ្នាំ២០១៩ មកយើងបានដឹងហើយថា ស្មាតហ្វូនដែលល្បីៗ គឺសុទ្ធតែមានបំពាក់កាមេរ៉ារហូតដល់ទៅ៤គ្រាប់ដូចជា ស្មាតហ្វូនរបស់ OPPO ជាដើម។ នៅពេលដែលឃើញច្រើនគ្រាប់បែបនេះ ប្រិយមិត្តភាគច្រើនច្បាស់ជាឆ្ងល់ហើយថា យកទៅធ្វើអ្វីខ្លះបានច្រើនបែបនេះ? ចម្លើយដ៏ងាយស្រួលគឺ មុខងារនៃកាមេរ៉ានីមួយៗ ប្រើសម្រាប់ថតរូបស្ទាយ៍ផ្សេងៗគ្នា ដូចនេះ Len កាមេរ៉ាច្រើនគឺអាចថតរូបបានកាន់តែច្រើនម៉ូត ច្រើនសណ្ឋាន និងច្រើនទម្រង់តាមចំណង់ចំណូលចិត្តមនុស្សសម័យថ្មី ដោយមិនចាំបាច់ទាញយកកម្មវិធីបន្ថែមឡើយ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាទូទៅកាមេរ៉ា៤គ្រាប់ គឺមានកាមេរ៉ាមេសម្រាប់រូបភាពទូទៅ កាមេរ៉ាថតរូបទូលាយ Wide Angle, កាមេរ៉ាថតរូប Portrait និងកាមេរ៉ាថតរូបជិត Macro ដែលកំពុងតែមានភាពទាក់ទាញ និងពេញនិយមខ្លាំងនៅលើវិស័យស្មាតហ្វូន។ សមត្ថភាពថតរូបបានច្រើនទម្រង់បែបនេះ ធ្វើឲ្យលោកអ្នកកាន់តែមានជម្រើសល្អ ក្នុងការចាប់យកបរិយាកាសនៅជុំវិញខ្លួនប្រកបដោយភាពទាក់ទាញ និងសំបូរបែប។  

ខាងក្រោមនេះគឺជា Tip ខ្លះៗដែលនឹងនាំលោកអ្នកទៅមើល អំពីសមត្ថភាពស្មាតហ្វូនកាមេរ៉ា ៤គ្រាប់ ដែលអ្នកប្រើប្រាស់យ៉ាងច្រើនលើសលុបអាចពិចារណាបាន មុននឹងជាវយកទៅប្រើប្រាស់បានតាមការគួរ៖

- ចាប់ផ្តើមពីស្មាតហ្វូនរបស់ OPPO ដោយគិតមកដល់ថ្ងៃនេះ OPPO គឺជាស្មាតហ្វូនឈានមុខគេនៅក្នុងប្រទេសកម្ពុជា ដែលបានផ្តល់ជម្រើសនូវម៉ូឌែលទូរស័ព្ទច្រើនប្រភេទ ល្អទាំងការរចនារូបរាង សមត្ថភាពល្អឥតខ្ចោះ និងតម្លៃដ៏គួរឲ្យភ្ញាក់ផ្អើលសម្រាប់អតិថិជនរបស់ពួកគេ។

OPPO Reno2 F – តម្លៃ 369$

ស្មាតហ្វូន OPPO Reno2 F 
ស្មាតហ្វូន OPPO Reno2 F 

- កាមេរ៉ា 48MP + 8MP + 2MP + 2MP
- RAM 8GB + ROM 128GB
- កំលាំងថ្ម 4000mAh + VOOC 3.0 (20W)
- បន្ទះប្រតិបត្តិការ MTK Helio P70

OPPO A9 2020 – តម្លៃ 289$

ស្មាតហ្វូន OPPO A9 2020
ស្មាតហ្វូន OPPO A9 2020

- កាមេរ៉ា 48MP + 8MP + 2MP + 2MP
- RAM 8GB + ROM 128GB
- កំលាំងថ្ម 5000mAh
- បន្ទះប្រតិបត្តិការ Snapdragon 665

ក្រៅអំពី Reno 2 series ( Reno2 និង Reno2 F)  A9 2020 និង A5 2020 ដែលបានបំលែងខ្លួនទៅជាទូរស័ព្ទដែលបំពាក់កាមេរ៉ា៤គ្រាប់ និង៤​ស្ទីលខុសៗគ្នា មកស្វាគមន៍ការបិទទំព័រចុងឆ្នាំ២០១៩នេះ ដោយលោកអ្នកអាចចូលទៅមើលផេកផ្លូវការរបស់ OPPO បានគឺ OPPO Cambodia

បន្ទាប់មកគេក៏បានសង្កេតឃើញ ម៉ូឌែលរបស់ VIVO ដែលមានកាមេរ៉ាក្រោយ៤គ្រាប់ដូចគ្នា ប៉ុន្តែមិនសូវបំពាក់នៅលើម៉ូឌែលទូរស័ព្ទច្រើនឡើយ។

VIVO V17 Pro – តម្លៃ 449$

ស្មាតហ្វូន VIVO V17 Pro 
ស្មាតហ្វូន VIVO V17 Pro 

- កាមេរ៉ា 48MP + 8MP + 2MP + 2MP
- RAM 8GB + ROM 128GB
- កំលាំងថ្ម 4100mAh
- បន្ទះប្រតិបត្តិការ Snapdragon 675 AIE

VIVO S1 Pro (មកដល់ក្នុងពេលឆាប់ៗ) – តម្លៃ 299$ (ផ្អែកទៅលើគេហទំព័រស្មាតហ្វូនរបរទេស) នៅពេលខាងមុខ យើងនឹងឃើញវត្តមានរបស់ VIVO S1 Pro នៅក្នុងទីផ្សារស្រុកយើងដែរ។(Spec ខាងក្រោមយកពីទីផ្សារបរទេសដែលអាចមិនខុសគ្នា ពេលនៅក្នុងប្រទេសកម្ពុជា)

ស្មាតហ្វូន VIVO S1 Pro
ស្មាតហ្វូន VIVO S1 Pro

- កាមេរ៉ា 48MP + 8MP + 2MP + 2MP
- RAM 8GB + ROM 128GB
- កំលាំងថ្ម 4500mAh
- បន្ទះប្រតិបត្តិការ Snapdragon 665

ក្រៅពី OPPO និង VIVO ថ្មីៗនេះមានម៉ាកស្មាតហ្វូនថ្មី ដែលខ្លួនតូចថ្លើមធំហ៊ានហក់ចូលទីផ្សារស្មាតហ្វូននៅកម្ពុជា ដោយបំពាក់កាមេរ៉ាក្រោយ៤គ្រាប់ដូចគេឯង មិនខ្លាចរអែងចិត្តបងៗឡើយនោះគឺ realme ។

តាមអ្វីដែលយើងបានសិក្សាកន្លងមកឃើញថា ស្មាតហ្វូន realme ត្រូវបានផលិតក្រោមសង្វាក់ផលិតកម្ម និងការគ្រប់គ្រងគុណភាពជាមួយ OPPO ដែរ ក៏ប៉ុន្តែការរចនាប្រអប់វិញ ពណ៌លឿងដិត ឆើតឆាយ ត្រូវចិត្ត Team យុវវ័យតែម្តង ជាពិសេស Team Yellow ខប់ខប់ណាស់។ ម៉ាកប្រេ៊នថ្មីមួយនេះ ត្រូវបាននាំយកម៉ូឌែល ២ មកកាន់ប្រទេសកម្ពុជាបើកឆាកដំបូងកាលពីថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ ២០១៩ ដែលមានម៉ូឌែល realme 5 និង realme 5 Pro ឡើងរង្គោះរង្កើរៀមច្បងជាច្រើន ទាំងកម្លាំងថ្មប្រហាក់ប្រហែល ជាពិសេសគឺតម្លៃវាផ្ទាល់តែម្តង គឺថាស៊ីផុយ 279$​។

realme 5 Pro – តម្លៃ 279$

ស្មាតហ្វូន realme 5 Pro
ស្មាតហ្វូន realme 5 Pro

- កាមេរ៉ា 48MP + 8MP + 2MP + 2MP
- RAM 8GB + ROM 128GB
- កំលាំងថ្ម 4035mAh + បច្ចេកវិទ្យាសាកថ្មល្បឿនលឿន VOOC ជំនាន់ 3.0 (20W)
- បន្ទះប្រតិបត្តិការ Snapdragon 712 AIE

realme 5  – តម្លៃ 199$

ស្មាតហ្វូន realme 5
ស្មាតហ្វូន realme 5

- កាមេរ៉ា 12MP + 8MP + 2MP + 2MP
- RAM 4GB + ROM 128GB
- កំលាំងថ្ម 5000mAh
- បន្ទះប្រតិបត្តិការ Snapdragon  665

សង្កេតមើលទៅម៉ូឌែលទាំងពីររបស់ realme ឃើញថា realme 5 ដែលបំពាក់បន្ទះប្រតិបត្តិការ Snapdragon  665 ស្ថិតនៅក្រោមតម្លៃ 200$ ហើយ realme 5 Pro ដែលបំពាក់បន្ទះប្រតិបត្តិការ Snapdragon  712 ស្ថិតនៅក្រោមតម្លៃ 300$ គឺជាជម្រើសដ៏សាកសម ជុំវិញកម្រិតទូរស័ព្ទតម្លៃសមរម្យ។

ប៉ុន្តែផលិតផលនីមួយៗ តែងតែមានចំណុចខ្លាំង និងចំណុចខ្វះខាតរៀងៗខ្លួន ដូចនេះយើងមិនអាចនិយាយបានថា ផលិតផលមួយណាល្អដាច់ជាងគេបាននោះទេ។ ដូច្នេះលោកអ្នកអាច ធ្វើការសំរេចចិត្តទៅលើតម្រូវការ និងការចង់បានរបស់ខ្លួនឯងផ្ទាល់តែម្តង។

តែទោះបីជាយ៉ាងណា ស្មាតហ្វូនកាមេរ៉ា៤គ្រាប់ ជាជម្រើសល្អបំផុតសម្រាប់អ្នកប្រើប្រាស់ ព្រោះវាជាបរិបទថ្មី ដែលមនុស្សគ្រប់គ្នាតែងតែនិយាយបន្តគ្នាថា សម័យនេះហើយប្រើទូរស័ព្ទកាមេរ៉ា ២ ឬ ៣ ម៉េចស្ទាវ៕ 

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T