នាយ ហុងដា ដើរតួជាឪពុកបានយ៉ាងល្អ តែងបំពេញតម្រូវការកូនស្រីជានិច្ច

//s5.kh1.co/e5/e550a80abd67b5c15f2170be77fca6c3447f06d0.jpg
តារា & កម្សាន្ដ

 ២៧-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ​៖ ជឿជាក់ថា ប្រិយមិត្តជាច្រើន ប្រាកដជាបានជ្រាបរួចមកហើយពី ខ្សែជីវិតរបស់ នាយ ហុងដា ដែលជាតារាកំប្លែងមួយរូប តែងតែផ្ដល់ភាពសប្បាយរីករាយ ដល់អ្នករាល់គ្នាជានិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ យ៉ាងណាមិញ នៅពីក្រោយស្នាមញញឹមរបស់ លោក ហុងដា បានបង្កប់ដោយភាពសោកសៅជាច្រើន និងបានជួបព្យុះភ្លៀង មិនចេះអស់មិនចេះហើយទេ។ ដោយឡែក ក្រោយពីភរិយារបស់ ហុងដា ស្លាប់ទៅ បានបន្សល់ទុកកូនស្រី ជាទីស្រលាញ់មួយរូប ហើយត្រូវបានរូបលោក ដើរតួជាម្ដាយផង ឪពុកផង មើលថែទាំកូនស្រី បានយ៉ាងល្អ។

ជាក់ស្ដែង ថ្មីៗនេះដែរ លោក ហុងដា បានបំពេញបំណងកូនស្រីមួយ ដោយបានទិញម៉ូតូជ័រឲ្យកូនស្រីជាទីស្រលាញ់ ដើម្បីជាកាដូលើកទឹកចិត្តទៀតផង។ ក្នុងនោះដែរ តារាកំប្លែងរូបនេះ បានបង្ហោះរូបភាពកូនស្រី ដែលពោរពេញដោយស្នាមញញឹម និងមានមុខមាត់គួរឲ្យក្នាញ់សម្បើមណាស់។

ជាមួយគ្នានេះដែរ គ្រាន់តែឃើញបែបនេះភ្លាម ធ្វើឲ្យហ្វេនៗរំភើបចិត្ត មិនស្ទើរទេ ពេលដែលឃើញទង្វើរបស់ ហុងដា មានទៅលើកូនស្រីបែបនេះ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

នាយ ហុងដា និងមិត្តរួមអាជីព
នាយ ហុងដា និងមិត្តរួមអាជីព
នាយ ហុងដា និងកូនស្រី
នាយ ហុងដា និងកូនស្រី
នាយ ហុងដា និងកូនស្រី
នាយ ហុងដា និងកូនស្រី
កាដូដែល ហុងដា ទិញឲ្យកូនស្រី
កាដូដែល ហុងដា ទិញឲ្យកូនស្រី
កាដូដែល ហុងដា ទិញឲ្យកូនស្រី
កាដូដែល ហុងដា ទិញឲ្យកូនស្រី
ហុងដា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T