គ្រោះរញ្ជួយដីមួយបានឆក់យកជីវិតមនុស្ស៦នាក់ និងរបួស៣២៥នាក់នៅប្រទេសអាល់បានី (មានវីដេអូ)

//s5.kh1.co/c7/c74e4877ef0ba7f7ec90c5ee95fbb2546d24f706.jpg
សង្គម

 ២៦-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

អាល់បានី៖ បើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃនេះបានឲ្យដឹងថាយ៉ាងហោចណាស់មានមនុស្ស៦នាក់បានស្លាប់និង៣២៥នាក់ផ្សេងទៀតបានរងរបួសក្នុងគ្រោះមហន្តរាយរញ្ជួយដីដែលមានកម្រិត ៦.៤រ៉ិចទ័រនៅក្នុងប្រទេសអាល់បានី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តំបន់ដែលកើតមានគ្រោះរញ្ជួយដី
តំបន់ដែលកើតមានគ្រោះរញ្ជួយដី

ភូគព្ភសាស្ត្ររបស់សហរដ្ឋអាមេរិកបាននិយាយថា ការរញ្ជួយដីមួយនេះបានកើតឡើងក្នុងជម្រៅដី ២០គីឡូម៉ែត្រ កាលពីព្រឹកថ្ងៃអង្គារម៉ោងនៅក្នុងស្រុក។​ ចំណុចកណ្តាលនៃការរញ្ជួយដីគឺស្ថិតនៅក្នុងក្រុងកំពង់ផែ Durres ដែលមានចម្ងាយប្រហែល៣៦គីឡូម៉ែត្រពីរដ្ឋធានី Tirana។ វីដេអូប្រព័ន្ធផ្សព្វផ្សាយនៃបណ្ដាញសង្គមក្នុងតំបន់នោះបង្ហាញពីអគារជាច្រើនបានដួលរលំ។

ប្រភពវីដេអូ: CNN

ប៉ូលីសបានប្រាប់ភ្នាក់ងារ CNN ថាគ្រោះរញ្ជួយដីនេះបានឆក់យកជីវិតមនុស្សចំនួន៦នាក់បន្ទាប់ពីវាបានរង្គើកក្រើកទីក្រុង Tirana។ រដ្ឋមន្ត្រីសុខាភិបាលលោក Ogerta Manastirliu បានប្រាប់ឲ្យដឹងថាមនុស្សយ៉ាងហោចណាស់ ៣២៥នាក់បានរងរបួសដោយសារគ្រោះរញ្ជួយដីកាលពីព្រឹកមិញនេះ។ សាលារៀនជាច្រើនបានបិទជាបន្ទាន់នៅក្នុងទីក្រុងចំនួន៣​ដូចជា Durres, Lezhe និង Tirana។ នេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T