ក្រុមចោរចិត្តសឿង ហ៊ានចូលលួចគ្រឿងអលង្ការនិងសម្បត្តិមានតម្លៃមហាសាលពីសារមន្ទីរអាល្លឺម៉ង់

//s5.kh1.co/72/7292a3e09d29f6912cb244c8b714e1f07015619f.jpg
សង្គម

 ២៦-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

អាល្លឺម៉ង់៖ បើតាមប្រភពកាសែតក្នុងស្រុករបស់អាល្លឺម៉ង់បានឲ្យដឹងថា គ្រឿងពេជ្រនិងសម្បត្តិមានតម្លៃជាច្រើនទៀតដែលសរុបជាទឹកប្រាក់ជាងមួយពាន់លានអឺរ៉ូ ត្រូវបានក្រុមចោរលួចចេញពីសារមន្ទីរ  Gruenes Gewoelbe ស្ថិតនៅក្នុងទីក្រុង ​Dresden ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
វត្ថុមានតម្លៃផ្សេងៗដែលដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរ
វត្ថុមានតម្លៃផ្សេងៗដែលដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរ

ប៉ូលិសបាននិយាយនៅក្នុងសន្និសីទកាសែតថា ពេជ្រដែលមិនអាចកាត់ថ្លៃបានត្រូវគេប្រមូលយកទៅបាត់ ហើយមនុស្សពីរនាក់ដែលជាប់ពាក់ព័ន្ធនឹងអំពើលួចនេះគឺនៅមិនទាន់ចាប់ខ្លួនបាននៅឡើយទេ។ ប៉ូលិសនៅមិនទាន់អាចកំណត់មុខសញ្ញាជនសង្ស័យផ្សេងទៀតដែលជាប់ពាក់ព័ន្ធនឹងអំពើលួចនេះនៅឡើយទេ។ កាមេរ៉ាសុវត្ថិភាពបានបង្ហាញថាក្រុមចោរបានចូលមកតាមបង្អួច ហើយបានវាយបំបែកទូកញ្ចក់សម្រាប់ដាក់តាំងបង្ហាញវត្ថុមានតម្លៃ និងបានលួចយកវត្ថុមានតម្លៃទាំងនោះ រួចរត់គេចខ្លួនតាមបង្អួចដដែល។

ទីតាំងសារមន្ទីរ (ប្រភពរូបភាព: BBC)
ទីតាំងសារមន្ទីរ (ប្រភពរូបភាព: BBC)

គ្រឿងអលង្ការដែលធ្វើឡើងនៅសតវត្សទី១៨ រួមមានពេជ្រ ត្បូងទទឹម និងត្បូងមរកត ត្រូវបានពួកចោរប្រមូលយកអស់ នេះបើតាមសម្ដីរបស់ប៉ូលិសនិងមន្ត្រីសារមន្ទីរ។ សំណាងល្អដែលក្រុមចោរទាំងនោះមិនបានលួចពេជ្របៃតងដែលមានទំហំ ៤១ការ៉ាត់ ដោយសារបច្ចុប្បន្នវាជាប់ដាក់តាំងបង្ហាញនៅសារមន្ទីរសិល្បៈនៃទីក្រុងញូវយ៉ក។ ប្រធានសារមន្ទីរលោក Marion Ackermann បាននិយាយថា វាមិនអាចទៅរួចទេក្នុងការលក់ស្នាដៃដ៏មានតម្លៃដោយបើកចំហ ព្រោះអ្នកណាក៏ដឹងថាវាជាកម្មសិទ្ធិរបស់សារមន្ទីរដែរ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T