កីឡាករបាល់ទាត់ម្នាក់ បើក​រថយន្តបុក​បង្គោល​ភ្លើង ផ្អើល​មុខមជ្ឈមណ្ឌលវប្ប​ធម៌កូរ៉េ!

//s5.kh1.co/85/858e6de9b33bac8c688d91807a1fe490347ebec8.jpg
សង្គម

 ២៥-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​កីឡាករ​បាល់ទាត់​សង្ស័យ​បើករថយន្ត​ក្នុង​ស្ថានភាព​ស្រវឹង​ជោក​ក្នុង​ល្បឿន​លឿន​ក៏​ឡើង​ខឿន​សួនច្បារ​រួច​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​នៅ​មុខ​មជ្ឈមណ្ឌល​វប្បធម៌​កូរ៉េ បណ្តាល​អោយ​បាក់​រលំ​អស់​មួយ​ដើម​រង​ការ​ខូចខាត ចំណែក​រថយន្ត​បាន​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ តែ​មិន​បណ្តាល​ឱ្យ​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ទេ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=379,q=100/ac/ac7bd364571d01180eae48fc3d35e2ce2b8081bd.jpg

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា នៅ​ចំណុច​ទល់មុខ​មជ្ឈមណ្ឌល​វប្បធម៌​កូរ៉េ តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

រថយន្ត​មួយ​គ្រឿង​ខាងលើ​ម៉ាក​ព្រូស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២BA-៤៧៥៩ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ តែ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កីឡាករ​បាល់ទាត់​នៅ​ក្លឹ​ប​ក្រសួងការពារជាតិ​។

https://s5.kh1.co/__image/w=650,h=379,q=100/ea/eac61a1ead38f35dab6d19674e3514831e047471.jpg

តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់​ដែល​ឃើញ​ហេតុការណ៍​ផ្ទាល់​បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ គេ​រថយន្ដ​បង្ក​ខាងលើ​ធ្វើ​ដំណើរ​តាម​បណ្តោយ​មហាវិថី​ព្រះ​សីហ​នុ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន លុះ​មក​ដល់​ចំណុច​ផ្លូវបំបែក​ជា​៤​កែង​នឹង​ផ្លូវ​ព្រះ​សុធារស រថយន្ត​បង្ក​មិន​បន្ថយល្បឿន​នោះ​ទេ នៅ​តែ​បន្តដំណើរ​ទៅ​មុខ​ក្នុង​ល្បឿន​យ៉ាង​លឿន ។

https://s5.kh1.co/__image/w=650,h=379,q=100/29/2990b57a6d956b331be38b71c70da3c6f2afda78.jpg

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​រថយន្ត​ក៏​ជ្រុល​ហួស​ទៅ​ឡើង​លើ​ខឿន​សួនច្បារ បុក​បង្គោល​ភ្លើង​បាក់​អស់​មួយ​ដើម​ដែល​នៅ​ទល់មុខ​នឹង​មជ្ឈមណ្ឌល​វប្បធម៌​កូរ៉េ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត ចំណែក​រថយន្ត​បង្ក​បាន​រង​ខូចខាត​មួយ​កំណាត់​មុខ​ផ្នែក​ខាងឆ្វេង​យ៉ាងដំណំ ចំណែក​អ្នកបើកបរ​មិន​បាន​រង​របួស​ទេ​។

https://s5.kh1.co/__image/w=650,h=379,q=100/d2/d25b1e0da7f88358e445abdce43b3e8d1cf24380.jpg

ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​រថយន្ដ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ចំណែក​រថយន្ត​បង្ក​ត្រូវ​បាន​ខាង​មជ្ឈមណ្ឌល​ប្រគល់​ទៅ​អោយ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ក្រុង​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​ស្នងការ​ដ្ធា​ន​នគ​បាលច​រាច​ណ៏​ផ្លូវគោក​រាជធានី​ភ្នំពេញ រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​សងការ​ខូចខាត​បង្គោល​ភ្លើង​សួនច្បារ​របស់​មជ្ឈមណ្ឌល​នៅ​ពេល​ក្រោយ ៕

https://s5.kh1.co/__image/w=650,h=379,q=100/e5/e5ae04cc9c811cc12b36f3cfb50db2eed268b21b.jpg

ប្រភពកោះសន្តិភាព

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T