សន្និ​សីទ​ធនា​គារ​អាស៊ាន ចាប់​​ផ្តើម​សម័យ​ប្រជុំរបស់ខ្លួន​​​ នៅ​រាជ​ធានី​ភ្នំ​ពេញ!

//s5.kh1.co/6a/6a5cf643b0f18962037112d4e262e0f95c241a1c.jpg
សង្គម

 ២៥-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំ​ពេញ៖ មន្ត្រី​ជំនាញ​​​កំពូល​ៗ​​​ក្នុង​សេវា​ហិរញ្ញ​វត្ថុ​​ មក​​ពី​​ទូ​ទាំង​​ប្រទេស​ក្នុង​សហ​គមន៍​អាស៊ាន នឹង​មក​ជួប​ជុំ​​គ្នា​នៅ​រាជ​ធានីភ្នំ​ពេញ ដើម្បី​ចូលរួម​ក្នុង​​​សន្និ​សីទ​ប្រចាំ​តំបន់​​ដ៏​សំខាន់​មួយ ដែល​​​ផ្តោត​ទៅលើកំណែ​ទម្រង់​​​ប្រព័ន្ធ​​​ឌី​ជី​ថល​ក្នុង​វិស័យ​ធនា​គារ និង​សេវា​ហិរញ្ញ​វត្ថុ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោម​ទស្ស​ន​ទាន​ «ការផ្សារ​ភ្ជាប់​អាស៊ាន​ឆ្នាំ​២០២៥-ពិភព​លោក​​​​ដ៏​ក្លែវ​ក្លា​​ថ្មី​មួយ​នៃនវានុវត្តភាព ប្រព័ន្ធ​ឌី​ជី​ថល​សម្រាប់​វិស័យ​ធនា​​គារ​អាស៊ាន​តែ​មួយ (ASEAN Connectivity 2025 - a brave new world of digital innovation for one ASEAN banking sector)» នេះ​គឺ​ជា​សន្និ​សីទ​ធ​នា​គារ​អាស៊ាន​លើក​ទី​២២ ហើយ​នឹង​ត្រូវសហ​ការ​​រៀប​ចំឡើង​ដោយ​សមា​គម​ធនា​គារ​​កម្ពុជា (ABC) និង​សមា​គម​ធ​នា​គារិក​អាស៊ាន (ABA)​។

គណៈ​អធិ​បតី​​ជាន់​​ខ្ពស់​នៅក្នុង​សន្និ​សីទ​​​ដ៏សំខាន់​មួយ​នេះរួម​មាន​ ឯក​ឧត្តម ជា ចាន់​តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និង​ឯក​ឧត្តម Dato Lim Kok Hoi អគ្គ​រដ្ឋ​​លេខា​ធិការ​សហ​គមន៍​អាស៊ាន​។

សន្និ​សីទ​ធនា​គារ​អាស៊ានចាប់​​ផ្តើម​សម័យ​ប្រជុំរបស់ខ្លួន​​​នៅ​រាជ​ធានី​ភ្នំ​ពេញ

ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានសរសេរសារស្វាគមន៍ដល់ប្រតិភូក្នុងសន្និសីទទាំងមូលថា៖

«ខ្ញុំពិតជាមានមោទនភាពណាស់ដែលបានឃើញដំណើរវិវឌ្ឍដ៏គួរឲ្យកត់សម្គាល់ក្នុងវិស័យធនាគារនៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្នុងតំបន់ស៊ាន ជាពិសេស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុសកល។ ការធ្វើទំនើបកម្មលើហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ បានជួយបង្កើនប្រសិទ្ធិភាពក្នុងការផ្តល់សេវាហិរញ្ញវត្ថុ ទៅកាន់ប្រជាពលរដ្ឋអាស៊ានច្រើនជាង៦០០លាននាក់ ប្រកបដោយសុវត្ថិភាព និងបរិយាបន្ន»។ 

ឯកឧត្តម ជា ចាន់តូ 
ឯកឧត្តម ជា ចាន់តូ 

ប្រសាសន៍​​សំខាន់​ៗ​ក្នុង​ពេល​បើក​​សន្និ​សីទ​នេះ លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​សមា​គម​ធនា​គារ​​​កម្ពុជា ​បញ្ជាក់​ថា កិច្ច​សហ​ប្រតិ​បត្តិ​ការ​ក្នុង​តំបន់​​អាស៊ាន មាន​ន័យ​ថា រាល់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់ អាច​​សិក្សា​រៀន​សូត្រ​ពី​គ្នា​ទៅ​វិញ​ទៅមក អនុ​វត្ត​​តាម​​គ្នា​ទៅ​វិញ​ទៅមក និង​​ប្រកួត​ប្រជែង​ដោយស្មើភាពគ្នា ដើម្បី​​ជួយ​​​ជំ​រុញ​ដល់​​ការ​អភិវឌ្ឍ​​សេដ្ឋ​កិច្ច និង​សង្គម​​។

លោក​បណ្ឌិត អ៊ិន ចាន់នី មាន​ប្រសាសន៍​ថា៖

«យើងមិនត្រឹមតែបានឃើញពីការរីកចម្រើនរបស់ក្រុមហ៊ុនធំៗក្នុងតំបន់ដូចជា Grab នៅសិង្ហបុរី ឬក៏ក្រុមហ៊ុន Go Jek នៅឥណ្ឌូនេស៊ី ដែលកំពុងតែឈានមុខគេក្នុងវិស័យនេះ ក្នុងការធ្វើឲ្យបច្ចេកវិទ្យាថ្មីៗ មានភាពងាយស្រួល ប៉ុណ្ណោះទេ»។ 

លោកបានបន្ថែមទៀតថា៖ 

«យើង​បាន​សិក្សា​រៀន​សូត្រ​ពី​ក្រុម​ហ៊ុន​ទាំង​នោះ ហើយ​យើ​ងកំពុង​តែ​អភិវឌ្ឍ​ក្រុម​​អ្នក​ច្នៃ​ប្រឌិត​ផ្ទាល់​ខ្លួន​របស់​យើង ដូច​ជាក្រុមហ៊ុន PassApp ឬ Joonaak ដែល​កំពុង​តែ​​នាំ​យក​ចំណេះ​ដឹង​ក្នុង​តំបន់​របស់​ពួក​គេ​នៅ​ទីនេះ ដើម្បី​​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​ប្រជា​​ពល​ដ្ឋ​របស់​យើង​។ ពិតណាស់ យើង​បាន​ទទួល​ស្វាគមន៍ក្រុមហ៊ុន Grab និង​ក្រុមហ៊ុន​ជាច្រើន​ផ្សេង​ទៀត ដើម្បី​ប្រតិ​បត្តិ​នៅ​ទីនេះ ប៉ុន្តែ យើង​មាន​មោទ​ន​ភាព​ណាស់​ដែល​យើង​​មាន​ទេព​កោសល្យ​ និង​មហិច្ឆ​តា ​ក្នុង​ការ​បង្កើត និង​បង្កើន​ការ​ប្រកួត​ប្រជែង​​ក្នុង​ស្រុក​ជាមួយនឹង​ក្រុមហ៊ុន​ធំ​ៗប្រចាំ​តំបន់​ទាំង​នេះ​»​។

សន្និ​សីទ​ធនា​គារ​អាស៊ានចាប់​​ផ្តើម​សម័យ​ប្រជុំរបស់ខ្លួន​​​នៅ​រាជ​ធានី​ភ្នំ​ពេញ
សន្និ​សីទ​ធនា​គារ​អាស៊ានចាប់​​ផ្តើម​សម័យ​ប្រជុំរបស់ខ្លួន​​​នៅ​រាជ​ធានី​ភ្នំ​ពេញ

ប្រតិភូ​ជាន់​ខ្ពស់​​ជាច្រើន​ផ្សេង​ទៀត ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​​ផ្តល់​អនុ​សាសន៍​របស់ខ្លួន​​​លើ​ប្រធាន​បទដូច​គ្នា​នេះ អំឡុង​ពេល​កិច្ច​ពិភាក្សា​​ជាក្រុម ទៅ​លើ​ប្រព័ន្ធឌី​ជីថល និង​បច្ចេក​វិទ្យា​ហិរញ្ញ​វត្ថុ​ (Fintech) សន្តិ​សុខ​​លើ​ការ​លួច​ចម្លង​ទិន្នន័យ (cybersecurity) និង​បញ្ជី​កំណត់ត្រា​ប្លុក (Blockchain) និង​កំណែ​ទម្រង់​ប្រព័ន្ធ​ឌីជី​ថល​​ក្នុង​វិស័យ​ធនា​គារ និង​​​សេវា​ហិរញ្ញ​វត្ថុ​។

ប្រតិ​ភូ​ចំនួន ៥០០នាក់ ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​ចូលរួម​​ក្នុង​សន្និ​សីទ​រយៈ​ពេល​១​ថ្ងៃ​ពេញនេះ នៅ​ឯសណ្ឋា​គារ​សុខា ស្ថិត​នៅ​រាជ​ធានី​ភ្នំ​ពេញ រួម​ជាមួយ​នឹងមន្ត្រី​​តំណាង​ជាច្រើន​មក​ពី​ប្រទេស​ទាំង​១០​ក្នុង​តំបន់​​អាស៊ាន និង​ភ្ញៀវ​កិត្តិ​យស​ជាច្រើន​​ផ្សេង​ទៀត​​ទូ​ទាំង​តំបន់​​​។

ថ្ងៃ​ទី​២​នៃ​​សន្និ​សីទ​​​ដ៏សំខាន់​នេះ ដែល​​​ត្រូវ​បាន​គាំទ្រ​ដោយ​​ម្ចាស់​ឧប​ត្ថម​ជាច្រើន ក្នុង​នោះ​រាប់​បញ្ចូល​ទាំងធនា​គារ​អេ​ស៊ី​លី​ដា ក្នុងនាម​ជា​ដៃគូ​យុទ្ធ​សាស្ត្រ និង​​ធនា​គារ ស៊ី​អាយ​អិម​ប៊ី (CIMB) ធនាគារ​​កា​ណា​ឌី​យ៉ា និង​ធនា​គារ​ភ្នំ​ពេញ ពាណិជ្ជ ក្នុង​នាម​ជា​ដៃគូចម្បង គឺ​ជា​កិច្ច​ប្រជុំ​​ក្រុម​ប្រឹក្សា​ធនា​គារ​អាស៊ាន​លើក​ទី​៤៩ ហើយ​និងត្រូវ​រៀប​ចំ​ឡើង​សម្រាប់​​សមា​ជិក​​របស់សមា​គម​ធ​នា​គារិក​អាស៊ាន ប៉ុណ្ណោះ​​។ ​

សន្និ​សីទ​ធនា​គារ​អាស៊ានចាប់​​ផ្តើម​សម័យ​ប្រជុំរបស់ខ្លួន​​​នៅ​រាជ​ធានី​ភ្នំ​ពេញ
សន្និ​សីទ​ធនា​គារ​អាស៊ានចាប់​​ផ្តើម​សម័យ​ប្រជុំរបស់ខ្លួន​​​នៅ​រាជ​ធានី​ភ្នំ​ពេញ
សន្និ​សីទ​ធនា​គារ​អាស៊ានចាប់​​ផ្តើម​សម័យ​ប្រជុំរបស់ខ្លួន​​​នៅ​រាជ​ធានី​ភ្នំ​ពេញ
សន្និ​សីទ​ធនា​គារ​អាស៊ានចាប់​​ផ្តើម​សម័យ​ប្រជុំរបស់ខ្លួន​​​នៅ​រាជ​ធានី​ភ្នំ​ពេញ

សន្និ​សីទ​នេះ បាន​ចាប់​ផ្តើម​​ជាមួយ​នឹង​ការ​ស្វាគមន៍​ដោយ​ការ​រៀប​ចំ​ពិធី​ជប់​​​លៀង​សំណេះ​សំណាល​​​គ្នា​មួយ កាលពីថ្ងៃ​អាទិត្យ ហើយ​ក៏​នឹង​មាន​​ការ​ប្រកួត​កីឡា​វាយ​កូន​គោល និង​​ដំណើរ​ទស្ស​ន​កិច្ច​ក្នុង​ទីក្រុង ក្នុង​នោះ​​រាប់​បញ្ចូល​ទាំង​ដំណើរ​ទស្សន​កិច្ច​ទៅ​កាន់មជ្ឈមណ្ឌល​បណ្តុះ​​បណ្តាលជំនាញ​វិជ្ជា​ជីវៈ​តម្បាញ​​សូត្រ ក្នុង​ខេត្ត​តា​កែវ សម្រាប់​ប្រតិ​ភូ និង​ដៃ​គូផងដែរ ដើម្បី​ណែ​នាំ​​ឲ្យ​​ពួកគេ​ស្គាល់​ពី​​​ភាព​​ទំនើប និងភាព​​រស់​រវើក​នៃ​រាជ​ធានី​ភ្នំ​ពេញ​ និងព្រះរាជាណាចក្រកម្ពុជាទាំងមូល។

នេះ​គឺ​ជា​លើក​ទី​១ហើយ​ដែល​កម្ពុជា បាន​ធ្វើ​ជាម្ចាស់​ផ្ទះ​រៀប​ចំ​​​សន្និ​សីទ​ធនា​គារ​អាស៊ាន​នេះ ដែលតម្រូវ​ឲ្យ​រាល់​ប្រទេស​​ជា​សមា​ជិក​សហ​គមន៍​អាស៊ាន​ទាំង​អស់​ ត្រូវ​ដាក់​វេន​គ្នា​​ធ្វើ​ជាម្ចាស់​ផ្ទះ រៀង​រាល់​រយៈ​ពេល​​២​ឆ្នាំម្តង​៕

សន្និ​សីទ​ធនា​គារ​អាស៊ានចាប់​​ផ្តើម​សម័យ​ប្រជុំរបស់ខ្លួន​​​នៅ​រាជ​ធានី​ភ្នំ​ពេញ
សន្និ​សីទ​ធនា​គារ​អាស៊ានចាប់​​ផ្តើម​សម័យ​ប្រជុំរបស់ខ្លួន​​​នៅ​រាជ​ធានី​ភ្នំ​ពេញ
សន្និ​សីទ​ធនា​គារ​អាស៊ានចាប់​​ផ្តើម​សម័យ​ប្រជុំរបស់ខ្លួន​​​នៅ​រាជ​ធានី​ភ្នំ​ពេញ
សន្និ​សីទ​ធនា​គារ​អាស៊ានចាប់​​ផ្តើម​សម័យ​ប្រជុំរបស់ខ្លួន​​​នៅ​រាជ​ធានី​ភ្នំ​ពេញ
សន្និ​សីទ​ធនា​គារ​អាស៊ានចាប់​​ផ្តើម​សម័យ​ប្រជុំរបស់ខ្លួន​​​នៅ​រាជ​ធានី​ភ្នំ​ពេញ
សន្និ​សីទ​ធនា​គារ​អាស៊ានចាប់​​ផ្តើម​សម័យ​ប្រជុំរបស់ខ្លួន​​​នៅ​រាជ​ធានី​ភ្នំ​ពេញ
សន្និ​សីទ​ធនា​គារ​អាស៊ានចាប់​​ផ្តើម​សម័យ​ប្រជុំរបស់ខ្លួន​​​នៅ​រាជ​ធានី​ភ្នំ​ពេញ
សន្និ​សីទ​ធនា​គារ​អាស៊ានចាប់​​ផ្តើម​សម័យ​ប្រជុំរបស់ខ្លួន​​​នៅ​រាជ​ធានី​ភ្នំ​ពេញ
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T