ពិតជាសាហាវ! ស្ត្រេសនឹងមើលថែប្ដីនិងឪពុកម្ដាយក្មេកខ្លាំងពេក លោកយាយ៧១ឆ្នាំបានសម្រេចចិត្តបញ្ចប់ជីវិតពួកគាត់

//s5.kh1.co/e6/e6468e7476f91ecaa8a682d05f99ffa219f1dbd7.jpg
សង្គម

 ២៤-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ជប៉ុន៖ លោកយាយអាយុ៧១ឆ្នាំម្នាក់ត្រូវបានជាប់ចោទពីបទធ្វើមនុស្សឃាតដោយគិតទុកជាមុនទៅលើប្ដីនិងឪពុកម្ដាយក្មេករបស់គាត់ ដោយសារតែលោកយាយមានជំងឺតប់ប្រមល់នឹងមើលថែទាំពួកគេ (ជនរងគ្រោះទាំងបី)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកយាយ ម៉ាសាកុ គីស៊ីម៉ូតុ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យមុនដោយសារបានចាក់សម្លាប់លោកតា តាគីអុ ​អាយុ៧០ឆ្នាំត្រូវជាប្ដីដែលកំពុងសម្រាន្ត និងបានសម្លាប់ឪពុកម្ដាយក្មេក (លោកតា យុស៊ីអុ អាយុ៩៣ឆ្នាំ និងលោកយាយស៊ីណុបឹ អាយុ៩៥ឆ្នាំ) ដោយធ្វើការច្របាច់ក។ លោកយាយម៉ាសាកុបានសារភាពថារូបគាត់ពិតជាបានប្រព្រឹត្តអំពើឃាតកម្មនេះមែន​ ក៏ព្រោះតែប្ដីរបស់គាត់មានការពិបាកធ្វើដំណើរដោយសារជំងឺដាច់សរសៃឈាមខួរក្បាល និងឪពុកម្ដាយក្មេកដែលមានវ័យជរាមិនអាចធ្វើអ្វីបាន។

ប៉ូលីសកំពុងយាមកាមកន្លែងកើតហេតុ
ប៉ូលីសកំពុងយាមកាមកន្លែងកើតហេតុ

បន្ទាប់ពីកើតហេតុ កូនស្រីអាយុ៤០ឆ្នាំរបស់ឃាតករបានធ្វើការទាក់ទងទៅកាន់ប៉ូលិសឲ្យមកកាន់កន្លែងកើតហេតុដែលស្ថិតនៅក្នុងទីក្រុងស៊ឹរឹហ្គា។ ចំណែកលោកយាយដែលជាឃាតករបានលេបថ្នាំងងុយដេកអស់ជាច្រើនគ្រាប់ក្នុងគោលបំណងធ្វើអត្តឃាត ប៉ុន្តែត្រូវបានគេបញ្ជូនទៅមន្ទីពេទ្យទាន់ពេលវេលា។ លោកយាយអាយុ៧២ឆ្នាំម្នាក់ដែលត្រូវជាអ្នកជិតខាងរបស់ឃាតករបានប្រាប់ឲ្យដឹងថាកាលពីដើមឆ្នាំលោកយាយម៉ាសាកុបានមកជួបគាត់ និងបានត្អូញត្អែរពីភាពនឿយហត់ និងមួយរយៈចុងក្រោយគាត់មានសុខភាពមិនសូវល្អដែរ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T