យ៉ាងហោចណាស់មានមនុស្ស ២៩នាក់ បានស្លាប់ដោយសារការរអិលបាក់ដីនៅកេនយ៉ា

//s5.kh1.co/b1/b1c90fe2f895ac4c74b314bf7848cda32a29023b.jpg
សង្គម

 ២៤-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

កេនយ៉ា៖ តាមប្រភព BBC បានឲ្យដឹងថា យ៉ាងហោចណាស់ក៏មានមនុស្ស២៩នាក់បានស្លាប់ដោយសារការរអិលបាក់ដីក្នុងប្រទេស West Pokot (កេនយ៉ា)។ ការរអិលបាក់ដីនេះបានធ្វើឲ្យខូចខាតភូមិមួយចំនួនដូចជា Nyarkulian និង Parua បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង។ មន្ត្រីរបស់ប្រទេសនេះបាននិយាយថាផ្លូវទៅភូមិជាច្រើនត្រូវបានកាត់ផ្ដាច់ដោយសារទឹកជំនន់ ហើយស្ពានមួយត្រូវបានបាក់ និងត្រូវបានទឹកហូរនាំទៅបាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដីបានបាក់ដោយសារភ្លៀងធ្លាក់ខ្លាំង
ដីបានបាក់ដោយសារភ្លៀងធ្លាក់ខ្លាំង

លោកប្រធានាធិបតី Uhuru Kenyatta បានធ្វើសេចក្ដីថ្លែងការមួយដើម្បីចូលរួមរំលែកទុក្ខដល់ជនរងគ្រោះនិងបងប្អូនសាច់ញ្ញាតិទាំងឡាយ។ លោកប្រធានាធិបតីបានមានប្រសាសន៍ថាគ្រោះមហន្តរាយនេះបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនិងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ហើយលោកនឹងបញ្ជូនកងកម្លាំងដើម្បីជួយសង្គ្រោះតំបន់រងគ្រោះ។ មកទល់ពេលនេះមានក្មេងចំនួន៧នាក់ត្រូវបានគេរាយការណ៍មកថាបានស្លាប់បាត់បង់ជីវិតដោយសារគ្រោះធម្មជាតិមួយនេះ។ រដ្ឋមន្រ្តីជាន់ខ្ពស់លោក Fred Matiang'i បានបញ្ជាក់ថាប្រតិបត្តិការជួយសង្គ្រោះកំពុងបន្ត ហើយ អាកាសធាតុដ៏កំណាចនេះកំពុងបង្អាក់ដល់ដំណើរការវាយតម្លៃភាពខូចខាតផងដែរ។

តំបន់ដែលជួបគ្រោះមហន្តរាយ
តំបន់ដែលជួបគ្រោះមហន្តរាយ

ឆ្លើយតបនឹងគ្រោះមហន្តរាយការរអិលបាក់ដីដ៏កំណាចនេះ កាកបាទក្រហមក៏បានចុះជួយតំបន់ដែលបានរងគ្រោះផងដែរ។ នាយកដ្ឋានឧតុនិយមរបស់ប្រទេសកេនយ៉ាបានចេញការព្រមានពីភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃទី១៨ ខែវិច្ឆិកា ដោយប្រាប់ប្រជាជននៅតំបន់ដែលមានគ្រោះថា្នក់ការរអិលបាក់ដីឱ្យមានការប្រុងប្រយ័ត្នខ្ពស់។ ការរអិលបាក់ដី និងជំនន់ទឹកភ្លៀងបានសម្លាប់ប្រជាជននៅប្រទេសអេត្យូពីនិងតង់ហ្សានី ខណៈពេលដែលមនុស្សរាប់ពាន់នាក់ត្រូវបានផ្លាស់ទីលំនៅនៅក្នុងប្រទេសសូម៉ាលីដោយសារតែមានភ្លៀងធ្លាក់ខ្លាំង៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T