រឿន ស៊ីណាត៖ «នៅ​ថ្ងៃ​ដែល​យើង​លំបាក​បំផុត ក៏ជា​ថ្ងៃ​ដែល​យើង​បាន​ដឹង​ថា ខ្លួនឯង​រឹងមាំ​បំផុត!»

//s5.kh1.co/e7/e7f943e7ff28dbc72857103e86bec91adcf58959.jpg
តារា & កម្សាន្ដ

 ២៤-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

(ភ្នំពេញ)៖ បវរកញ្ញាចក្រវាឡ «Miss Universe» កញ្ញា រឿន ស៊ីណាត បានព្រលយពាក្យលើកទឹកចិត្ត ខ្លួនឯងជាសាធារណៈ ក៏ដូចជាឃ្លានៅក្នុងបំនិនជីវិតរបស់មនុស្សទូទៅ ដើម្បីឲ្យខ្លួន មានការតស៊ូជំនះ រាល់ឧបសគ្គ ពេលជួបប្រទះនូវបញ្ហាម្ដងៗ។ ស្រីស្រស់ រឿន ស៊ីណាត បានពោលថា «នៅថ្ងៃដែលយើង លំបាកបំផុត ក៏ជាថ្ងៃដែលយើងបានដឹងថា ខ្លួនឯងរឹងមាំបំផុត» គឺបង្ហាញថា ការឆ្លងការនូវបញ្ហាណាមួយ ដោយការតាំងចិត្តដោយខ្លួនឯង គឺខ្លួនឯងនឹងទទួលបានជោគជ័យ និងដឹងថា ខ្លួនរឹងមាំកម្រិតណា ដែលអាចទ្រាំទ្រ ហើយឆ្លងកាត់ឧបសគ្គនេះបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមហ្វេសប៊ុកផ្លូវការរបស់តារាសម្ដែងស្រី រឿន ស៊ីណាត បានសរសេរសារ បង្កប់ដោយអត្ថន័យជ្រាលជ្រៅថា «ខ្ញុំមិនដឹងថា អ្នកជួបរឿងអ្វីខ្លះមកទេ ប៉ុន្តែខ្ញុំចង់ប្រាប់ថា ជីវិតរបស់យើងអាចប្រសើរឡើងជាងមុនបាន រឹងមាំជាងមុនបាន ដោយសារតែយើងត្រូវឆ្លងកាត់ស្ថានភាព ដែលពិបាកទទួលយកបែបនេះឯង។ នៅថ្ងៃដែល យើងលំបាកបំផុត ក៏ជាថ្ងៃដែលយើងបានដឹងថា ខ្លួនឯងរឹងមាំបំផុត។ ញញឹមឡើង! បើអ្នកបាត់បង់គ្រប់យ៉ាង ក៏អ្នកនៅសល់ថ្ងៃនេះមួយថ្ងៃទៀត ដើម្បីបង្កើតអ្វីម្យ៉ាង នោះគឺសេចក្ដីសង្ឃឹមថ្មី…»។

ការបង្ហាញប្រយោគបែបនេះ ត្រូវបានមហាជនចាប់អារម្មណ៍ ខណៈដែលកន្លងមកតារាសម្ដែង និងបវរកញ្ញា ចក្រវាឡ រឿន ស៊ីណាត ធ្លាប់បានបង្ហាញភាពផ្អែមល្អែមជាមួយគូស្នេហ៍ កាលពីប៉ុន្មានខែមុន ហើយការបញ្ចេញ ឃ្លាបង្កប់ដោយអត្ថន័យជ្រាលជ្រៅនេះ នាំឲ្យមានការសង្ស័យថា នាងកំពុងតែបាត់បង់ស្នេហា ឬមានបញ្ហា ប៉ះពាល់ផ្លូវចិត្តណាមួយ ទើបនៅសុខៗក៏បញ្ចេញវាឡើង ដើម្បីឲ្យធូរទ្រូង។

មួយរយៈចុងក្រោយនេះ សម្រាប់កញ្ញា រឿន ស៊ីណាត ហាក់មានសកម្មភាពសិល្បៈច្រើន ដោយបានបង្ហាញ វត្តមានក្នុង MV បង្ហាញម៉ូដ និងសម្ដែងក្នុងភាពយន្តជាដើម។ ជាក់ស្ដែងដូចជារឿងខ្លី «រឹងមាំ» ក៏នាងជាអ្នក សម្ដែងផងដែរ។

ជាការពិត សម្រាប់រឿងខ្លី មានចំណងជើងថា «រឹងមាំ» នេះ គឺជាស្នាដៃដំបូងរបស់ រឿន ស៊ីណាត ក្នុងកា

(ភ្នំពេញ)៖ បវរកញ្ញាចក្រវាឡ «Miss Universe» កញ្ញា រឿន ស៊ីណាត បានព្រលយពាក្យលើកទឹកចិត្ត ខ្លួនឯងជាសាធារណៈ ក៏ដូចជាឃ្លានៅក្នុងបំនិនជីវិតរបស់មនុស្សទូទៅ ដើម្បីឲ្យខ្លួន មានការតស៊ូជំនះ រាល់ឧបសគ្គ ពេលជួបប្រទះនូវបញ្ហាម្ដងៗ។ ស្រីស្រស់ រឿន ស៊ីណាត បានពោលថា «នៅថ្ងៃដែលយើង លំបាកបំផុត ក៏ជាថ្ងៃដែលយើងបានដឹងថា ខ្លួនឯងរឹងមាំបំផុត» គឺបង្ហាញថា ការឆ្លងការនូវបញ្ហាណាមួយ ដោយការតាំងចិត្តដោយខ្លួនឯង គឺខ្លួនឯងនឹងទទួលបានជោគជ័យ និងដឹងថា ខ្លួនរឹងមាំកម្រិតណា ដែលអាចទ្រាំទ្រ ហើយឆ្លងកាត់ឧបសគ្គនេះបាន។

តាមហ្វេសប៊ុកផ្លូវការរបស់តារាសម្ដែងស្រី រឿន ស៊ីណាត បានសរសេរសារ បង្កប់ដោយអត្ថន័យជ្រាលជ្រៅថា «ខ្ញុំមិនដឹងថា អ្នកជួបរឿងអ្វីខ្លះមកទេ ប៉ុន្តែខ្ញុំចង់ប្រាប់ថា ជីវិតរបស់យើងអាចប្រសើរឡើងជាងមុនបាន រឹងមាំជាងមុនបាន ដោយសារតែយើងត្រូវឆ្លងកាត់ស្ថានភាព ដែលពិបាកទទួលយកបែបនេះឯង។ នៅថ្ងៃដែល យើងលំបាកបំផុត ក៏ជាថ្ងៃដែលយើងបានដឹងថា ខ្លួនឯងរឹងមាំបំផុត។ ញញឹមឡើង! បើអ្នកបាត់បង់គ្រប់យ៉ាង ក៏អ្នកនៅសល់ថ្ងៃនេះមួយថ្ងៃទៀត ដើម្បីបង្កើតអ្វីម្យ៉ាង នោះគឺសេចក្ដីសង្ឃឹមថ្មី…»។

ការបង្ហាញប្រយោគបែបនេះ ត្រូវបានមហាជនចាប់អារម្មណ៍ ខណៈដែលកន្លងមកតារាសម្ដែង និងបវរកញ្ញា ចក្រវាឡ រឿន ស៊ីណាត ធ្លាប់បានបង្ហាញភាពផ្អែមល្អែមជាមួយគូស្នេហ៍ កាលពីប៉ុន្មានខែមុន ហើយការបញ្ចេញ ឃ្លាបង្កប់ដោយអត្ថន័យជ្រាលជ្រៅនេះ នាំឲ្យមានការសង្ស័យថា នាងកំពុងតែបាត់បង់ស្នេហា ឬមានបញ្ហា ប៉ះពាល់ផ្លូវចិត្តណាមួយ ទើបនៅសុខៗក៏បញ្ចេញវាឡើង ដើម្បីឲ្យធូរទ្រូង។

មួយរយៈចុងក្រោយនេះ សម្រាប់កញ្ញា រឿន ស៊ីណាត ហាក់មានសកម្មភាពសិល្បៈច្រើន ដោយបានបង្ហាញ វត្តមានក្នុង MV បង្ហាញម៉ូដ និងសម្ដែងក្នុងភាពយន្តជាដើម។ ជាក់ស្ដែងដូចជារឿងខ្លី «រឹងមាំ» ក៏នាងជាអ្នក សម្ដែងផងដែរ។

ជាការពិត សម្រាប់រឿងខ្លី មានចំណងជើងថា «រឹងមាំ» នេះ គឺជាស្នាដៃដំបូងរបស់ រឿន ស៊ីណាត ក្នុងការ ប្រឡូកខ្លួនចូលវិស័យភាពយន្ត។ ទោះមិនធ្លាប់មានបទពិសោធន៍ និងពិបាកចូលតួក៏ពិត មែនតែនាងបានប្ដេជ្ញាថា ធ្វើទាល់តែបាន ខណៈគ្រាន់តែបង្ហោះរូបប៉ុន្មានសន្លឹក បង្ហាញពីអត្ថន័យខ្លះៗ ក្នុងសាច់រឿង សឹងតែធ្វើឲ្យ ទស្សនិកជនអន្ទះសារ ចង់ទស្សនារឿងនេះគ្រប់ៗគ្នាទៅហើយ៕

https://s5.kh1.co/__image/w=650,h=632,q=100/be/be3de52d8bc75584f1f03237fdb8ab4b52a8be73.jpg
https://s5.kh1.co/__image/w=641,h=960,q=100/01/010645f97ddc595bed8853a7f4ac003d65f1cdb8.jpg
https://s5.kh1.co/__image/w=650,h=945,q=100/be/be5ce375f9f23fa7c66013441a270955522f988b.jpg
https://s5.kh1.co/__image/w=498,h=599,q=100/b9/b95314e8f74f4ebfe80b3aa700b9c8f9845a6f5b.jpg

ប្រភពkhmertalking

រឿន ណាត
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T