រមាសស៊ូម៉ាត្រារបស់ប្រទេសម៉ាឡេស៊ីបានផុតពូជហើយ

//s5.kh1.co/6e/6ee3a6ac7812e537644349c4f560a74a2e117c4d.jpg
សង្គម

 ២៤-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ម៉ាឡេស៊ី៖ រមាសស៊ូម៉ាត្រាដែលជាពូជចុងក្រោយនៅក្នុងប្រទេសម៉ាឡេស៊ីត្រូវបានប្រកាសជាផ្លូវការថាបានផុតពូជហើយ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។ រមាសញីអាយុ២៥ឆ្នាំមួយក្បាលដែលមានឈ្មោះថា Iman បានស្លាប់កាលពីថ្ងៃសៅរ៍ម្សិលមិញនេះនៅលើកោះ Borneo ហើយមូលហេតុនៃការស្លាប់របស់វាគឺដោយសារជំងឺមហារីក។ គួររម្លឹកផងដែរថារមាសស៊ូម៉ាត្រាឈ្មោលចុងក្រោយរបស់ប្រទេសម៉ាឡេស៊ីក៏ត្រូវបានគេប្រកាសថាស្លាប់កាលពីខែឧសភាកន្លងទៅនេះ។ កាលពីមុនរមាសស៊ូម៉ាត្រាត្រូវបានគេឃើញមានរស់នៅតំបន់មួយចំនួនក្នុងទ្វីបអាស៊ី ប៉ុន្តែឥឡូវពូជរមាសនេះត្រូវបានគេរាយការណ៍មកថាស្ទើរតែបាត់បង់អស់ហើយ។ គេជឿថាសព្វថ្ងៃរមាសប្រភេទនេះអាចនឹងនៅសល់ក្រោម ១០០ក្បាល និងជាប្រភេទសត្វដែលនឹងជិតផុតពូជ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពសាកសពរបស់រមាសស៊ូម៉ាត្រា Iman  (ប្រភព: BERNAMA)
រូបភាពសាកសពរបស់រមាសស៊ូម៉ាត្រា Iman  (ប្រភព: BERNAMA)

មន្ត្រីម៉ាឡេស៊ីបានប្រកាសថា Iman បានស្លាប់នៅម៉ោង៤:៣៥នាទីល្ងាច(ម៉ោងនៅកម្ពុជា) កាលពីថ្ងៃសៅរ៍ម្សិលមិញ។ អ្នកស្រី Christine Liew ដែលជារដ្ឋមន្រ្តីក្រសួងទេសចរណ៍វប្បធម៌និងបរិស្ថានរបស់រដ្ឋ Sabah បានប្រាប់ឲ្យដឹងថាការស្លាប់របស់ Iman គឺដោយសារជំងឺរោគាពាធ ហើយវាជារឿងមួយគួរឲ្យសោកស្ដាយ។ អ្នកស្រីបានបន្តទៀតថា Iman ធ្លាប់បានគេមើលថែយ៉ាងដិតដល់ចាប់តាំងពីវាត្រូវបានគេយកមកអភិរក្សកាលពីខែមីនាឆ្នាំ២០១៤។ សត្វរមាសស៊ូម៉ាត្រារងការប៉ះពាល់យ៉ាងខ្លាំងពីការប្រម៉ាញ់និងការបាត់បង់ទីជម្រក ប៉ុន្តែការគំរាមកំហែងធំបំផុតដែលប្រភេទពូជនេះនឹងត្រូវប្រឈមគឺការជិតផុតពូជ។ ការបង្កាត់ពូជរបស់រមាសស៊ូម៉ាត្រាត្រូវបានគេធ្វើឡើងជាច្រើនលើកនៅក្នុងប្រទេសម៉ាឡេស៊ី ប៉ុន្តែតែងតែទទួលការបរាជ័យ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៨ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T