មាន កែវ សុខផេង ទៀត! FFC បង្ហាញបញ្ជីឈ្មោះកីឡាករ ២០រូបចុងក្រោយចេញទៅស៊ីហ្គេម

//s5.kh1.co/d2/d22d3cdd29e14e89dcf79a2a6d89beb838537492.jpg
កីទ្បា

 ២២-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

កម្ពុជា៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ចេញបញ្ជីឈ្មោះចុងក្រោយកីឡាករទាំង ២០រូបប្រមូលផ្ដុំហ្វឹកហាត់ត្រៀមការប្រកួត កីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីនហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងចំណោមកីឡាករទាំង២០រូបនោះ មានមកពីក្លិបវិសាខា ៨នាក់, ភ្នំពេញក្រោន ៥នាក់, បឹងកេត ៤នាក់, ក្រសួងការពារជាតិ ២នាក់ និងសាលាបាល់ទាត់ជាតិបាទី ១នាក់។

បញ្ជីឈ្មោះកីឡាករ ២០រូបចុងក្រោយ
បញ្ជីឈ្មោះកីឡាករ ២០រូបចុងក្រោយ

ចំពោះមូលហេតុដែលមានកីឡាករលើសអាយុ ២២ឆ្នាំចំនួន ២នាក់គឺ កែវ សុខផេង និង រ៉ឹង ប៊ុនហៀង ដោយសារតែនេះជាលក្ខខណ្ឌកំណត់របស់គណៈកម្មការរៀបចំការប្រកួត ដែលអនុញ្ញាតឲ្យក្រុមនីមួយមានកីឡាករលើសអាយុចំនួន ២នាក់នៅក្នុងក្រុម។

រំលឹកឡើងវិញដែរថា សម្រាប់វិញ្ញសាបាល់ទាត់ផ្នែកបុរសសម្រាប់ស៊ីហ្គេមនេះកម្ពុជា ស្ថិតនៅក្នុងពូល A ជាមួយម្ចាស់ផ្ទះហ្វីលីពីន, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា និងទីម័រខាងកើត។

កាលវិភាគការប្រកួតរបស់ U-22 កម្ពុជានៅស៊ីហ្គេមលើកទី៣០
កាលវិភាគការប្រកួតរបស់ U-22 កម្ពុជានៅស៊ីហ្គេមលើកទី៣០

គួរឲ្យដឹងដែរថា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ នៅហ្វីលីពីននឹងចាប់ផ្ដើមនៅថ្ងៃទី​៣០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩ ដោយមានការចូលរួមពីសំណាក់ប្រទេសទាំង ១១ ដែលស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍៕

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T