មានរឿងអ្វី ទើបសុខៗ ប៊ី សុធារី អស់តំណែងជា បវរកញ្ញា​ឯកចក្រវាលឆ្នាំ២០១៧ បែបនេះ?

//s5.kh1.co/8c/8c75d7f3c8f06087dc3ad85b85cdaa0c2cd19b3e.jpg
តារា & កម្សាន្ដ

 ២២-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជា បានជ្រាបយ៉ាងច្បាស់ហើយពី កញ្ញា ប៊ី សុធារី​ ដែលជា បវរកញ្ញាចក្រវាលកម្ពុជា ប្រចាំឆ្នាំ២០១៧ និងជាពន្លកតារាស្រីមួយរូប ដែលមានប្រជាប្រិយភាពគ្រាន់បើក្នុងចង្កោមសិល្បៈ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស ប៊ី សុធារី តែងតែបង្ហាញមុខមាត់ ក្នុងកម្មវិធីប្រកួតប្រជែង លើឆាកអន្តរជាតិជាប្រចាំ ព្រមទាំងត្រូវប៉ាន់យ៉ាងខ្លាំងក្នុងអាជីពជា តារាបង្ហាញម៉ូត ថែមផងដែរ។

យ៉ាងណាមិញ ស្រាប់តែ កាលពីម្សិលមិញ តារាស្រីរូបនេះ បានបង្កភាពភ្ញាក់ផ្អើលដល់ហ្វេនៗយ៉ាងខ្លាំង ក្រោយពីរូបនាងបានប្រកាសថា នឹងបញ្ចប់កុងត្រា ជាមួយក្រុមហ៊ុនមួយ ថែមទាំងបានអស់សិទ្ធ និងតំណែងជា បវរកញ្ញាឯកចក្រវាឡ ប្រចាំឆ្នាំ២០១៧ទៀតហើយ។

ទន្ទឹមនឹងនេះដែរ ចំពោះហេតុផល ដែលបណ្ដាលឲ្យ ប៊ី សុធារី បញ្ចប់កុងត្រាជាមួយ ក្រុមហ៊ុនទាំងនោះ ព្រោះតែក្រុមហ៊ុននោះ បានធ្វើខុសពី លក្ខខណ្ឌមួយចំនួន ទើបរូបនាងសម្រេចចិត្តមកចាប់អាជីពជា តារាបង្ហាញម៉ូត ឯករាជ្យវិញ៕

ប៊ី សុធារី
ប៊ី សុធារី
ប៊ី សុធារី
ប៊ី សុធារី
ប៊ី សុធារី
ប៊ី សុធារី
ប៊ី សុធារី
ប៊ី សុធារី
សារដែល ប៊ី សុធារី បានបង្ហោះ
សារដែល ប៊ី សុធារី បានបង្ហោះ
ប៊ី សុធារី
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T