នេះ​សុទ្ធតែ​ចិន​មាន​ទាំងប្រុស និង​ស្រី​…​ប្រឹង​បោះពួយ​ម្ល៉េះ​!(មានវីដេអូ)

//s5.kh1.co/08/08416ba577245ad5166987dc6e3451529b581165.jpg
សង្គម

 ២១-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា រថយន្ត​ស៊េរី​ទំនើប​ម៉ាក LEXUS RX400h មួយ​គ្រឿង បាន​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ ខណៈ​ដែល​ក្រុម​ជនជាតិ​ចិន​ប្រុស​ស្រី​មួយ​ក្រុម​មាន​គ្នា​៤​នាក់ បើក​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន​ឆ្លង​ភ្លើងស្តុប​ទៅ​បុក​រថយន្ត Ford Transit ពី​ចំហៀង​ពេញទំហឹង បណ្ដាល​ឲ្យ​ខូចខាត​យ៉ាងដំណំ​ទាំង​សងខាង​នោះ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=379,q=100/1c/1c2d9562e2f088aeaf2cf0be60b85999b698668a.jpg

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ទាប​ភ្លឺ​ព្រឹក ថ្ងៃ​ទី​២០ ខែវិច្ឆិកា​នេះ នៅ​ចំណុច​ភ្លើងស្តុប​ទួល​ទំពូង ផ្លូវ​ម៉ៅ​សេ​ទុង​កែង​ផ្លូវ​លេខ​១៦៣ ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌ​បឹង​កេងកង ។

https://s5.kh1.co/__image/w=650,h=379,q=100/26/26837303758574b2b1480c4e5a0f0b3a6429a789.jpg

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គឺ​រថយន្ត​ម៉ាក ford Transit ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ២AK-៥៧០១ បាន​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។ លុះ​មក​ដល់​ចំណុច​ត្រង​ផ្លូវបំបែក​ជា​៤ ភ្លើងស្តុប​ទួល​ទំពូង​ក៏​ស្រាប់តែ​មាន​រថយន្ត​ស៊េរី​ទំនើប​ម៉ាក LEXUS Rx400h ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AQ-៦១៤២ មួយ​ឝ្រឿ​ង បើកបរ​ដោយ​ជនជាតិ​ចិន​ប្រុស ស្រី​ចំនួន​៤​នាក់ (​ប្រុស ៣​នាក់ ស្រី​ម្នាក់​) បោះពួយ​ក្នុង​ល្បឿ​យ៉ាង​លឿន​ដូច​ហោះ មក​ពី​ផ្លូវ​លេខ​១៦៣ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​មក​បុក​ចំពាក់​កណ្តាល​រថយន្ត​ម៉ាក ford ពេញទំហឹង​តែ​ម្តង ។

https://s5.kh1.co/__image/w=650,h=379,q=100/7b/7bd9b121c5bc50e435541e081d4c991b0692c4ab.jpg

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​របស់​ជនជាតិ​ចិន​ម៉ាក LEXUS RX 400h និង​រថយន្ត​ម៉ាក ford Transit នេះ​ដែរ គឺ​កើតឡើង​ដោយសារ​តែ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ដោយ​បាន​បង្ក​ឲ្យ​រថយន្ត​ម៉ាក LEXUS RX 400h ក្រ​ពិត​ផ្នែក​ខាង​មុខ​ខ្ទេច និង​រថយន្ត​ម៉ាក ford ក្រ​ពិត​អស់​មួយ​ចំហៀង​ខាងស្តាំ​ផង​ដែរ តែ​មិន​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​ឡើយ ។

https://s5.kh1.co/__image/w=650,h=379,q=100/19/1974415d29421baee4c42ac44dee98b3490e1e6b.jpg

ក្រោយ​ពេល​កើត​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​ធ្វើការ​វាស់វែង​រក​ខុស​ត្រូវ និង​បញ្ជូន​យក​រថយន្ត​ម៉ាក LEXES RX 400h និង​រថយន្ត​ម៉ាក ford Transit ទាំង​២​គ្រឿង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ជា​បន្ត​ទៅ​ទៀត ៕ 

https://s5.kh1.co/__image/w=650,h=380,q=100/08/08416ba577245ad5166987dc6e3451529b581165.jpg

ប្រភពកោះសន្តិភាព

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T