ផាន់ ផាត់ណា ធ្វើពិធីចេញខែកូន បានកាដូចំណងដៃលុយសុទ្ធច្រើនមិនធម្មតា ខណៈមិនទាន់បង្ហាញមុខស្វាមី!

//s5.kh1.co/3b/3b2af5e313df320e28f5722157713ec7d5611a19.jpg
តារា & កម្សាន្ដ

 ២០-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលក្រោយស្ងាត់ៗមួយរយៈ តារាសម្តែងស្រីដ៏មានប្រជាប្រិយភាព អ្នកនាង ផាន់ ផាត់ណា បានសម្រាលកូនមួយដោយសុវត្ថិភាព មានមុខមាត់យ៉ាងគួរឲ្យក្នាញ់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនទាន់បានប៉ុន្មានផង តារាស្រីរូបនេះក៏ធ្វើការរៀបពិធីចេញខែកូនជាទីស្រលាញ់ដែលទើបនឹងកើតរបស់ខ្លួន យ៉ាងអធិកអធម នៅក្នុងផ្ទះយ៉ាងធំស្កឹមស្កៃ ស្របពេលដែលហ្វេនមួយចំនួនចង់ដឹង និងស្គាល់មុខស្វាមីរបស់នាង ដែលមកទល់នឹងពេលនេះមិនទាន់បានឃើញ នៅឡើយនោះទេ។

ជាមួយគ្នានេះដែរ ឃើញថានៅក្នុងពិធីចេញខែកូនជាទីស្រលាញ់របស់នាង ទោះបីមិនបានបញ្ចេញមុខស្វាមីនៅលើបណ្តាញសង្គមយ៉ាងណាក្តី តែមើលទៅនាងពិតជាមានក្តីសុខ និងសុភមង្គលខ្លាំងតែម្តង។

លើសពីនេះទៅទៀត នៅក្នុងនោះនាងក៏បានធ្វើការបង្ហាញនូវចំណងដៃ កាដូលុយសុទ្ធ សុទ្ធតែដុល្លារៗជាច្រើន បូករួមនឹងខ្សែកយ៉ាងមានតម្លៃ នោក្នុងថ្ងៃពិសេសរបស់កូនតូចដែលទើបនឹងកើតរបស់នាង៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ផាន់ ផាត់ណា 
ផាន់ ផាត់ណា 
ផាន់ ផាត់ណា 
ផាន់ ផាត់ណា 
ផាន់ ផាត់ណា 
ផាន់ ផាត់ណា 
ផាន់ ផាត់ណា និងកួន
ផាន់ ផាត់ណា និងកួន
កូន ផាន់ ផាត់ណា 
កូន ផាន់ ផាត់ណា 
កូន ផាន់ ផាត់ណា 
កូន ផាន់ ផាត់ណា 
ពិធីចេញខែកូន ផាន់ ផាត់ណា
ពិធីចេញខែកូន ផាន់ ផាត់ណា
ពិធីចេញខែកូន ផាន់ ផាត់ណា
ពិធីចេញខែកូន ផាន់ ផាត់ណា
ពិធីចេញខែកូន ផាន់ ផាត់ណា
ពិធីចេញខែកូន ផាន់ ផាត់ណា
ពិធីចេញខែកូន ផាន់ ផាត់ណា
ពិធីចេញខែកូន ផាន់ ផាត់ណា
ផាន់ ផាត់ណា
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T