អ្នកជំងឺទឹកនោមផ្អែមជិត៣០០នាក់ ចូលរួមអបអរទិវាជំងឺទឹកនោមផ្អែមពិភពលោក!

//s5.kh1.co/98/98a8bcd239dcc78b0ac57ae355d17cfa52a9f794.jpg
សង្គម

 ២០-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

សៀមរាប៖ ទិវាជំងឺទឹកនោមផ្អែមពិភពលោកឆ្នាំនេះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ “ការពារគ្រួសាររបស់អ្នកពីជំងឺទឹកនោមផ្អែម” ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីផលប៉ះពាល់នៃជំងឺទឹកនោមផ្អែមទៅលើក្រុមគ្រួសារ និងការគាំទ្រអ្នកជំងឺទឹកនោមផ្អែមតាមរយៈបណ្តាញត្រឹមត្រូវ ការយល់ដឹងពីការគ្រប់គ្រង ថែទាំ បង្កា និងព្យាបាលជំងឺទឹកនោមផ្អែមពីសំណាក់អ្នកជំនាញជូនដល់អ្នកជំងឺទឹកនោមផ្អែមប្រមាណជិត៣០០នាក់ ថ្ងៃទី១៧​ វិច្ឆកា ២០១៩ នៅអាប៉ូឡូផ្លាស្សា ខេត្តសៀមរាប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិវាជំងឺទឹកនោមផ្អែមពិភពលោកនៅខេត្តសៀមរាប
ទិវាជំងឺទឹកនោមផ្អែមពិភពលោកនៅខេត្តសៀមរាប

ក្នុងទិវានេះក៏មានការដង្ហែរក្បួន កាន់បដារំលេចខ្លឹមសារអប់រំពីជំងឺទឹកនោមផ្អែមផងដែរ។ ទិវានេះរៀបចំឡើងដោយសមាគមជំងឺទឹកនោមផ្អែមកម្ពុជាសាខាខេត្តសៀមរាប ក្រោមកិច្ចសហការគាំទ្រដោយក្រុមហ៊ុនអាលីយ៉ង់ហ្វាម៉ាកាបូដ ឡាបូសាណូហ្វី រួមជាមួយដៃគូរសហការជាច្រើនទៀត។

ទិវាជំងឺទឹកនោមផ្អែមពិភពលោកនៅខេត្តសៀមរាប
ទិវាជំងឺទឹកនោមផ្អែមពិភពលោកនៅខេត្តសៀមរាប
ទិវាជំងឺទឹកនោមផ្អែមពិភពលោកនៅខេត្តសៀមរាប
ទិវាជំងឺទឹកនោមផ្អែមពិភពលោកនៅខេត្តសៀមរាប

លោកសាស្ត្រាចារ្យ កើកគី លឹម ប្រធានសមាគមជំងឺទឹកនោមផ្អែមកម្ពុជាសាខាខេត្តសៀមរាបបានមានប្រសាន៍ថា គ្រួសារពិតជាដើរតួនាទីយ៉ាងសំខាន់ចាំបាច់ជួយដល់អ្នកជំងឺទឹកនោមផ្អែមធ្វើយ៉ាងណាការពារក្នុងក្របខណ្ឌគ្រួសារឲ្យបានត្រឹមត្រូវតាមការណែនាំរបស់គ្រូពេទ្យ។

លោកសាស្ត្រាចារ្យបានពន្យល់ថា ជំងឺទឹកនោមផ្អែមមាន៣ប្រភេទ ដោយប្រភេទទី១ ច្រើនកើតលើក្មេង និងវ័យជំទង ដោយអ្នកជំងឺផលិតអាំស៊ុយលីនបានតិចបំផុត ឬក៏គ្មានតែម្តង។ សម្រាប់ប្រភេទទី២ ច្រើនកើតមានលើមនុស្សពេញវ័យ ហើយអ្នកជំងឺប្រមាណ៩០% ជាអ្នកជំងឺទឹកនោមផ្អែមប្រភេទទី២នេះ។ អ្នកជំងឺប្រភេទទី២នេះ មិនអាចប្រើប្រាស់បានល្អនូវអាំងស៊ុយលីនដែលបញ្ចេញនោះទេ។ ការគ្រប់គ្រងព្យាបាលជំងឺប្រភេទនេះត្រូវមានរបៀបរស់នៅប្រកបដោយសុខភាពល្អ បង្កើនសកម្មភាពខ្លួនប្រាណ និងរបបអាហារប្រកបដោយសុខភាពល្អ។ ដោយឡែកជំងឺទឹកនោមផ្អែមនៅពេលមានគ៌ភ គឺកម្រិតជាស្ករក្នុងឈាមកើនឡើងក្នុងអំឡុងពេលមានគ៌ភ និងអាចបង្កផលវិបាកដល់ម្តាយនឹងកូន។ ជំងឺប្រភេទនេះក៏អាចបាច់ទៅវិញក្រោមពេលសម្រាល ក៏ប៉ុន្តែម្តាយ ឬកូនអាចប្រឈមហានិភ័យនៃការកើតមានជំងឺទឹកនោមផ្អែមប្រភេទទី២ នៅពេលក្រោយ។

ទិវាជំងឺទឹកនោមផ្អែមពិភពលោកនៅខេត្តសៀមរាប
ទិវាជំងឺទឹកនោមផ្អែមពិភពលោកនៅខេត្តសៀមរាប

លោកសាស្រ្តាចារ្យ សេង​ សិរី ចូលរួមជាវគ្មិននៃកម្មវិធីក៏បានលើកឡើងពីផលវិបាកនានាដែលអាចកើតមានឡើងដោយសារជំងឺទឹកនោមផ្អែមយ៉ាងដូច្នេះថា អ្នកជំងឺអាចប្រឈមការដាច់សរសៃឈាម ឬស្ទះសរសៃឈាមខួរក្បាលដែលអាចធ្វើឲ្យអ្នកជំងឺមានពិការភាពដោយសារការស្លាប់មួយចំហៀងខ្លួន ស្ទះសរសៃឈាមបេះដូងដែលបង្ករឲ្យគាំបេះដូង ខូចតម្រងនោម បាត់បង់អវៈយវៈ និងឆាប់ស្លាប់ជាដើម។

ទិវាជំងឺទឹកនោមផ្អែមពិភពលោកនៅខេត្តសៀមរាប
ទិវាជំងឺទឹកនោមផ្អែមពិភពលោកនៅខេត្តសៀមរាប

ទោះបីជាយ៉ាងណា លោកសាស្រ្តាចារ្យបានមានប្រសាសន៍លើកទឹកចិត្តថា៖

«អ្នកកើតជំងឺទឹកនោមផ្អែមមិនគួរអស់សង្ឃឹមនោះឡើយ។ ទោះបីយើងដឹងថាជំងឺទឹកនោមផ្អែមព្យាបាលមិនជាមែនពិត ប៉ុន្តែតាមរយៈការព្យាបាលតាមដានតាមក្បួនខ្នាតរបស់គ្រូពេទ្យ អ្នកជំងឺអាចរស់នៅ និងធ្វើការងារដោយមិនមានពិការភាព ឬគ្រោះថ្នាក់អ្វីឡើយ​។ ដូច្នេះអ្នកជំងឺទឹកនោមផ្អែមមិនគួរមានការភ័យខ្លាចពេកនោះទេ ដោយយើងឃើញថាអ្នកកើតជំងឺទឹកនោមផ្អែមប្រភេទទី២ទាំងនៅលើពិភពលោក និងនៅប្រទេសកម្ពុជា អ្នកខ្លះអាចរស់នៅបានលើសអាយុ ៧០ឆ្នាំ​​ ៦០ឆ្នាំ និងអាចប្រកបការងារបានធម្មតា សំខាន់គឺការតាមដាន និងព្យាបាលឲ្យបានត្រឹមត្រូវ»។

តាមការគូសបញ្ជាក់ពីអ្នកជំនាញបានឲ្យដឹងថា រោគសញ្ញា​នៃ​ជំងឺ​ទឹកនោមផ្អែមមានដូចជា​ ឆាប់​ឃ្លាន ឆាប់​ស្រេកទឹក ស្រក​ទម្ងន់ នោម​ញឹក ​អស់កម្លាំង​ខ្លាំងជាដើម​។ រោគសញ្ញាដែលអាចជួបចំពោះមនុស្សប្រុសគឺការថយចុះចំណង់ផ្លូវភេទ ខ្សោយផ្លូវភេទ និងសាច់ដុំចុះខ្សោយ។ ដោយឡែករោគសញ្ញាចំពោះស្រ្តីវិញ គឺការចម្លងរោគផ្លូវតម្រងនោម ការចម្លងរោគដោយមេរោគផ្សិត និងស្បែកស្ងួត និងរមាស់។

ទិវាជំងឺទឹកនោមផ្អែមពិភពលោកនៅខេត្តសៀមរាប
ទិវាជំងឺទឹកនោមផ្អែមពិភពលោកនៅខេត្តសៀមរាប
ទិវាជំងឺទឹកនោមផ្អែមពិភពលោកនៅខេត្តសៀមរាប
ទិវាជំងឺទឹកនោមផ្អែមពិភពលោកនៅខេត្តសៀមរាប

តាមការសិក្សាបានបង្ហាញថា​ ក្នុងឆ្នាំ២០១៧ មនុស្សពេញវ័យប្រមាណ ៤២៥ លាននាក់ (អាយុ២០ ដល់ ៧៩ឆ្នាំ) កំពុងរស់នៅជាមួយជំងឺទឹកនោមផ្អែម ខណៈតួរលេខនេះត្រូវបានរំពឹងថានឹងកើតឡើងដល់ ៦២៩ លាននាក់ នៅត្រឹមឆ្នាំ២០៤៥។ មានតែពាក់កណ្តាលប៉ុណ្នោះនៃអ្នកជំងឺទឹកនោមផ្អែមដែលដឹងថាខ្លួនមានជំងឺទឹកនោមផ្អែម។

លោក Jim Mendoza តំណាងក្រុមហ៊ុនអាលីយ៉ង់ហ្វាម៉ាកាំបូដ ដែលជាដៃគូសហការរបស់សាណូហ្វីជាង២០ឆ្នាំមកហើយ បានមានប្រសាសន៍ថា ការចូលរួមចំណែកជាមួយសមគមជំងឺទឹកនោមផ្អែមកម្ពុជាសាខាខេត្តសៀមរាបក្នុងទិវានេះជាទំនួសខុសត្រូវសង្គមមួយ​ ដើម្បីលើកកម្ពស់ការយល់ដឹងជូនដល់ប្រជាជនកម្ពុជា។

លោកស្រី ញាណ ហេមា អនុប្រធានការិយាល័យបច្ចេកទេស និងជាតំណាងមន្ទីរសុខាភិបាលខេត្តសៀមរាបបានសាទរចំពោះទិវានេះ និងបានថ្លែងអំណរគុណចំពោះសមាគមជំងឺទឹកនោមផ្អែមកម្ពុជាសាខាខេត្តសៀមរាប និងដៃគូរសហការដែលតែងតែយកចិត្តទុកដាក់ចូលរួមចំណែកអប់រំ និងលើកកម្ពស់ការយល់ដឹងពីជំងឺទឹកនោមផ្អែមជូនដល់អ្នកជំងឺ ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល ហើយនេះក៏ជាការបង្ហាញថា ខេត្តសៀមរាបក៏មានប្រារព្ធទិវានេះឡើងផងដែរ៕

ទិវាជំងឺទឹកនោមផ្អែមពិភពលោកនៅខេត្តសៀមរាប
ទិវាជំងឺទឹកនោមផ្អែមពិភពលោកនៅខេត្តសៀមរាប
ទិវាជំងឺទឹកនោមផ្អែមពិភពលោកនៅខេត្តសៀមរាប
ទិវាជំងឺទឹកនោមផ្អែមពិភពលោកនៅខេត្តសៀមរាប
ទិវាជំងឺទឹកនោមផ្អែមពិភពលោកនៅខេត្តសៀមរាប
ទិវាជំងឺទឹកនោមផ្អែមពិភពលោកនៅខេត្តសៀមរាប
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T