NASA បានរកឃើញចំហាយទឹកចេញពីព្រះចន្ទមួយរបស់ភពព្រហស្បត្តិ៍

//s5.kh1.co/69/69616acf9c5da7522cfdcd6dec1cdf90ec3d8db0.jpg
បច្ចេកវិទ្យា

 ២០-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

អវកាស៖ ទីភ្នាក់ងារអវកាសអង្គការ NASA ទើបបានបញ្ជាក់ថាព្រះចន្ទមួយក្នុងចំណោមព្រះចន្ទទាំង៧៩របស់ភពព្រហស្បត្តិ៍មានចំហាយទឹកចេញពីផ្ទៃរបស់វា ​និងអាចជាទឹកចេញពីមហាសមុទ្រ ដែលវាអាចផ្ដល់ភ័ស្តុតាងដល់ក្រុមអ្នកវិទ្យាសាស្ត្រថាព្រះចន្ទនេះប្រហែលជាអាចទ្រទ្រង់ជីវិតបាន។ ក្រុមការងារស្រាវជ្រាវមួយរបស់ NASA ដែលដឹកនាំដោយ Goddard Space Flight Center អាចរកឃើញចំហាយទឹកតិចតួចចេញពីភពមួយដោយប្រើប្រាស់តេឡេស្កុបនៅកោះហាវ៉ៃបានរយៈចម្ងាយ​ ៦២៨ ២៨៧ ៨៩៧.៦គីឡូម៉ែត្រ។ ក្រុមនេះបានរកឃើញចំហាយទឹកចេញពីព្រះចន្ទមួយរបស់ភពព្រហស្បត្តិ៍ដែលមានឈ្មោះថា Europa ហើយបរិមាណទឹកដែលភាយចេញមកគឺអាចបញ្ចូលទៅក្នុងអាងហាលទឹកកីឡាអូឡាំពិកមួយឲ្យពេញបានក្នុងរយៈពេលតែប៉ុន្មាននាទីតែប៉ុណ្ណោះ។ ផ្ទៃរបស់ព្រះចន្ទ Europa  គឺសុទ្ធតែជាទឹកកក ប៉ុន្តែទឹកដែលភាយចេញមកអាចជាទឹករបស់មហាសមុទ្រ ឬក៏ទឹកដែលបានរលាយពីទឹកកក។ នៅក្នុងសន្និសីទសារព័ត៌មានរបស់ NASA លោក Lorenz Roth ដែលជាតារាវិទូនិងជារូបវិទូមួយរូបបានលើកឡើងថាការកំណត់អត្តសញ្ញាណនៃទឹកជាលើកដំបូងនៅលើព្រះចន្ទ Europa ពិតជាសំខាន់ណាស់នៃការអង្កេតពពួកអាតូម និងដើម្បីកំណត់ក្រាបល្បោះនៃចំហាយទឹកនៅលើព្រះចន្ទមួយនេះ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
វីដេអូបង្ហាញពីចំហាយទឹកក្នុងព្រះចន្ទ  Europa
Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T