ពិតទេ? ការកាប់បំផ្លាញព្រៃអាម៉ាហ្សូន បានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន

//s5.kh1.co/76/76f8fb681acdf8cb7223840c895e0faae5266c74.jpg
សង្គម

 ២០-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ប្រេស៊ីល៖ អត្រានៃការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់អាម៉ាហ្សូនបានកើនឡើងដល់កំរិតខ្ពស់បំផុតក្នុងរយៈពេល ១១ឆ្នាំ នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលប្រេស៊ីលចេញផ្សាយនៅថ្ងៃច័ន្ទ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមការចេញផ្សាយពីវិទ្យាស្ថានជាតិស្រាវជ្រាវអវកាស (INPE) បានឲ្យដឹងថា ព្រៃ​ទឹកភ្លៀងប្រមាណ ៩.៧៦២ គីឡូម៉ែត្រការ៉េ ​ ត្រូវបានបាត់បង់ក្នុងរយៈពេល ១២ខែគិតត្រឹមខែកក្កដាឆ្នាំ២០១៩ ដែលនេះជាការកើនឡើង ២៩.៥% ក្នុងរយៈពេល ១២ខែកន្លងមក ហើយជាអត្រាបាត់បង់ខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០០៨។

ការកើនឡើងនៃការកាប់បំផ្លាញព្រៃឈើ បានកើតឡើងស្របពេលដែលប្រទេសនេះស្ថិតនៅក្រោមការដឹកនាំរបស់ប្រធានាធិបតីស្តាំជ្រុលនិយម Jair Bolsonaro ​ដែលបានជាប់ឆ្នោតកាលពីខែតុលាឆ្នាំ ២០១៨។

លោក Bolsonaro ត្រូវបានគេរិះគន់ថា បានធ្វើសកម្មភាពតិចតួចដើម្បីការពារព្រៃអាម៉ាហ្សូន ហើយបានបដិសេធជំនួយបរទេសចំនួន ២០លានដុល្លារ ក្នុងការជួយប្រយុទ្ធប្រឆាំងនឹងអគ្គីភ័យនៅក្នុងព្រៃនៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូល G7 នៅប្រទេសបារាំង។

អត្រានៃការកាប់បំផ្លាញព្រៃឈើយ៉ាងឆាប់រហ័សគឺជា“ លទ្ធផលផ្ទាល់នៃយុទ្ធសាស្ត្រដែលបានអនុវត្តដោយលោក Bolsonaro ក្នុងការបំបែកក្រសួងបរិស្ថាន” នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមឃ្លាំមើលអាកាសធាតុដែលជាបណ្តាញជួយការពារបរិស្ថានរបស់ប្រេស៊ីល។

រដ្ឋមន្រ្តីក្រសួងបរិស្ថានប្រេស៊ីលលោក Ricardo Sales បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅឯស្ថាប័ន INPE ក្នុងទីក្រុង Sao Jose dos Campos ថា“ [កម្រិតនៃការកាប់បំផ្លាញព្រៃឈើ] គឺនៅឆ្ងាយពីអ្វីដែលយើងចង់បាន ប៉ុន្តែវាក៏ឆ្ងាយពីតួលេខបីខ្ទង់ដែលត្រូវបានគេរាយការណ៍ដែរ” ។

លោកបាន​និយាយថា ការកើនឡើងនៃការកាប់បំផ្លាញព្រៃឈើគឺបណ្តាលមកពីសកម្មភាពខុសច្បាប់ដូចជា ការធ្វើកសិកម្ម ការកាប់យកឈើ ការធ្វើពាណិជ្ជកម្មនិង​អាជីវកម្មរ៉ែខុសច្បាប់។

លោករដ្ឋមន្រ្តីបានបន្ថែមទៀតថា ប្រទេសត្រូវការ “ ជម្រើសសេដ្ឋកិច្ចដែលមាននិរន្តរភាពសម្រាប់តំបន់ព្រៃអាម៉ាហ្សូន” ដើម្បីបញ្ឈប់ការកើនឡើងនូវកម្រិតនៃការកាប់បំផ្លាញព្រៃឈើ។

ទីភ្នាក់ងារស្រាវជ្រាវអវកាសរបស់ប្រេស៊ីលនឹងជួបគ្នានៅថ្ងៃពុធដើម្បីពិភាក្សាពីយុទ្ធសាស្ត្រ ដើម្បីប្រយុទ្ធប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើនៅតំបន់អាម៉ាហ្សូន។

ចំនួនអគ្គិភ័យដែលត្រូវបានរកឃើញដោយប្រព័ន្ធផ្កាយរណបក្នុងតំបន់គឺមានកំណើនឡើងខ្ពស់បំផុត បើគិតចាប់តាំងពីឆ្នាំ ២០០៨៕

អគ្គិភ័យកំពុងឆាបឆេះនៅផ្នែកមួយនៃព្រៃទឹកភ្លៀងអាម៉ាហ្សូននៅថ្ងៃទី ២៥ ខែសីហាឆ្នាំ ២០១៩ នៅទីក្រុង Porto Velho ប្រទេសប្រេស៊ីល
អគ្គិភ័យកំពុងឆាបឆេះនៅផ្នែកមួយនៃព្រៃទឹកភ្លៀងអាម៉ាហ្សូននៅថ្ងៃទី ២៥ ខែសីហាឆ្នាំ ២០១៩ នៅទីក្រុង Porto Velho ប្រទេសប្រេស៊ីល
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១២ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T