កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ១៨ ម្សិលមិញនេះ នាង IU បានបញ្ចេញ mini album របស់ខ្លួនដែលមានឈ្មោះថា “Love Poem” ដោយរូបនាងបានភ្ជាប់ជាមួយ MV បទចម្រៀងមួយបទមានចំណងជើងថា “Blueming” ដែលជាបទស្នាដៃនិពន្ធដោយរូបនាងផ្ទាល់ផងដែរ។

យ៉ាងណាមិញ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ បើគិតត្រឹមម៉ោង៩យប់មិញម៉ោងនៅប្រទេសកូរ៉េ បទចម្រៀងរបស់នាង IU ក្នុងអាល់ប៊ុមទាំងអស់ បានក្តោបតំណែងក្នុងតារាងកំពូលទាំង១០ ក្នុងកម្មវិធីស្តាប់ចម្រៀងល្បីៗ ដូចជា Melon Bugs Genie Soribada និង Flo។ ហើយបទ Blueming បានគ្រងតំណែងលេខ ១។

ទោះជាយ៉ាងណាក្តី ទាំងនេះមិនមែនជាលើកទីមួយ សម្រាប់នាង IU ក្នុងការក្តោបបានតំណែងលេខ១ ក្នុងកម្មវិធីចម្រៀងដែលទទួលបានការស្តាប់ច្រើនជាងគេ ពេល Comeback ម្តងៗនោះទេ។

ម៉្យាងវិញទៀត ទាំងនេះបានបង្ហាញឲ្យឃើញថា នាង IU ពិតជាមានភាពល្បីល្បាញខ្លាំង អាចគ្រងតំណែងក្នុងតារាងកំពូល បើទោះជា MV របស់នាងក្នុងបណ្តាញសង្គមមិនសូវមានសន្ទុះចូលមើលច្រើនរាប់លានក្នុងរយៈពេល ២៤ម៉ោង ដូចតារាដទៃក៏ដោយ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

IU
IU
IU
បទចម្រៀងរបស់ IU លើ Melon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ