ស្នេហាស្មោះនៅតែមាន! ទាំងស្អាត ទាំងជាតារា តែសង្សារស្លាប់ទៅ២ឆ្នាំហើយ បេះដូងFloresca គ្មានថ្ងៃប្រែ ព្រោះតែសង្សារនាង កាលនៅរស់ធ្វើបែបនេះ

//s4.kh1.co/9f/9fae5f29808394f9bb149d5e364276245c77f1d8.jpg
តារា & កម្សាន្ដ

 ១៨-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ហ្វីលីពីន៖ ដូចជាប្រិយមិត្តបានជ្រាបរួចមកហើយ ពីដំណឹងដ៏សែនរន្ធត់ កាល២ឆ្នាំមុន របស់ តារាសម្តែងប្រុស​ Hernande ដែលបានស្លាប់ ព្រោះត្រូវរលកបោកបក់ខ្លាំង នៅពេលលោក និងមិត្តស្រី Janica Nam Floresca បានជិះអូប័រ (ឬម៉ូតូទឹក) កម្សាន្តសប្បាយជាមួយគ្នា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះគ្រោះអកុសលនេះ បានធ្វើឲ្យ លោកHernand បានបាត់បង់ជីវិត ក្រោយយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកឯ មិត្តស្រីលោក មានសភាពជាធម្មតា មិនមានបញ្ហាធ្ងន់ធ្ងរអ្វីនោះទេ។

ប៉ុន្តែទោះបីជា លោក​Hernand បានស្លាប់ទៅយូរប៉ុណ្ណាក៏ដោយ ក៏Floresca មិនដែលភ្លេចសង្សាររបស់ខ្លួនសូម្បីតែមួយវិនាទី ដោយសារតែ​អនុស្សាវរីយ៍ល្អៗ បានដក់ជាប់អារម្មណ៍ របស់នាង គ្មានថ្ងៃលុបបំបាត់បាននោះឡើយ។

ជាក់ស្តែង កាលពីប៉ុន្មានថ្ងៃមុន នាង Floresca ក៏បានបង្ហោះនូវរូបថតប៉ុន្មានសន្លឹក អមជាមួយនឹងសារដ៏វែងអន្លាយ ដែលបង្ហាញពីការនឹករលឹក ដែលសង្សារនាង បានលាចាកលោក អស់រយៈពេលច្រើនឆ្នាំណាស់មកហើយ។ ទោះជាយ៉ាងនេះក្តី តែបេះដូងនាង នៅតែស្រែករកហៅ លោក ជានិច្ច ហើយអ្វីដែលសំខាន់ រយៈពេល២ឆ្នាំមកនេះ នាង ក៏តែងបង្ហោះនូវរូបថត គូស្នេហ៍មកជាប់រហូត។

ក្នុងនោះដែរ មនុស្សជាច្រើន បានចោតជាសំណួរថា ហេតុអ្វីបានជានាងស្រលាញ់សង្សារខ្លាំងម្ល៉េះ ទាំងរូបគេបានបាត់បង់ជីវិតបាត់ទៅហើយក្តី ហើយជាពិសេស នាងក៏នៅតែមានរូបសម្រស់ស្រស់ស្អាត និងជាតារាល្បីទៀតនោះ។

ជាមួយគ្នានោះ Floresca ក៏បានបង្ហើបថា មកពីហេតុផលជាច្រើន ដែលនាងមិនអាចភ្លេចសង្សារនាងបាន ទោះបីជាគេស្លាប់ក៏ដោយ ដោយសារតែ លោក ជាមនុស្សស្មោះត្រង់ខ្លាំង មិនដែលឲ្យនាងពិបាកចិត្ត គ្រាំចិត្ត បើទោះបីជាលោកសង្ហា និងជាតារាក៏ដោយ។ ទី២ លោក​ជាមនុស្សប្រុស មានចំណង់ចំណូលចិត្តដូចជានាង និស្ស័យដូចគ្នាច្រើន ដូច្នេះវាគ្មានហេតុផលអី ដែលខុសចិត្ត ឬខ្វែងគំនិតគ្នានោះទេ។ ទី៣ លោក មិនមែនជាមនុស្សចង់ឈ្នះនាងទេ តែងតែ យកយល់ និងស្តាប់ហេតុផលគ្រប់ពេល ថ្វីបើពួកគេ ទាក់ទងគ្នាច្រើនឆ្នាំក៏ដោយ ក៏លោកនៅតែធ្វើចរិតបែបនេះដដែល។

ចំណុចទាំងអស់នេះហើយ បានធ្វើឲ្យ នាងនៅតែស្រលាញ់ សង្សារខ្លួន គ្មានថ្ងៃប្រែ បើទោះបីជា សង្សារនាង នៅភពផ្សេងគ្នាក៏ដោយ ក៏គ្រប់យ៉ាងនាងគិតថា ត្រឹមតែជាសុបិនតែប៉ុណ្ណោះ៕

Hernande
Hernande
រូបភាពដែលនាងធ្វើ ក្រោយសង្សារបានស្លាប់ទៅ
រូបភាពដែលនាងធ្វើ ក្រោយសង្សារបានស្លាប់ទៅ
Janica Nam Floresca និងសង្សារ កាលលោកនៅរស់

នាងរៀបចំ ពិធីគម្រប់ខួប២ឆ្នាំ ដែលសង្សារនាងបានស្លាប់
នាងរៀបចំ ពិធីគម្រប់ខួប២ឆ្នាំ ដែលសង្សារនាងបានស្លាប់
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T