សមាគមសហគ្រិនវ័យក្មេងកម្ពុជា សហការជាមួយអង្គការបណ្តាញសហគ្រិនភាពសកលកម្ពុជា រៀបចំទិវាសប្តាហ៍សហគ្រិនភាពសកល-កម្ពុជា​២០១៩!

//s4.kh1.co/3b/3bd9faf89af9b2ff4c7bef55e6bbd88f566388da.jpg
សង្គម

 ១៨-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សហកាជាមួយអង្គការបណ្តាញសហគ្រិនភាពសកលកម្ពុជា នឹងរៀបចំទិវាសប្តាហ៍សហគ្រិនភាពសកល-កម្ពុជា​២០១៩ ដែលជាភាសាអង់គ្លេសហៅថា​ Global Entrepreneurship Week ​ក្រោមប្រធានបទជារួម “ប្រព័ន្ធអេកូឡូស៊ីនៃសហគ្រិនភាពឆ្ពោះទៅរកការរួមបញ្ចូលគ្នានៅក្នុងសេដ្ឋកិច្ចឌីជីថល” “Entrepreneurship Ecosystem towards Incusiveness in Digital Economy”។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិវាសប្តាហ៍សហគ្រិនភាពសកល-កម្ពុជា​២០១៩
ទិវាសប្តាហ៍សហគ្រិនភាពសកល-កម្ពុជា​២០១៩

ទិវានេះនឹងត្រូវប្រារព្ធឡើងដោយមានការរៀបចំកម្មវិធីចំនួន ៤ ផ្សេងៗគ្នាដូចខាងក្រោម៖ 

- ថ្ងៃទី​១៨ ខែវិច្ឆិកា​ ឆ្នាំ២០១៩ នៅសណ្ឋាគារ សុខា រីសត សៀមរាប ខេត្តសៀមរាប ដែលផ្តោតសំខាន់ទៅលើទិសដៅវិនិយោគក្នុងខេត្ត បញ្ហាប្រឈម និងឱកាស ព្រមទាំងគោលនយោបាយ និងគម្រោងនានាដែលជួគាំទ្រដល់ការអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យាដល់សហគ្រាសធុនតូច និងមធ្យម។ សូមចូលរួមដោយសេរី!

- ថ្ងៃទី​១៨ ខែវិច្ឆិកា​ ឆ្នាំ២០១៩ នៅសណ្ឋាគារ និងភោជនីយដ្ឋាន៧មករា ខេត្តកំពង់ចាម  ដែលផ្តោតសំខាន់ទៅលើទិសដៅវិនិយោគក្នុងខេត្ត បញ្ហាប្រឈម និងឱកាស ព្រមទាំងគោលនយោបាយ និងគម្រោងនានាដែលជួគាំទ្រដល់ការអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យាដល់សហគ្រាសធុនតូច និងមធ្យម ដូចនៅខេត្តសៀមរាបដែរ។ កម្មវិធីថ្ងៃនោះក៏នឹងមានបង្ហាញពីរបៀបប្រើប្រាស់ប្រព័ន្ធទិន្ន័យ មគ្គុទេសក៍វិនិយោគខេត្តសៀមរាបសម្រាប់សាធារណជនផងដែរ។ សូមចូលរួមដោយសេរី!

- ថ្ងៃទី​២២ ខែវិច្ឆិកា​ ឆ្នាំ២០១៩ នៅភ្នំពេញ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ដែលវាគ្មិនភាគច្រើនជាអ្នកបង្កើតអាជីវកម្មថ្មី​ ឬជាភាសាអង់គ្លេសថា Startups និងក្រសួងស្ថាប័នដែលបានធ្វើការដើម្បីគាំទ្រដល់អាជីវកម្មបង្កើតថ្មីទាំងនេះ។​ សូមចូលរួមដោយសេរី!

- ថ្ងៃទី​២៣ ខែវិច្ឆិកា​ ឆ្នាំ២០១៩ នៅសណ្ឋាគារ សុខា ភ្នំពេញ ចំពោះសហគ្រិន ឬក្រសួងស្ថាប័នពាក់ព័ន្ធ និងជាដៃគូទាំងឡាយដែលចង់យល់ច្បាស់អំពីសេដ្ឋកិច្ចឌីជីថល និង​ការវិវឌ្ឍន៍នានាផ្នែកបច្ចេកវិទ្យាដែលកំពុងកើតមានឡើងនៅកម្ពុជា។

គួរបញ្ជាក់ផងដែរថា​ ទិវាសប្តាហ៍សហគ្រិនភាពសកល ត្រូវ​បាន​រៀបចំជារៀងរាល់ឆ្នាំ​នៅ​សប្តាហ៍ទី៣​ប្រចាំខែវិច្ឆិកា នៅ​ក្នុង​ប្រទេស​ជាង​ ១៧០​ ដើម្បីអបអរនូវភាពជោគជ័យ និងឥទ្ធិពលនៃសហគ្រិននៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយបំបែកឧបសគ្គខាងវប្បធម៌ និងពង្រីកចំនួនមនុស្សដែលពិចារណា និងព្យាយាមដើម្បីក្លាយជាសហគ្រិននៅក្នុងឆាកជីវិតរបស់គេ​ធ្វើឱ្យសេដ្ឋកិច្ចមានការរីកចម្រើន ធ្វើឱ្យមនុស្សមាន​ការគិតគូរ​ និងពង្រឹង​សុខុមាលភាពរបស់​ប្រជាជនក្នុង​ប្រទេសនីមួយៗ ។

ចំពោះព័ត៌មានបន្ថែមស្តីពីកម្មវិធីខាងលើ សូមទំនាក់ទំនងមកមន្រ្តី​​​​​​នៃអង្គការបណ្តាញសហគ្រិនភាពសកលកម្ពុជា តាមរយៈ៖
​លេខទូរស័ព្ទ ០១២ ៤២៩៤០៨​
សារអេឡិចត្រូនិច [email protected]
ទំព័រ Facebook ផ្លូវការរបស់យើង Global Entrepreneurship Network Cambodia ឬតាមរយៈគេហទំព័រ genglobal.org

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T