Honda CRV រូបរាងកែប្រែថ្មី ជាមួយកម្លាំងស្ទុះជាងមុននិងមុខងារ​ថ្មី

//s5.kh1.co/21/214fbc47a32e47e3c5f7a5be0549dd7dcfd8e612.jpg
យានជំនិះ

 ១៧-វិច្ឆិកា-២០១៩ ១១ព្រឹក · ៤ ឆ្នាំមុន

រថយន្ត CRV ឆ្នាំ ២០២០ របស់​ក្រុមហ៊ុន Honda បានបង្ហាញនូវរូបរាងថ្មីស្រឡាងគួរ​ឲ្យទាក់ទាញ ជាមួយនឹង​កម្លាំងម៉ាស៊ីនខ្ពស់ជាងមុន និងមុខងារ​សម្រួល​ទៅ​ដល់​ការ​បើកបរ​ថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=434,q=100/1a/1a4cb0aa7d3041813eea3737d1fb00eb05717e7b.jpg

ជាមួយ​នឹង​ម៉ាស៊ីនធើបូបួនចំណុះប្រេងម៉ាស៊ីន ១ លីត្រ​កន្លះ រថយន្ត​នេះ​មាន​កម្លាំង ១៩០ សេះ និងកម្លាំង​រង្វិល ១៧៩ ផោន-ហ្វីត ដែល​ផ្តល់​ឲ្យវា​នូវ​ថាមពល​ខ្ពស់ជាងមុន (៦ hp) និងស៊ីសាំងតិចជាងមុន ធៀប​នឹងម៉ូដែលមុន។ វា​ក៏មាន​ប្រើប្រាស់​បច្ចេកវិទ្យា Honda Sensing ដែល​អាច​ឲ្យ​រថយន្ត​មាន​ស្វ័យប្រវត្តិកម្ម​ក្នុង​ការ​ស្កែន​គេច​ពី​អ្នកដំណើរ​តាម​ដងផ្លូវ និងជំនួយ​ទៅ​ដល់​ការ​បើកបរ​នៅ​លើ​ផ្លូវលំបាក។

https://s5.kh1.co/__image/w=650,h=434,q=100/d5/d54b472b21445d08e279b043fc022d23d7ccd2c4.jpg

ផ្នែក​ខាង​ក្នុង​ ត្រូវ​បាន​រចនា​ឡើង​ជាមួយ​នឹង​រចនាបថបែប​ក្លាស៊ិក ជាមួយ​នឹង​ស្បែក និងពណ៌ខ្មៅ។ នៅ​ក្បែរដៃសង្កត់​មាន​អេក្រង់ Touchscreen ទំហំ ៧ អ៊ីញ ដែល​មាន​ភ្ជាប់​មក​ជាមួយ​នឹងកម្មវិធី Apple CarPlay and Android Auto ព្រមទាំងប្រព័ន្ធមើលចរាចរណ៍ វិទ្យុ HD និង​ប្រព័ន្ធបញ្ឆេះឆ្លាតវៃ​ដែឡ​មិនចាំ​ប្រើប្រាស់​កូនសោ។ វា​ក៏​មាន​បន្ថែម​នូវឆ្នាំងសាក​ទូរស័ព្ទ​មិ​ន​ប្រើ​ខ្សែរផងដែរ។

https://s5.kh1.co/__image/w=650,h=434,q=100/2b/2bdc01bba80f5a899589ed4cdeeb3cfdf5dcca36.jpg

ចំពោះតម្លៃវិញ គេ​រំពឹង​ថា​នឹង​ត្រូវ​បាន​ប្រកាសនៅដើមឆ្នាំ ២០២០ មុន​ពេលចេញ​លក់​បន្តិច ប៉ុន្តែ​គេ​បាន​ព្យាករណ៍ថា វា​អាច​មានតម្លៃប្រមាណ ៣៤,០០០ ដុល្លារ​អាមេរិក៕   
ប្រភព៖ CNET

Taing Rinith
និចគី តាង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T