រថយន្ត CRV ឆ្នាំ ២០២០ របស់ក្រុមហ៊ុន Honda បានបង្ហាញនូវរូបរាងថ្មីស្រឡាងគួរឲ្យទាក់ទាញ ជាមួយនឹងកម្លាំងម៉ាស៊ីនខ្ពស់ជាងមុន និងមុខងារសម្រួលទៅដល់ការបើកបរថ្មី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយនឹងម៉ាស៊ីនធើបូបួនចំណុះប្រេងម៉ាស៊ីន ១ លីត្រកន្លះ រថយន្តនេះមានកម្លាំង ១៩០ សេះ និងកម្លាំងរង្វិល ១៧៩ ផោន-ហ្វីត ដែលផ្តល់ឲ្យវានូវថាមពលខ្ពស់ជាងមុន (៦ hp) និងស៊ីសាំងតិចជាងមុន ធៀបនឹងម៉ូដែលមុន។ វាក៏មានប្រើប្រាស់បច្ចេកវិទ្យា Honda Sensing ដែលអាចឲ្យរថយន្តមានស្វ័យប្រវត្តិកម្មក្នុងការស្កែនគេចពីអ្នកដំណើរតាមដងផ្លូវ និងជំនួយទៅដល់ការបើកបរនៅលើផ្លូវលំបាក។
ផ្នែកខាងក្នុង ត្រូវបានរចនាឡើងជាមួយនឹងរចនាបថបែបក្លាស៊ិក ជាមួយនឹងស្បែក និងពណ៌ខ្មៅ។ នៅក្បែរដៃសង្កត់មានអេក្រង់ Touchscreen ទំហំ ៧ អ៊ីញ ដែលមានភ្ជាប់មកជាមួយនឹងកម្មវិធី Apple CarPlay and Android Auto ព្រមទាំងប្រព័ន្ធមើលចរាចរណ៍ វិទ្យុ HD និងប្រព័ន្ធបញ្ឆេះឆ្លាតវៃដែឡមិនចាំប្រើប្រាស់កូនសោ។ វាក៏មានបន្ថែមនូវឆ្នាំងសាកទូរស័ព្ទមិនប្រើខ្សែរផងដែរ។
ចំពោះតម្លៃវិញ គេរំពឹងថានឹងត្រូវបានប្រកាសនៅដើមឆ្នាំ
២០២០ មុនពេលចេញលក់បន្តិច ប៉ុន្តែគេបានព្យាករណ៍ថា វាអាចមានតម្លៃប្រមាណ ៣៤,០០០
ដុល្លារអាមេរិក៕
ប្រភព៖ CNET