តើអ្នកជាមនុស្សគេងទ្រមក់ដែលឬទេ? អ្នកគួរតែកែប្រែវា ព្រោះការភ្ញាក់ពីព្រលឹមគឺជាទម្លាប់មួយរបស់មនុស្សជោគជ័យ នៅលើពិភពលោក។ ពេលព្រឹកជាពេលវេលាដែលល្អឥតខ្ចោះ ដោយសារតែវាផ្ដល់ពេលវេលាបន្ថែមពីរទៅបីម៉ោង សម្រាប់ឲ្យអ្នកធ្វើការតាំងសមាធិនិងគំនិតច្នៃប្រឌិត លើការងារសំខាន់និងស្មុគស្មាញ ។
តោះមកមើលមនុស្សជោគជ័យណាខ្លះដែលទទួលបានអត្ថប្រយោជន៍ពីការក្រោកពីព្រលឹម!
១. នាយកប្រតិបត្តិក្រុមហ៊ុន Apple CEO លោក Tim Cook ក្រោកពីម៉ោង ៣:៤៥ ព្រឹក ដើម្បីធ្វើការ ឆែកអ៊ីមែល ហាត់ប្រាណ និងផឹកកាហ្វេ Starbucks។

២. នាយកប្រតិបត្តិក្រុមហ៊ុនភេសជ្ជៈ PepsiCo លោកស្រី Indra Nooyi តែងតែទៅដល់កន្លែងធ្វើការនៅម៉ោង ៧:០០ ព្រឹក។

៣. នាយកប្រតិបត្តិក្រុមហ៊ុន Twitter And Square លោក Jak Dorsey ក្រោកពីព្រលឹមនៅម៉ោង ៦:០០ ហើយរត់ចម្ងាយ ៦ គីឡូម៉ែត្រ។

៤. នាយកប្រតិបត្តិក្រុមហ៊ុនផលិតភាពយន្តនិងគំនូរជីវចល Disney លោក Bob Iger គិតថាការក្រោកពីព្រលឹមជាពេលវេលាល្អបំផុតសម្រាប់គាត់បង្កើតគំនិតច្នៃប្រឌិត។

៥. នាយកប្រតិបត្តិក្រុមហ៊ុនរថយន្ត General Motors លោកស្រី Mary Barra មកដល់កន្លែងធ្វើការនៅម៉ោង ៦:០០ ព្រឹកហើយលោកស្រីក្រោកដំណេកតាំងពីម៉ោង ៤:៣០។

៦. នាយកប្រតិបត្តិក្រុមហ៊ុនហាងកាហ្វេ Starbucks លោក Howard Schultzតែងតែក្រោកពីព្រឹកជាមួយនឹងប្រពន្ធរបស់លោកដើម្បីជិះកង់ហើយដល់ office នៅម៉ោង ៦:០០ ព្រឹក។

ប្រភព: The Independent
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 085836679 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]