(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife កម្ពុជា ដែលជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពលំដាប់ថ្នាក់ពិភពលោក រួមជាមួយនឹងលោក Alex Teo នាយកផ្នែកអភិវឌ្ឍន៍ការស្រាវជ្រាវ និងកិច្ចការវិទ្យាសាស្ត្រ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុន Herbalife បានរួមគ្នាចែករំលែកអំពី ចម្លើយសម្រាប់សំណួរដែលសួរថា តើអាហារបំប៉នដែលអ្នកទទួលទាននោះ ពិតជាមានសុវត្ថិភាពសម្រាប់អ្នកមែនឬ?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងពិភពលោកដែលមានភាពមមាញឹកសព្វថ្ងៃនេះ អ្នកប្រើប្រាស់កាន់តែច្រើនឡើងងាកទៅរកអាហារបំប៉ន ដើម្បីបំពេញបន្ថែមនូវសារធាតុចិញ្ចឹមដែលខ្វះខាតនៅក្នុងរបបអាហារប្រចាំថ្ងៃរបស់ពួកគេ។ ដោយសាររបៀបរស់នៅដ៏មមាញឹក និងការផ្លាស់ប្តូរទម្លាប់នៃការបរិភោគ មនុស្សជាច្រើនជួបការលំបាកក្នុងការទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់តាមតម្រូវការប្រចាំថ្ងៃ តាមរយៈការបរិភោគអាហារធម្មតា។ វឌ្ឍនភាពនៃការវាយតម្លៃសុខភាពផ្ទាល់ខ្លួន ចាប់ពីការពិគ្រោះយោបល់ជាមួយអ្នកជំនាញវេជ្ជសាស្ត្រ រហូតដល់ការវិភាគអាហារូបត្ថម្ភតាមប្រព័ន្ធឌីជីថល និងឧបករណ៍ធ្វើតេស្តអាហារូបត្ថម្ភតាមរយៈ DNA បានជួយឱ្យបុគ្គលម្នាក់ៗយល់កាន់តែច្បាស់អំពីតម្រូវការសារធាតុចិញ្ចឹមរបស់ខ្លួន។

ជាលទ្ធផល ការប្រើប្រាស់អាហារបំប៉នបានក្លាយជាដំណោះស្រាយដ៏ពេញនិយមសម្រាប់អ្នកដែលស្វែងរកវិធីសាស្ត្រងាយស្រួល និងសមស្របតាមតម្រូវការផ្ទាល់ខ្លួន ដើម្បីថែរក្សាសុខភាពរបស់ពួកគេ។ ការកើនឡើងនៃទំនុកចិត្តរបស់អ្នកប្រើប្រាស់នេះ ក៏កំពុងរួមចំណែកដល់កំណើនយ៉ាងឆាប់រហ័សនៃឧស្សាហកម្មអាហារបំប៉ន ជាពិសេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
នៅពេលដែលតម្រូវការអាហារបំប៉នកើនឡើង ក្តីបារម្ភអំពីសុវត្ថិភាព គុណភាព និងការត្រួតពិនិត្យតាមបទប្បញ្ញត្តិក៏កើនឡើងផងដែរ។ ក្នុងករណីខ្លះ អាហារបំប៉នត្រូវបានគេរកឃើញថាមានផ្ទុកសារធាតុឱសថដែលមិនបានប្រកាស ដូចជាថ្នាំសំយោគ ឬសារធាតុបំពុលដែលអាចបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាព។ ហេតុដូច្នេះហើយ តម្លាភាពនៅក្នុងឧស្សាហកម្មអាហារបំប៉នបានក្លាយជាកត្តាសំខាន់ក្នុងការទទួលបានទំនុកចិត្តពីអតិថិជន។ ម៉ាកយីហោដែលអនុវត្តតម្លាភាពលើការដាក់ស្លាកសញ្ញា ប្រភពនៃផលិតផល និងការធានាគុណភាព អាចកសាងរូបភាពម៉ាកយីហោដែលលេចធ្លោខុសប្លែកពីគេ នៅក្នុងទីផ្សារដែលមានការប្រកួតប្រជែងកាន់តែខ្លាំងឡើង។

ការវិវត្តនៃក្របខ័ណ្ឌបទប្បញ្ញត្តិនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក
ក្របខ័ណ្ឌបទប្បញ្ញត្តិសម្រាប់អាហារបំប៉ននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក មានភាពខុសប្លែកគ្នាគួរឱ្យកត់សម្គាល់រវាងប្រទេសនីមួយៗ។ ប្រទេសអូស្ត្រាលីមានប្រព័ន្ធដ៏តឹងរ៉ឹងបំផុតមួយ ដោយអាហារបំប៉នត្រូវបានគ្រប់គ្រងក្នុងនាមជាផលិតផលព្យាបាល (Therapeutic Goods) ក្រោមការត្រួតពិនិត្យរបស់ស្ថាប័ន Therapeutic Goods Administration (TGA) ដែលតម្រូវឱ្យមានភស្តុតាងច្បាស់លាស់អំពីសុវត្ថិភាព គុណភាព និងប្រសិទ្ធភាព។ ផលិតផលទាំងនោះត្រូវតែចុះបញ្ជី ឬដាក់បញ្ចូលក្នុងបញ្ជីអាស្រ័យលើកម្រិតហានិភ័យ ហើយក្រុមហ៊ុនផលិតត្រូវតែអនុវត្តតាមគោលការណ៍ប្រតិបត្តិល្អក្នុងការផលិត (Good Manufacturing Practices ឬ GMP)។ ផ្ទុយទៅវិញ ប្រទេសឥណ្ឌូនេស៊ីអនុវត្តវិធីសាស្ត្រដែលមានភាពបត់បែនជាង ដោយអាហារបំប៉នស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស្ថាប័ន Badan Pengawas Obat dan Makanan (BPOM) ដែលចាត់ថ្នាក់ផលិតផលទាំងនោះជាអាហារបំប៉នបែបប្រពៃណី ឬអាហារបំប៉នសុខភាព។
នៅក្នុងទីផ្សារភាគច្រើននៃតំបន់អាស៊ីប៉ាស៊ីហ្វិក អាហារបំប៉នតម្រូវឱ្យមានការចុះបញ្ជីជាមួយអាជ្ញាធរពាក់ព័ន្ធ មុនពេលអាចដាក់លក់នៅលើទីផ្សារបាន។ ទោះជាយ៉ាងណាក៏ដោយ ការប្រមូលផលិតផលអាហារបំប៉នត្រឡប់មកវិញ (recalls) នៅក្នុងតំបន់ បានលើកឡើងនូវសំណួរពាក់ព័ន្ធនឹងការត្រួតពិនិត្យតាមបទប្បញ្ញត្តិនៅក្នុងវិស័យនេះ។ ខុសប្លែកពីវិស័យឱសថ ដែលតម្រូវឱ្យឆ្លងកាត់ដំណើរការធ្វើតេស្ត និងការអនុម័តយ៉ាងតឹងរ៉ឹង ផលិតផលអាហារបំប៉នជាញឹកញាប់ត្រូវបានគ្រប់គ្រងក្នុងលក្ខណៈស្រដៀងគ្នាទៅនឹងផលិតផលអាហារ ដោយផ្តោតសំខាន់លើការដាក់ស្លាកសញ្ញា និងសុវត្ថិភាពទូទៅ។ ជាលទ្ធផល កម្រិតនៃភាពតឹងរ៉ឹងក្នុងការអនុវត្តបទប្បញ្ញត្តិមានភាពខុសគ្នាខ្លាំងរវាងប្រទេសនីមួយៗ ដែលនាំឱ្យមានភាពមិនស៊ីសង្វាក់គ្នាលើផ្នែកសុវត្ថិភាព និងគុណភាព។

ចំណុចសំខាន់ៗដែលត្រូវពិចារណាទាក់ទងនឹងបទប្បញ្ញត្តិ រួមមាន៖
• ក្របខ័ណ្ឌបទប្បញ្ញត្តិ៖ ប្រទេសនានាដូចជា កូរ៉េខាងត្បូង និងតៃវ៉ាន់ បានដាក់ឱ្យអនុវត្តក្របខ័ណ្ឌបទប្បញ្ញត្តិដ៏ទូលំទូលាយសម្រាប់ផលិតផលអាហារបំប៉ន ដែលស្ថិតក្រោមការត្រួតពិនិត្យរបស់អាជ្ញាធរចំណីអាហារ និងឱសថរៀងៗខ្លួន។ ប្រទេសទាំងពីរតម្រូវឱ្យមានការវាយតម្លៃសុវត្ថិភាព ការអនុម័តលើគ្រឿងផ្សំដែលមានមុខងារជាក់លាក់ និងការអនុវត្តតាមគោលការណ៍ប្រតិបត្តិល្អក្នុងការផលិត (Good Manufacturing Practices) មុនពេលផលិតផលអាចដាក់លក់នៅលើទីផ្សារបាន។ វិធានការទាំងនេះធានាបាននូវស្តង់ដារខ្ពស់នៃសុវត្ថិភាព ប្រសិទ្ធភាព និងគុណភាព។
• ស្តង់ដារនៃការដាក់ស្លាកសញ្ញា៖ ការដាក់ស្លាកសញ្ញាដែលច្បាស់លាស់ និងត្រឹមត្រូវ គឺមានសារៈសំខាន់ណាស់សម្រាប់សុវត្ថិភាពរបស់អ្នកប្រើប្រាស់។ បទប្បញ្ញត្តិកំណត់ថា ស្លាកសញ្ញានៃផលិតផលអាហារបំប៉នត្រូវតែបង្ហាញពីគ្រឿងផ្សំ កម្រិតប្រើប្រាស់ដែលណែនាំ និងផលប៉ះពាល់ដែលអាចកើតមាន ទោះបីជាការអនុវត្តច្បាប់នេះមានភាពខុសប្លែកគ្នានៅក្នុងតំបន់ក៏ដោយ។
• ការអះអាងអំពីអត្ថប្រយោជន៍សុខភាព៖ ម៉ាកផលិតផលជាច្រើនបានអះអាងអំពីអត្ថប្រយោជន៍នៃផលិតផលរបស់ខ្លួន ចាប់ពីការជួយពង្រឹងប្រព័ន្ធភាពស៊ាំ រហូតដល់ការកែលម្អមុខងារនៃការយល់ដឹង (cognitive function)។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើគ្មានការត្រួតពិនិត្យយ៉ាងម៉ត់ចត់តាមផ្លូវច្បាប់ទេ ការអះអាងមួយចំនួនអាចជាការបំភាន់ ឬមិនមានការបញ្ជាក់ច្បាស់លាស់។
• ការផ្សព្វផ្សាយពាណិជ្ជកម្ម៖ ការធ្វើទីផ្សារតាមប្រព័ន្ធឌីជីថល ជាពិសេសតាមរយៈបណ្តាញសង្គម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលក់ផលិតផលអាហារបំប៉ន។ នៅក្នុងប្រទេសមួយចំនួន ការផ្សព្វផ្សាយពាណិជ្ជកម្ម ឬការអះអាងដែលនាំឱ្យយល់ច្រឡំអាចនាំឱ្យមានការផាកពិន័យ ខណៈដែលនៅក្នុងប្រទេសផ្សេងទៀត ការអនុវត្តច្បាប់នៅមានភាពធូររលុង ដែលធ្វើឱ្យផលិតផលដែលគួរឱ្យសង្ស័យអាចទៅដល់ដៃអ្នកប្រើប្រាស់បានយ៉ាងងាយស្រួល។
ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងនានា ដូចជាគំនិតផ្តួចផ្តើមស្តីពី "ការធ្វើឱ្យមានភាពស៊ីសង្វាក់គ្នានៃបទប្បញ្ញត្តិសម្រាប់ផលិតផលអាហារបំប៉នក្នុងអាស៊ាន" (ASEAN Harmonization of Health Supplements) ដើម្បីបង្កើតក្របខ័ណ្ឌបទប្បញ្ញត្តិរួមមួយនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ក៏ដោយ ក៏ក្របខ័ណ្ឌនេះនៅមិនទាន់ត្រូវបានអនុវត្តពេញលេញនៅឡើយទេ។ រហូតទាល់តែស្តង់ដារទាំងនេះត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទាំងអ្នកប្រើប្រាស់ និងក្រុមហ៊ុនផលិត នៅតែត្រូវប្រឈមមុខនឹងស្ថានភាពបទប្បញ្ញត្តិដែលមានភាពស្មុគស្មាញ និងមិនដូចគ្នានៅទូទាំងតំបន់នេះ។
សារៈសំខាន់នៃផលិតផលអាហារបំប៉នដែលមានមូលដ្ឋានលើវិទ្យាសាស្ត្រ
ដោយសារស្តង់ដារបទប្បញ្ញត្តិមានភាពខុសប្លែកគ្នានៅតាមទីផ្សារនីមួយៗ ការបញ្ជាក់តាមបែបវិទ្យាសាស្ត្រដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យអ្នកប្រើប្រាស់អាចធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹងច្បាស់លាស់ និងទំនុកចិត្តចំពោះសុខភាពរបស់ពួកគេ។ ផលិតផលអាហារបំប៉នដែលផ្អែកលើការស្រាវជ្រាវវិទ្យាសាស្ត្រដែលអាចជឿទុកចិត្តបាន ផ្តល់នូវកម្រិតធានាខ្ពស់ជាងមុនទាក់ទងនឹងសុវត្ថិភាព ប្រសិទ្ធភាព និងនិងអត្ថប្រយោជន៍រយៈពេលវែង។ ម៉ាកយីហោក្នុងវិស័យសុខភាព និងសុខុមាលភាព ដូចជា Herbalife បានបង្កើតភាពខុសប្លែកពីគេ ដោយផ្តល់អាទិភាពលើការអភិវឌ្ឍផលិតផលដែលផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រ និងការត្រួតពិនិត្យគុណភាពយ៉ាងម៉ត់ចត់។ ការវិនិយោគលើការស្រាវជ្រាវយ៉ាងទូលំទូលាយ និងការអនុវត្តតាមស្តង់ដារតឹងរ៉ឹង ជួយកំណត់ស្តង់ដារសម្រាប់សុវត្ថិភាពផលិតផល ដោយធានាថាអ្នកប្រើប្រាស់ទទួលបានអាហារបំប៉នដែលមានគុណភាពខ្ពស់ និងមានប្រសិទ្ធភាព។
ចំណុចសំខាន់មួយនៃការប្តេជ្ញាចិត្តនេះ គឺការផ្ទៀងផ្ទាត់តាមបែបវិទ្យាសាស្ត្រ ដែលរូបមន្តផលិតផលត្រូវបានបង្កើតឡើងដោយផ្អែកលើការស្រាវជ្រាវដែលអាចទុកចិត្តបាន ជាជាងការរត់តាមនិន្នាការទីផ្សារដែលកើតឡើងមួយពេលៗ។ ដើម្បីធានាបន្ថែមទៀតនូវសុវត្ថិភាព និងប្រសិទ្ធភាពនៃផលិតផល Herbalife បានធ្វើតេស្តដោយភាគីទីបីឯករាជ្យ ដើម្បីផ្ទៀងផ្ទាត់ភាពបរិសុទ្ធនៃគ្រឿងផ្សំ និងបញ្ជាក់ថាអ្វីដែលបានចែងនៅលើស្លាកផលិតផល គឺឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវអំពីសមាសធាតុពិតប្រាកដដែលមាននៅក្នុងផលិតផលនោះ។
ក្រៅពីការផ្ទៀងផ្ទាត់គ្រឿងផ្សំ វឌ្ឍនភាពនៃវិទ្យាសាស្ត្រអាហារូបត្ថម្ភ និងការបង្កើតរូបមន្តផលិតផល ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនប្រសិទ្ធភាពនៃអាហារបំប៉នផងដែរ។ ក្រុមហ៊ុនដែលវិនិយោគលើការស្រាវជ្រាវកម្រិតខ្ពស់ និងសហការជាមួយអ្នកជំនាញវិទ្យាសាស្ត្រ គឺមានលទ្ធភាពប្រសើរជាងមុនក្នុងការបង្កើតផលិតផលប្រកបដោយភាពច្នៃប្រឌិត ដែលឆ្លើយតបទៅនឹងតម្រូវការសុខភាពរបស់អ្នកប្រើប្រាស់ដែលតែងតែផ្លាស់ប្តូរ។ ការបញ្ចូលបច្ចេកវិទ្យាថ្មីៗ ដូចជាអាហារូបត្ថម្ភបែបជាក់លាក់ (precision nutrition) និងការបង្កើនលទ្ធភាពនៃការស្រូបយកសារធាតុចិញ្ចឹម (bioavailability optimization) ជួយឱ្យរាងកាយស្រូបយកសារធាតុចិញ្ចឹមបានកាន់តែប្រសើរ និងបង្កើនប្រសិទ្ធភាពនៃអាហារបំប៉ន ដែលធានាថាអ្នកប្រើប្រាស់ទទួលបានអត្ថប្រយោជន៍ជាអតិបរមាពីជម្រើសអាហារូបត្ថម្ភរបស់ពួកគេ។
តាមរយៈការអភិវឌ្ឍរូបមន្តផលិតផលជាបន្តបន្ទាប់ និងការបញ្ចូលនូវរបកគំហើញវិទ្យាសាស្ត្រដ៏ទំនើប ម៉ាកយីហោដែលមានកេរ្តិ៍ឈ្មោះល្អបានកំណត់ស្តង់ដារឧស្សាហកម្មឱ្យកាន់តែខ្ពស់ និងឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើងសម្រាប់ផលិតផលដែលមានសុវត្ថិភាពជាងមុន។
ការសម្រេចចិត្តប្រកបដោយការយល់ដឹងសម្រាប់សុខភាពរបស់អ្នក នៅពេលដែលឧស្សាហកម្មផលិតផលអាហារបំប៉នបន្តរីកចម្រើន អ្នកប្រើប្រាស់ចាំបាច់ត្រូវចូលរួមយ៉ាងសកម្មក្នុងការស្វែងរកព័ត៌មាន និងផ្ទៀងផ្ទាត់ផលិតផលដែលខ្លួនប្រើប្រាស់។ មុននឹងទិញអាហារបំប៉នណាមួយ វាពិតជាសំខាន់ណាស់ក្នុងការពិនិត្យមើលបញ្ជីគ្រឿងផ្សំ ដើម្បីដឹងថាផលិតផលនោះមានផ្ទុកសារធាតុដែលអាចបង្កអាឡែស៊ី សារធាតុបន្ថែមសិប្បនិម្មិត ឬសារធាតុដែលអាចបង្កគ្រោះថ្នាក់ដែរឬទេ។ លើសពីនេះ ការស្វែងយល់អំពីដំណើរការផលិតក៏មានសារៈសំខាន់ដូចគ្នាដែរ។ ការជ្រើសរើសម៉ាកយីហោដែលអនុវត្តតាមគោលការណ៍ប្រតិបត្តិល្អក្នុងការផលិត (GMP) និងមានការធ្វើតេស្តដោយភាគីទីបី អាចជួយធានាបាននូវសុវត្ថិភាពនៃផលិតផល។ តាមរយៈការទទួលខុសត្រូវក្នុងការស្វែងរកព័ត៌មានអំពីអាហារបំប៉ន ដើម្បីធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹងច្បាស់លាស់ អ្នកប្រើប្រាស់អាចការពារសុខភាពរបស់ខ្លួនបានកាន់តែប្រសើរ ព្រមទាំងទទួលបានអត្ថប្រយោជន៍ពីការប្រើប្រាស់អាហារបំប៉នទាំងនោះផងដែរ។
អំពីក្រុមហ៊ុន Herbalife
ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម និងមានសុខភាពល្អដើម្បីរស់នៅក្នុងជីវិតដ៏ល្អបំផុតរបស់ពួកគេ។





