មិនធម្មតា! កំពូលតារាមនោសញ្ចេតនា ប៉ះកំពូលតារាទឹកភ្នែក ក្នុងរបត់រឿងភាគថ្មីមិនធ្លាប់មាន! (មានវីដេអូ)

//s5.kh1.co/df/df976b3afc683f6caf42e18ea45e72cbf9a5aef2.jpg
តារា & កម្សាន្ដ

 ១៦-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ត្រៀមអារម្មណ៍ទប់ទឹកភ្នែកឲ្យហើយទៅ កំពូលតារាមនោសញ្ចេតនាទឹកភ្នែកពីរដួងគឺលោក ហ្សូណូ និងអ្នកនាង សុគន្ធ និសា នឹងមកសាងមនោសញ្ចេតនាសោកសង្រែងឲ្យទប់ទឹកភ្នែកមិនជាប់ក្នុងរឿង ‘‘រាជិនីភូមិគ្រឹះ’’ របស់ស្ថានីយទូរទស្សន៍ហង្សមាស ដែលនឹងត្រៀមចាក់ផ្សាយជូនទស្សនាចាប់ពីថ្ងៃទី18 ខែវិច្ឆិកា ឆ្នាំ2019 នេះតទៅហើយ នៅរៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 8 - 9 យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈ Clip វីដេអូខ្លីៗនៃរឿង ‘‘រាជិនីភូមិគ្រឹះ’’ នេះ អ្នកនាង សុគន្ធ និសា នឹងត្រូវចាយទឹកភ្នែកមិនស្ទើឡើយសម្រាប់រឿងភាគថ្មីរបស់ហង្សមាសមួយនេះ ព្រោះត្រូវរងការធ្វើបាបពីសំណាក់ប្រពន្ធៗផ្សេងទៀតរបស់លោក ហ្សូណូ។ ចង់គេចក៏គេចមិនបាន ព្រោះក្នុងរឿងនេះលោក ហ្សូណូ ដែលដើរតួជាម្ចាស់ភូមិគ្រឹះដ៏ស្តុកស្តម្ភមិនព្រមឲ្យនាងគេចចេញពីដៃលោកបានឡើយ។

តើអ្នកនាង សុគន្ធ និសា ដែលដើរតួជានាង ឆវី នឹងត្រូវរងទុក្ខញាំញីយ៉ាងណាខ្លះ ហើយពាក្យថា រាជិនីភូមិគ្រឹះ នឹងមានបង្កប់អ្វីខ្លះនោះ? សូមរង់ចាំទស្សនាទាំងអស់គ្នា ខ្សែភាពយន្តភាគរឿង ‘‘រាជិនីភូមិគ្រឹះ’’ នឹងចាប់ផ្តើមចាក់ផ្សាយជូនទស្សនា ចាប់ពីថ្ងៃទី18 ខែវិច្ឆិកា ឆ្នាំ2019 នេះតទៅហើយនៅរៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 8-9 យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV៕

ហ្សូណូសុគន្ធ និសា
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T