ចុះពិនិត្យ​កសិដ្ឋានចិញ្ចឹមក្រពើ​មួយកន្លែង កំពុងបង្ក​ការ​ភ័យខ្លាចដល់​ប្រជា​ពលរដ្ឋ​!

//s4.kh1.co/94/94da7b4f23b6a81dcec2ef97d0e1ac8a05dc7a6b.jpg
សង្គម

 ១៦-វិច្ឆិកា-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

ខេត្តព្រៃវែង ៖ ដោយសារ​មានការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន​ផ្សេង​ៗ និង​មានការ​រិះគន់​ពី​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ទៅ​លើ​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ក្តី​ដូង ឃុំ​រោង​ដំរី ស្រុក​បាភ្នំ ដែល​កំពុង​បង្ក​ការ​ភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​នោះ នៅ​រសៀល​ថ្ងៃ​ទី​១៤ វិច្ឆិកា កន្លង​ទៅ​នេះ លោក ចាន់ រ៉ា​ន់ អភិបាលរង​ខេត្តព្រៃវែង បាន​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ជា​ច្រើន​នាក់ ចុះ​ទៅ​ត្រួតពិនិត្យ​មើល​ជាក់ស្តែង ដើម្បី​មាន​វិធានការ​ទៅ​តាម​ផ្លូវច្បាប់​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s4.kh1.co/__image/w=650,h=379,q=100/66/668badd60cbbe20df9826a8b77d59007a0344b95.jpg

មន្ត្រី​ដែល​បាន​ចូលរួម​ពិនិត្យ​នៅ​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​ខាងលើ​នោះ​បានអោយ​ដឹង​ថា ម្ចាស់​កសិដ្ឋាន​មានឈ្មោះ បាន នាង ភេទ​ស្រី អាយុ​៤៨​ឆ្នាំ ចំណែក​សត្វ​ក្រពើ​ដែល​គាត់​កំពុង​ចិញ្ចឹម​មាន​ចំនួន​៣៨០​ក្បាល បូក​រួម​ទាំង​តូច​ទាំង​ធំ ហើយ​ការ​ចិញ្ចឹម​នេះ​មាន​រយៈពេល​ជាង​២​ខែ​មក​ហើយ​។

ក្នុង​ពេល​ចុះ​ពិនិត្យ​នោះ លោក ចាន់ រ៉ា​ន់ អភិបាលរង​ខេត្ត បាន​ណែនាំ​ដល់​ម្ចាស់​កសិដ្ឋាន ពាក់​ព​ន្ធ័​ពី​និ​តិ​វិធី​ច្បាប់ និង​តម្រូវ​អោយធ្វើ​កិច្ចសន្យា​ជាមួយ​មន្ត្រី​ជំនាញ ដើម្បី​សុំ​លិខិត​អាជីវកម្ម​ចិញ្ចឹម​ក្រពើ លិខិត​ដឹក​ជញ្ជូន​ក្រពើ និង​លិខិតអនុញ្ញាត​ផ្សេង​ៗ​ទៀត ព្រមទាំង​ត្រូវ​រៀបចំ​កន្លែង​ចិញ្ចឹម​ក្រពើ​ឲ្យ​បាន​ត្រឹមត្រូវ តាម​លក្ខណៈ​ស្តង់ដា និង​គិត​ពី​បញ្ហា​អនាម័យ​បរិស្ថាន​ជុំវិញ ដើម្បី​ធានា​សុវត្ថិភាព​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​នោះ​ផង​ដែរ​។

https://s5.kh1.co/__image/w=650,h=379,q=100/16/1622379735d746462f6811cfa675323551f68239.jpg

ជាមួយ​គ្នា​នោះ​ដែរ លោក​អភិបាលរង​ខេត្ត បាន​បញ្ជាក់​ច្បាស់​ថា ក្នុង​ករណី​មាន​ក្រពើ​រួច​ចេញពី​ទ្រុង​ទៅ​ក្រៅ ហើយ​បង្ក​បញ្ហា ឬ​គ្រោះថ្នាក់​ដល់​បងប្អូន​ប្រជាពលរដ្ឋ គឺ​ម្ចាស់​ក្រពើ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ហើយ​ប្រសិនបើ​ពិនិត្យ​ឃើញ​ថា ការ​ចិញ្ចឹម​មិន​ត្រឹមត្រូវ​តាម​ស្តង់ដា​បច្ចេកទេស​ទេ​នោះ លោក​នឹង​ចាត់​អោយ​មន្ទីរ​ជំនាញ​ចុះ​មក​បិទ​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​នេះ​ភ្លាម​តែ​ម្តង​។

https://s5.kh1.co/__image/w=650,h=379,q=100/df/df99666f2d868bbedbb52f99e34b028249de7026.jpg

គួរ​បញ្ជាក់​ផង​ដែរ​ថា កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​មួយ​នេះ បាន​បង្កើត​ឡើង​ច្រើន​ខែ​មក​ហើយ ដោយ​ពុំ​មានច្បាប់​អនុញ្ញាតិ​ពី​មន្ត្រី​ជំនាញ ឬ​ក៏​ជូនដំណឹង​ដល់​អាជ្ញាធរ​មូលដ្ឋាន​អោយ​បានដឹង​ឮ​នោះ​ទេ គឺ​រហូត​ទាល់តែ​មាន​ក្រុម​អ្នក​សារព័ត៌មាន​ចុះ​ផ្សាយ ទើប​ខាង​អាជ្ញាធរ​បានដឹង ហើយ​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​មក​ត្រួតពិនិត្យ​នៅ​ពេល​នេះ​តែ​ម្តង​៕

https://s5.kh1.co/__image/w=650,h=379,q=100/d2/d2fa735719981abab2b2042cddb1089580f7becb.jpg
https://s5.kh1.co/__image/w=650,h=379,q=100/46/4600d6206075ede1a2f77b372e34799a4c0f84c8.jpg

ប្រភពកោះសន្តិភាព

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T