ពិតទេ? នេះគឺជា សមាជិក Wanna one ពិតប្រាកដ ក្រោយចាប់បានកម្មវិធី Produce 101 បន្លំសន្លឹកឆ្នោត

//s4.kh1.co/30/30a1e57bead083ab0b7367ccaccbaa07e90b78a1.jpg
តារា & កម្សាន្ដ

 ១៥-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ក្រោយពីផលិតកកម្មវិធី Produce 101 លោក​Ahn Joonyoung សារភាពថារូបលោកពិតជាបន្លំសន្លឹកឆ្នោតរបស់បេក្ខភាព ក្នុងកម្មវិធីទាំងពីររដូវកាលមក អ្នកគាំទ្រជាច្រើនបានចាប់អារម្មណ៍រឿងរ៉ាវមួយដែលកើតឡើង អំឡុងពេលកម្មវីធី Produce 101 រដូវកាលទី២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អំឡុងពេលប្រកាសលទ្ធផលរបស់បេក្ខភាព ដែលត្រូវជា Final Line Up ធ្វើជាសមាជិកក្រុម Wanna One ក្រុមការងារបានបង្ហោះរូបភាពបេក្ខភាពខុស ដោយក្នុងនោះ បែរជាមានបេក្ខភាព លោក​ Kang Dongho លោក Kim Samuel និងលោក Kim Jonghyun ទៅវិញ។

បន្ទាប់មក ក្រុមការងារក៏បានលុបចោល ហើយបង្ហោះសារសុំទោសអ្នកគាំទ្រថានេះគឺជាកំហុសក្រុមការងារ ដែលកែដាក់រូបភាពបេក្ខភាព ដែលជា Final Line Up ខុស។

យ៉ាងណាក្តី មកទល់ពេលនេះ ស្រាប់តែផ្ទុះរឿងកម្មវិធី Produce 101 រដូវកាលទាំងពីររដូវកាល បានធ្វើការបន្លំសន្លឹកឆ្នោត ដែលធ្វើឲ្យអ្នកគាំទ្រគិតថា រូបភាពដែលក្រុមការងារបង្ហោះខុសនោះ អាចជាបេក្ខភាពដែលឈ្នះក្នុងកម្មវិធីពិតប្រាកដ និងជាសមាជិកក្រុម Wanna One ពិតប្រាកដក៏ថាបាន៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Kang Daniel
Kang Daniel
Kim samuel
Kim samuel
លទ្ធផល Final Line Up បង្ហោះខុស
លទ្ធផល Final Line Up បង្ហោះខុស
លទ្ធផល Final Line Up បង្ហោះម្តងទៀត
លទ្ធផល Final Line Up បង្ហោះម្តងទៀត
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T