Instagram បានដាក់ឲ្យប្រើសាកល្បងមុខងារលាក់ចំនួន Likes ជាសកល

//s4.kh1.co/04/041803a98186b9b107022993a56ae559c36c989a.jpg
បច្ចេកវិទ្យា

 ១៥-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

បរទេស៖ មុខងារលាក់ចំនួន Likes មិនមែនជាមុខងារថ្មីទេនៅលើ Instagram។​ កន្លងមកមុខងារនេះធ្លាប់បានដាក់ឲ្យតេស្ដសាកល្បងនៅក្នុងប្រទេសមួយចំនួនដូចជា អូស្ត្រាលី ប្រេស៊ីល កាណាដា អៀរឡង់ អ៊ីតាលី​ និងនូវែលហ្សេឡង់។ ឥឡូវមុខងារនេះនៅតែឲ្យធ្វើការប្រើសាកល្បងដដែល​ គ្រាន់តែលើកនេះវាបញ្ចេញមុខងារមួយនេះឲ្យប្រើសាកល្បងជាសកល មានន័យថាមានមនុស្សច្រើនជាងមុនអាចទទួលបានមុខងារមួយនេះដើម្បីបានប្រើសាកល្បង។ បើសិនជាសុខៗអ្នកមើលមិនឃើញចំនួន Likes នៅលើ Instagram នោះមិនមែនជាបញ្ហាទេ គឺមានន័យថាអ្នកត្រូវបានជ្រើសរើសឲ្យប្រើសាកល្បងមុខងារមួយនេះហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដំណឹងប្រាប់ពីមុខងារលាក់ចំនួន Likes
ដំណឹងប្រាប់ពីមុខងារលាក់ចំនួន Likes

ចំនួន Likes បានចោទជាបញ្ហាមួយយ៉ាងធំនៅលើបណ្ដាញសង្គមទាំងឡាយ ព្រោះមនុស្សមួយចំនួនបានយកចំនួន Likes ធ្វើជាឧបករណ៍ដើម្បីប្រៀបធៀបរវាងគ្នានឹងគ្នា​។ អ្នកខ្លះទៀតមានការខ្វាយខ្វល់អំពីចំនួន Likes ហើយបានចោទជាសំនួរថា ហេតុអ្វីរូបភាពរបស់ខ្ញុំមិនសូវមានការគាំទ្រ? ហេតុអ្វីបានជាគេទទួលបាន Likes ច្រើនម្ល៉េះ? សំនួរទាំងអស់នេះបានធ្វើឲ្យមនុស្សទាំងនោះមានការបាក់ទឹកចិត្តនិងអាចធ្វើរឿងគ្រោះថ្នាក់ដល់អាយុជីវិត។ ដូចនេះ Instagram ចង់ឲ្យអ្នកប្រើប្រាស់ទាំងឡាយធ្វើការផ្ដោតសំខាន់ទៅលើការទំនាក់ទំនង ក្ដីស្រឡាញ់ និងលើកទឹកចិត្ត៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T