មិត្តភក្ដិGoal! គ្រាន់តែ ឱក សុគន្ធកញ្ញា សម្រាលកូនហើយភ្លាម មាស សុខសោភា បង្ហោះបែបនេះភ្លែត

//s5.kh1.co/a1/a165ff61c1f3c6f7639f9f633105927d6e1b9270.jpg
តារា & កម្សាន្ដ

 ១៤-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជា បានដឹងរួចមកហើយថា មាស សុខសោភា និង ឱក សុគន្ធកញ្ញា សុទ្ធសឹងតែជា តារាចម្រៀងស្រីកំពូល ប្រចាំប្រទេសកម្ពុជាដូចគ្នា ថែមទាំងមានប្រជាប្រិយភាពមិនចាញ់គ្នាប៉ុន្មានទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទោះជាបែបនេះក្ដី តែតារាស្រីទាំង២រូបនេះ នៅតែអាចរក្សា ទំនាក់ទំនងបានយ៉ាងល្អ ដល់ថ្នាក់ចាត់ទុកគ្នា ជាបងប្អូនស្រីទៀតផង។ ជាក់ស្ដែង ស្របពេលដែល សុគន្ធកញ្ញា ទើបតែសម្រាលកូនរួចមក ស្រាប់តែ មាស សុខសោភា បង្ហោះសារអានហើយ រំភើបជំនួសតែម្ដង។

ក្នុងនោះដែរ នាងបានភ្ជាប់មក ជាមួយពាក្យពេចន៍ មានអត្ថន័យជ្រាលជ្រៅថា៖

«ពីប្អូនស្រីមកជាមិត្តភ័ក្រ ពីមិត្តមិត្តភ័ក្រមកជាប្អូនស្រី! អារម្មណ៍ពេលនេះ ពិតជារីករាយនៅពេលដែលសម្លាញ់ម្នាក់នេះ ទទួលបាននូវសេចក្តីសុខទាំងកាយ និងចិត្ត ជាពិសេសជាមួយនិងចំណងដៃថ្មី គឺកូនប្រុសដំបូងរបស់សម្លាញ់ ជូនពរក្មួយឲ្យមានសុខភាពល្អ ឆ្លាត និងពូកែដូចប៉ានិងម៉ាក់ ហើយក៏ជូនពរសម្លាញ់ មានសុខភាពល្អដូចគ្នា! នឹកណាស់! »

ដោយឡែក គ្រាន់តែឃើញបែបនេះភ្លាម ធ្វើឲ្យអ្នកគាំទ្រពេញចិត្ត​ និងសរសើរដល់តារាស្រីទាំង២ដួងនះ ដែលចេះស្រលាញ់រាប់អានគ្នា បានយូរអង្វែងបែបនេះ ទោះជ្រកក្រោមដំបូលផលិតកម្មផ្សេងគ្នាបែបណាក្ដី៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

មាស សុខសោភា
មាស សុខសោភា
ឱក សុគន្ធកញ្ញា 
ឱក សុគន្ធកញ្ញា 
មាស សុខសោភា និង ឱក សុគន្ធកញ្ញា 
មាស សុខសោភា និង ឱក សុគន្ធកញ្ញា 
https://s6.kh1.co/__image/w=477,h=820,q=100/57/5748290ee0240bdc26cbf5aec6ce6c3224649a01.jpg
មាស សុខសោភាឱក សុគន្ធកញ្ញា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T