ភ្នំពេញ៖ ក្រោមកិច្ចសហការពីសំណាក់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា រួមជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមហ៊ុន Real estate.com.kh បានរៀបចំកម្មវិធីប្រកួតប្រជែង និងទទួលពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែធ្នូ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនេះជាព្រឹត្តិការណ៍លើកទី២ នៅក្នុងប្រវត្តិសាស្ត្រ ដែលបង្ហាញពីការខិតខំប្រឹងប្រែង និងភាពជោគជ័យនៃវិស័យអចលនវត្ថុនឹងត្រូវទទួលស្គាល់ជាសកល។ លក្ខខណ្ឌចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជា គឺផ្តោតសំខាន់លើ៣កម្រិតរួមមាន៖ «ក្រុមហ៊ុនខ្នាតតូច ក្រុមហ៊ុនខ្នាតមធ្យម និងក្រុមហ៊ុនខ្នាតធំ» ដែលគ្រប់ដណ្តប់លើអាជីវកម្មជាច្រើនប្រភេទនៅក្នុងវិស័យនេះ។
ការបង្កើតឱ្យមានព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំមួយនេះ គឺដើម្បីទទួលស្គាល់សមិទ្ធផល និងស្នាដៃរបស់ភ្នាក់ងារអចលនវត្ថុកម្ពុជា តាមរយៈការអនុញ្ញាតឲ្យក្រុមហ៊ុន និងបុគ្គល (ភ្នាក់ងារអចលនទ្រព្យ) ទាំងអស់ចូលរួមប្រកួតប្រជែង ដោយមិនគិតពីទំហំ និងទ្រព្យសកម្មនៃប្រតិបត្តិការរបស់ក្រុមហ៊ុន ឬភ្នាក់ងារនោះឡើយ ដោយផ្អែកលើកត្តាសំខាន់មួយ គឺកំណើននៃភាពរីកចម្រើននៃវិស័យទាំងមូល ដែលបោះជំហានទៅមុខយ៉ាងលឿនរហ័ស ជាមួយការសាងសង់ គម្រោងថ្មីៗដ៏ខ្លាំងក្លានៅទូទាំងប្រទេស ដែលនេះជាសញ្ញាណវិជ្ជមាន និងសក្តានុពលនៃវិស័យអចលនវត្ថុកម្ពុជាទាំងមូល។
ទន្ទឹមនឹងនេះ ការហូរចូលនៃក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុអន្តរជាតិ ដែលទទួលបានសិទ្ធិផ្តាច់មុខ និងក្រុមហ៊ុនល្បីៗផ្សេងៗ ក៏បានបង្ហាញពីការផ្លាស់ប្តូរ និងឱកាសជាច្រើននៅក្នុងវិស័យនេះ ដែលបានមកពីការចូលរួមចំណែករបស់ភ្នាក់ងារម្នាក់ៗ និងបណ្តាក្រុមហ៊ុនទាំងអស់ តាមរយៈការផ្តល់ជូនសេវាកម្មប្រកបដោយ ក្រមសីលធម៌ ទំនុកចិត្ត និងភាពជោគជ័យ។
លោក Tom O'Sullivan នាយកប្រតិបត្តិនៃ Realestate.com.kh បានមានប្រសាសន៍ថា៖
លោកបានបន្ថែមទៀតថា៖
អ្នកទទួលបានជ័យជំនះ នឹងត្រូវបានកាត់សេចក្តីដោយគណៈកម្មការជំនាញ រួមជាមួយការបោះឆ្នោតជាសាធារណៈនៅលើប្រព័ន្ធអនឡាញ។ Realestate.com.kh និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលជាអ្នករៀបចំកម្មវិធីនឹងរក្សាភាពឯករាជ្យ មិនពាក់ព័ន្ធក្នុងដំណើរវាយតម្លៃ និងវិនិច្ឆ័យនោះទេ។ កម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជានេះ បានយកគម្រូតាមកម្មវិធីពានរង្វាន់លំដាប់អន្តជាតិ ប្រកបដោយតម្លាភាព មិនលំអៀង និងយុត្តិធម៌។
ដំណើរការនៃការកាត់សេចក្ដីនឹងត្រូវត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ ដោយការត្រួតពិនិត្យពីក្រុមហ៊ុនគណនេយ្យ និងសវនកម្ម «Cambodian Investment Management» ដើម្បីធានាថាបាននូវសុក្រិតភាព។ នៅពេលបេក្ខភាពត្រូវបានជ្រើសរើស ហើយការបោះឆ្នោតជាសាធារណៈបានធ្វើរួចរាល់ បេក្ខភាពចុងក្រោយ និងអ្នកពាក់ព័ន្ធក្នុងវិស័យ នឹងត្រូវបានអញ្ជើញឱ្យចូលរួមនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ និងពិធីលាងសាយភោជន៍ពេលល្ងាចជុំគ្នា ដើម្បីអបអរសាទរដល់ភាពជោគជ័យរបស់បេក្ខភាពជ័យលាភីទាំងអស់។
បេក្ខភាពវគ្គផ្តាច់ព្រ័ត្រ និងបេក្ខភាពជ័យលាភី នឹងត្រូវបានផ្តល់ជាតែមសម្គាល់ជ័យលាភីរបស់កម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជា ដែលអាចប្រើសម្រាប់ការផ្សព្វផ្សាយ និងការធ្វើទីផ្សាររួមជាមួយនឹងពានរង្វាន់ និងវិញ្ញាបនបត្រដែលបញ្ជាក់ពីសមិទ្ធផលផ្ទាល់ ឬក្រុមហ៊ុននីមួយៗ។
លោក Tom O'Sullivan មានប្រសាសន៍ថា៖
អគ្គលេខាអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោក សួស ចិន្តា បានមានប្រសាសន៍ថា៖
ប្រភេទពានរង្វាន់ជាង ២០ ត្រូវបែងចែកជាពីរប្រភេទគឺ ពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ និងពានរង្វាន់ភ្នាក់ងារអចលនវត្ថុ។ ពានរង្វាន់ទាំងនេះមានដូចជា៖
- ពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុឆ្នើមប្រចាំឆ្នាំ
- ពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុឆ្នើមប្រចាំតំបន់
- ពានរង្វាន់ក្រុមហ៊ុនវាយតម្លៃអចលនវត្ថុប្រចាំឆ្នាំ
- ពានរង្វាន់ភ្នាក់ងារពាណិជ្ជកម្មប្រចាំឆ្នាំ
- ពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារគ្រប់គ្រងអចលនវត្ថុប្រចាំឆ្នាំ
- ពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារអចនលវត្ថុរីកចម្រើនថ្មីប្រចាំឆ្នាំ
- ពានរង្វាន់អ្នកគ្រប់គ្រងឆ្នើមប្រចាំឆ្នាំ
- ពានរង្វាន់ជម្រើសក្រុមហ៊ុនភ្នាក់ងារល្អឆ្នើម
- ពានរង្វាន់ភ្នាក់ងារឆ្នើមប្រចាំឆ្នាំ
- ពានរង្វាន់ភ្នាក់ងារលក់ឆ្នើមប្រចាំឆ្នាំ
- ពានរង្វាន់ភ្នាក់ងារជួលឆ្នើមប្រចាំឆ្នាំ
- ពានរង្វាន់អ្នកវាយតម្លៃអចលនវត្ថុឆ្នើមប្រចាំឆ្នាំ
- ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុរីកចម្រើនថ្មីប្រចាំឆ្នាំ
- ពានរង្វាន់ភ្នាក់ងារឆ្នើម
- ពានរង្វាន់បុគ្គលឆ្នើមវិស័យអចលនវត្ថុ
(Hall of Fame) ឆ្នាំ២០១៩
- ពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុអន្តរជាតិប្រចាំឆ្នាំ
ក្រៅពីនេះមានពានរង្វាន់មួយចំនួនទៀត
ដែលនឹងត្រូវដាក់បញ្ចូល។
ការចុះឈ្មោះចូលរួមមានកាលបរិច្ឆេទផុតកំណត់ នៅត្រឹមថ្ងៃទី២១ ខែវិច្ឆិកានេះ
។ ការចុះឈ្មោះចូលរួមត្រូវកំណត់ជាដំណាក់កាលងាយៗចំនួន៣យ៉ាង៖
១. ជ្រើសរើសប្រភេទរង្វាន់ដែលអ្នកចង់ចូលរួម
២. ថតវីដេអូរយៈពេល ២ នាទីទាក់ទងនឹងការចូលរួមប្រកួតប្រជែងរបស់អ្នក
៣. បញ្ជូនវីដេអូរបស់អ្នកទៅក្រុមការងាររបស់ Realestate.com.kh តាមរយៈ
[email protected]។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ cambodiarealestateawards.com៕