កែងល្អដែរ តែថៃគេធន់ជាង!! ថៃអ្នកបែក ខ្មែរអ្នកសន្លប់ កក្រើកខ្លាំងសង្វៀន Hardcore (មានវីដេអូ)

//s5.kh1.co/de/dedb95b24626f145ee3fb7e3e56acd2699331b6f.jpg
កីទ្បា

 ១៤-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

បាងកក៖ អ្នកប្រដាល់គុនខ្មែរមកពីខេត្តព្រៃវែង ធឿន ធារ៉ា បានប្រកួតចាញ់កីឡាករជើងខ្លាំងម្ចាស់ផ្ទះ គួនអ៊ូ ដោយសន្លប់ក្នុងទឹកទី២ នៅការប្រកួតប្រដាល់សេរី ក្នុងកម្មវិធី Muay Hardcore របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៨ថៃ នៅប្រទេសថៃ កាលពីថ្ងៃសៅរ៍កន្លងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករថៃ គួនអ៊ូ ឈ្នះការប្រកួត
កីឡាករថៃ គួនអ៊ូ ឈ្នះការប្រកួត

ការប្រកួតធ្វើឡើងក្នុងដំណែងគូឯងប្រចាំកម្មវិធី ក្នុងប្រភេទទម្ងន់។ គ្រាន់តែចូលទឹកទី១ភ្លាម កូនសិស្សរបស់លោកគ្រូ អេ ភូថង បានសម្រុកខ្លាំងទៅលើ គួនអ៊ូ តាមរយៈការប្រើកែងដែលជាអាវុធពិសេសរបស់គេ និងដៃ ដោយបានធ្វើឲ្យ គួនអ៊ូ បែកនៅចុងចឹញ្ចើមខាងឆ្វេង។ យ៉ាងណានៅខាងចុងទឹក ដោយសារតែកម្លាំងហាក់ស្រុតចុះ ធឿន ធារ៉ា ត្រូវបាន គួនអ៊ូ សងវិញដោយវាយឲ្យលោកអាជ្ញាកណ្ដាលរាប់ម្ដង មុននឹងបញ្ចប់ទឹកទី១។

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

ចូលដល់ទឺកទី២មិនទាន់បានប៉ុន្មានផង គួនអ៊ូ បានប្រើកណ្ដាប់ដៃមហាទម្ងន់របស់ខ្លួនវាយឲ្យ ធឿន ធារ៉ា ដួលនិងត្រូវលោកអាជ្ញាកណ្ដាលរាប់ដល់១០ ក្រោកមិនរួចតែម្ដង និងត្រូវបញ្ឈប់ការប្រកួតត្រឹមទឹកទី២នោះតែម្ដង៕

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

ចង់ឃើញថា ការប្រកួតនោះល្អមើល និងសម្រុកគ្នាកក្រើកយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T