តើនឹងមានអ្វីកើតឡើង នៅពេលតារាសម្តែងភាពយន្តដ៏ល្បី ទេព រិនដារ៉ូ និងតារាល្បីក្នុងបណ្តាញសង្គម ហេង វិសាល ប្រឈមមុខនឹងសត្វព្រៃនៅខេត្តបាត់ដំបង? ចង់ដឹងយ៉ាងណា សូមតាមដានកម្មវិធី “បងធំ ប្អូនប្រុស” (មានវីដេអូ)

//s5.kh1.co/da/dac1374a838c438d263519fff8c9a5b88e1a733c.jpg
តារា & កម្សាន្ដ

 ០៩-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

តើអាចទៅរួចទេ ដែលមនុស្សពីរជំនាន់ផ្សេងគ្នា មិនធ្លាប់ជួបគ្នាពីមុន មកធ្វើដំណើរផ្សងព្រេងជាមួយគ្នានៅទូទាំងប្រទេសកម្ពុជា ហើយមានទំនាក់ទំនងល្អនឹងគ្នា? “បងធំ ប្អូនប្រុស” ជាកម្មវិធីកម្សាន្តតាមទូរទស្សន៍ថ្មី មិនធ្លាប់មានពីមុន ដែលមានការចូលរួមដោយតារាភាពយន្តដ៏ល្បីលោក ទេព រិនដារ៉ូ និងតារាល្បីវ័យក្មេងក្នុងបណ្តាញសង្គម លោក ហេង វិសាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវិធី “បងធំ ប្អូនប្រុស” នាំមកជូនជាពិសេសដោយស្រាបៀរ អង្គរ ដែលជាស្រាបៀរដ៏ពេញនិយមនៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ 1992 ជាមួយវត្តមានចូលរួមដោយលោកទេព រិនដារ៉ូ និងហេង វិសាល ដែលនឹងជួបប្រទះក្នុងស្ថានភាពលំបាកជាច្រើន។តារាទាំងពីរដួងនេះមានអាយុ និងចំណូលចិត្តខុសគ្នា នឹងធ្វើដំណើរជាមួយគ្នា ធ្វើរឿងរ៉ាវជាច្រើនមិនធ្លាប់ធ្វើពីមុននៅខេត្តផ្សេងៗទូទាំងប្រទេសកម្ពុជា។

លោក ទេព រិនដារ៉ូ  និងលោក ហេង វិសាល
លោក ទេព រិនដារ៉ូ  និងលោក ហេង វិសាល
ខេត្តបាត់ដំបង
ខេត្តបាត់ដំបង

នៅក្នុងវីដេអូវគ្គថ្មីនេះ ទីបំផុត លោក ទេព រិនដារ៉ូ បានសម្រេចក្តីសុបិនរបស់គាត់ហើយ។ គាត់ ជាមួយហេង វិសាល នឹងធ្វើដំណើរទៅខេត្តបាត់ដំបងដែលជាខេត្តសំណព្វចិត្តរបស់លោក រិនដារ៉ូ តែតារាទាំងពីរនឹងប្រឈមនឹងរឿងភ័យខ្លាចជាច្រើន ដោយពួកគាត់នឹងស្គាល់បទពិសោធន៍នៅក្នុងព្រៃ ជួបក្រពើ និងសត្វប្រចៀវ! ប៉ុន្តែដំណើរផ្សងព្រេងមិនបញ្ចប់ត្រឹមប៉ុណ្ណឹងទេ ទោះជាវិសាលមិនចូលចិត្តថ្ងៃក្តៅក៏ដោយ តែគាត់ និងរិនដារ៉ូ ត្រូវជំរុញឲ្យជិះអាឡូរីដ៏ល្បីនៅខេត្តបាត់ដំបង។

ជិះអាឡូរី
ជិះអាឡូរី
ទីតាំងចិញ្ចឹមក្រពើ
ទីតាំងចិញ្ចឹមក្រពើ
ទីតាំងចិញ្ចឹមក្រពើ
ទីតាំងចិញ្ចឹមក្រពើ

បាត់ដំបងជាខេត្តទី 4 សម្រាប់បងប្អូនទាំងពីរនាក់នេះ បន្ទាប់ពីពួកគាត់បញ្ចប់ដំណើរផ្សងព្រេងនៅខេត្តកំពត កោះកុង និងកំពង់ឆ្នាំង។ ដំណើរផ្សងព្រេងនេះនឹងបន្តទៅខេត្តសៀមរាប ព្រះសីហនុ រតនគិរី និងមណ្ឌលគិរី។ គ្រប់វីដេអូក្នុងវគ្គនីមួយៗនឹងបង្ហាញឲ្យឃើញតាមរយៈ ទេព រិនដារ៉ូ និងហេង វិសាល នៅក្នុងស្ថានភាពផ្សេងៗឬបទពិសោធន៍ធ្វើរឿងរ៉ាវដែលពួកគាត់មិនធ្លាប់ធ្វើពីមុន។ ម្នាក់ៗនឹងបង្ហាញពីការបើកចិត្តទទួលយកបទពិសោធន៍ថ្មីៗ និងការបង្កើតចំណងមិត្តភាពល្អនឹងគ្នា។

ជួបជាមូយ ទេព រិនដារ៉ូ និង ហេង វិសាល និងក្នុងកម្មវិធី “បងធំ ប្អូនប្រុស” ដែលនឹងធ្វើការចាក់ផ្សាយតាមរយៈទូរទស្សន៍ប៉ុស្តិ៍លេខ 5 នៅរៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង 8:00ល្ងាច ដល់ 8:30ល្ងាច។

លោក ទេព រិនដារ៉ូ  និងលោក ហេង វិសាល
លោក ទេព រិនដារ៉ូ និងលោក ហេង វិសាល

សូមទស្សនាវីដេអូសាច់រឿងទាំងមូល ខាងក្រោមនេះទាំងអស់គ្នា៖

ទេព រិនដារ៉ូ
Sokhom Kosoma
ម៉ារី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T