ពិធី​បញ្ចប់​គ្រោង​អគារ​ការិយាល័យ KY iCENTER ដែល​មាន​ប្រ​ព័ន្ធវៃឆ្លាត 5A ​​ដំបូងបង្អស់​នៅ​ប្រទេស​កម្ពុជា!

//s6.kh1.co/8b/8b6c176185b7658f89e6d61a82c9dcaacd53a1a5.jpg
សង្គម

 ០៩-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ​៖ នៅ​ថ្ងៃទី​៧​​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ អគារ​ការិយាល័យ KY iCENTER ដែល​មាន​ប្រ​ព័ន្ធវៃឆ្លាត 5A ​​ដំបូងបង្អស់​នៅ​ប្រទេស​កម្ពុជា ​​បាន​ប្រារព្ធពិធី​បញ្ចប់​គ្រោង​អគារ ដោយមាន​វត្តមាន​​ពី​អតិថិជន​ និងដៃគូរអាជីវកម្ម​ជាច្រើនទៀត​ ចូល​រូម​ជា​​ភ្ញៀវកិត្តិយស​ ដើម្បី​​អបអរ​សាទរពីការរីកចម្រើននូវវិស័យអចលនទ្រព្យ ដោយអភិវឌ្ឍនូវអគារថ្មីៗ រួមជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាទំនើប​ដោយ​ក្លាយជាផ្នែកយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចទីផ្សារ​ប្រកួត​ប្រជែង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹង​នេះផង​ដែរ លោកប្រធានអគ្គនាយក​ តឹង ចិនយៀគ នៃ​ក្រុម​ហ៊ុនទីតាន់ស្តូន​គ្រុប បានប្រកាស និងណែនាំពី​មជ្ឈមណ្ឌលដែល​ទើប​តែ​ចាប់​កំណើត (incubator)​ KY iCENTER នឹង​វិវឌ្ឍខ្លួ​នទៅជា​អគារ​​ការិយាល័យ ដែល​ប្រកបដោយភាពវៃ​ឆ្លាត​ជាងគេ​ លើសពីនេះទៅទៀតក៏​ជាកន្លែងដែលអាចធ្វើឱ្យយុវជនទាំង​ឡាយបំពេញក្ដីស្រមៃរបស់​ខ្លួន​​ផងដែរ។

ពិធី​បញ្ចប់​គ្រោង​អគារ​ការិយាល័យ KY iCENTER 
ពិធី​បញ្ចប់​គ្រោង​អគារ​ការិយាល័យ KY iCENTER 
ពិធី​បញ្ចប់​គ្រោង​អគារ​ការិយាល័យ KY iCENTER 
ពិធី​បញ្ចប់​គ្រោង​អគារ​ការិយាល័យ KY iCENTER 
ពិធី​បញ្ចប់​គ្រោង​អគារ​ការិយាល័យ KY iCENTER 
ពិធី​បញ្ចប់​គ្រោង​អគារ​ការិយាល័យ KY iCENTER 

នា​ថ្ងៃ​ដដែល ពិធី​បញ្ចប់​គ្រោងអគាររបស់ KY iCENTER មាន​ការ​ចូល​រួម​អបអរសាទរ និង​ជា​សក្ខី​ភាព​ពី​ភ្ញៀវកិត្តិយសជាច្រើន​។ ក្រៅពី​នេះ​​ KY iCENTER បាន​បង្កើត​ឡើង​ស្រប​តាម​បច្ចេកវិទ្យា​ Picasso City Garden របស់ក្រុម​ហ៊ុន​​​ទីតាន់ស្តូនហុង​កុង​​គ្រុប​​ ហើយ​ក៏មាន​ការ​សហការពី​ក្រុមហ៊ុន​ UC Group​ និង​ KY Development ផងដែរ។ ដោយ​សារ​តែមាន​ការ​ព្រៀងទុក​ច្បាស់​លាស់​ ពោរពេញទៅដោយ​ភាព​ឆ្នៃ​ប្រឌិត​ថ្មី និងប្រព័ន្ធបច្ចេកវិទ្យាចុងក្រោយ​បំផុត​ ទើប​ធ្វើឱ្យ KY iCENTER ទទួល​បានការ​សរសើរ​ និងគាំទ្រ​ពី​អតិថិជន។

KY iCENTER 
KY iCENTER 
KY iCENTER 
KY iCENTER 
KY iCENTER 
KY iCENTER 

មិនត្រឹមតែបច្ចេកវិទ្យាឆ្លាតវៃ (smart) និងផែន​ការចែក​រំលេក (sharing) KY iCENTER ក៏យកចិត្តទុកដាក់ចំពោះសុវត្ថិភាព ដែលមើលមិនឃើញនានា​ផងដែរ។ វិធីសាស្រ្តសាងសង់ «ទម្រដែកថែបរអិល» ដែលភាគច្រើនត្រូវបានប្រើនៅក្នុងអគារដែលមានកម្ពស់ជាង ៥០ ជាន់ ត្រូវបានគេយកទៅប្រើប្រាស់សម្រាប់រចនា ដើម្បីធានាបាននូវប្រសិទ្ធភាព និងគុណភាពសំណង់។ ក្នុងការ​ពង្រឹងភាពរឹងមាំ និង​កាត់បន្ថយធ្នឹម យើង​បាន​បង្កើតពិដានដែល​មាន​ធ្នឹមតិច ដោយ​ក្នុងទំហំ ១,១៥០ ម៉ែត្រការ៉េ មានផ្គុំឡើងពី​ដែក​តែ១០២ដើម ជម្រៅ ៣៨ ម៉ែត្រ ដែលជាស្តង់ដារខ្ពស់បំផុតរបស់ដង់ស៊ីតេនៃរនាំងដែក និងចំនួនស៊ីម៉ង់ត៍កម្រាស់ ២២ ជាន់នៃគម្រោងអគារ។ ទាំងអស់នេះហើយគឺជាភាព​ល្អ​របស់ KY iCENTER ដែល​ប្រកាន់​ភ្ជាប់​​ទៅ​លើ​គុណភាពជាធំ។

លោកប្រធានអគ្គនាយក តឹង ចិនយៀគ នៃក្រុម​ហ៊ុនទីតាន់​ស្តូនគ្រុប បានបន្ថែមទៀត​ថា លោកនឹងបង្កើត​ការិយាល័យ​សម្រាប់ជួល (incubator) ហើយ​រួបរួម​ជាមួយនឹងសាវតាការ​វិនិយោគហិរញ្ញវត្ថុដ៏រឹងមាំរបស់ក្រុមហ៊ុន​ និងគុណប្រយោជន៍នៃការធ្វើសមាហរណកម្មធនធាន។ តាមរយៈការណែនាំ និង​ការគាំទ្រ​ពីការបណ្តុះបណ្តាលសហគ្រិនភាព ការប្រឹក្សាផ្នែកច្បាប់/គណនេយ្យ/ហិរញ្ញវត្ថុ ការផ្សព្វផ្សាយតាមដងផ្លូវ ការធ្វើ​មូលនិធិជាដើម ទាំងនេះ​នឹង​អាច​ផ្តល់សេវាកម្មច្រើន​ក្នុង​ពេល​តែមួយ។

លើស​ពី​នេះ​ទៅ​ទៀត អាចជួយសម្រេច​សុបិនយុវជនកម្ពុជា ​ដែលមានគំនិតច្នៃប្រឌិត​ និងបង្កើតក្រុម​ហ៊ុនដែល​មាន​ភាព​លេច​ធ្លោ​ជាង​គេ​នៅ​កម្ពុជា។ KY iCENTER គ្រោង​បើកដំណើរការនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ បន្ទាប់ពីការបញ្ចប់គម្រោងក្រុម​ហ៊ុន​នឹងបន្ត​ផែនការដ៏ឆ្លាតវៃ ដើម្បីបង្កើតជាសមិទ្ធផល​​ថ្មីៗទៀត​សម្រាប់ការអភិវឌ្ឍន៍អគារការិយាល័យ​ និងអាជីវកម្មថ្មីនៅភ្នំពេញ ក៏​ជា​សូចនាករថ្មីមួយទៀតសម្រាប់អគារការិយាល័យនៅកម្ពុជា​ ដែលជាជម្រើសដំបូងសម្រាប់សហគ្រាសនានា។

KY iCENTER 
KY iCENTER 

ទីតាន់​ស្តូនហុងកុង​គ្រុប ក្រុម​ហ៊ុន​ទីតាន់​ស្តូន ហុងកុងគ្រុប​ បាន​បង្កើតឡើងនៅទីក្រុង​ហុងកុងក្នុងឆ្នាំ២០០៣ ដែល​ជាក្រុមហ៊ុន​វិនិយោគហិរញ្ញវត្ថុអាជីព និង​មានអាជីវកម្មផ្សេងៗ​ទៀត​ រួមមានអចលនទ្រព្យនៅក្រៅស្រុក ដោយមានការរួមបញ្ចូលគ្នាដោយសមធម៌និងការទិញយកការគ្រប់គ្រងទ្រព្យសម្បត្តិ ការគ្រប់គ្រងហិរញ្ញវត្ថុឯកជន (ធនាគារវិនិយោគ និងធនាគារឯកជន)។ ជាមួយនឹងបទពិសោធន៍ផ្នែកហិរញ្ញវត្ថុឆ្នើមរយៈពេល ១៥ ឆ្នាំដ៏សំបូរបែបនៅក្នុងទីផ្សារ​សកល នឹង​អាច​ផ្តល់​ជូនឱកាសវិនិយោគគួរឱ្យចាប់អារម្មណ៍និងឈានមុខគេបំផុតសម្រាប់ក្រុមហ៊ុននិងវិនិយោគិនដែលមានចក្ខុវិស័យពិសេសៗ លើសពី​នេះ​នឹង​មាន​ការពង្រាយសេវាកម្មវិនិយោគតាមតំបន់អាស៊ីយ៉ាងសកម្មគ្រប់ជំហាននិងបង្កើតភាព​ជោគជ័យ​សម្រាប់វិនិយោគិនក្នុងតំបន់និងសាធារណៈជន៕

KY iCENTER 
KY iCENTER 
KY iCENTER 
KY iCENTER 
KY iCENTER 
KY iCENTER 

ដើម្បីស្វែងយល់បន្ថែមអំពីក្រុម​ហ៊ុន​ទីតាន់ស្តូនហុងកុង​គ្រុប សូមមើល http://www.titanstonegroup.com

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T