ពិតជាមោទនភាពណាស់! ចន សុទីម៉ា បានគ្រងមកុដ លើឆាកអន្តរជាតិ (មានវីដេអូ)

//s4.kh1.co/63/63954a984bda6698a36de14d282e9d6c835a7f50.jpg
តារា & កម្សាន្ដ

 ០៩-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ម៉ាឡេស៊ី៖ ប្រិយមិត្តមួយចំនួន ប្រាកដជាបានជ្រាបរួចមកហើយពី កញ្ញា ចន សុទីម៉ា ដែលជាម្ចាស់ជ័យលាភីលេខ២ ក្នុងកម្មវិធី បវរកញ្ញាចក្រវាល កម្ពុជា ឆ្នាំ២០១៩ ដែលប្រកបដោយរូបសម្បត្តិស្រស់សោភា និងកម្ពស់ខ្ពស់ស្រឡះ ស៊ីដាច់គេតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ថ្មីៗនេះ តារាស្រីរូបនេះ បានចាកចេញពីប្រទេសកំណើត ទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកម្មវិធីប្រកួតប្រជែងអន្ដរជាតិមួយឈ្មោះថា «Miss Tourism International 2019» ដោយមានបេក្ខនារីមកពីបណ្តាប្រទេសផ្សេងៗជាច្រើន។

ជាក់ស្ដែង ក្រោយពីឆ្លងកាត់ការប្រលងអស់ជាច្រើនវគ្គរួចមក ទីបំផុតកម្មវិធី «Miss Tourism International» បានឈានដល់វគ្គផ្ដាច់ព្រ័ត្រហើយ កាលពីយប់មិញនេះ។ អ្វីដែលពិសេស ចន សុទីម៉ា ពិតជាធ្វើបានល្អ ដោយទទួលបានពានរង្វាន់និងមកុដ «Miss Dream Girl of The year International 2019/2020» ឬលំដាប់រងទី៤ ក្នុងកម្មវិធី Miss Tourism Internatinal 2019 នេះផ្ទាល់តែម្ដង។

ចន សុទីម៉ា បានធ្វើមហាជនរាល់គ្នារំភើប និងមានមោទកភាពក្រៃលែង ដោយរូបនាងអាចផ្សព្វផ្សាយពីវប្បធម៌ និងសម្រស់របស់នារីខ្មែរ ឲ្យពិភពលោកបានស្គាល់កាន់តែច្បាស់បែបនេះ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

ចន សុទីម៉ា 
ចន សុទីម៉ា 
ចន សុទីម៉ា 
ចន សុទីម៉ា 
ចន សុទីម៉ា 
ចន សុទីម៉ា 
ចន សុទីម៉ា ពេលទៅប្រឡងកម្មវិធីអន្តរជាតិ 
ចន សុទីម៉ា ពេលទៅប្រឡងកម្មវិធីអន្តរជាតិ 
ចន សុទីម៉ា និងបេក្ខនារីផ្សេងៗទៀត 
ចន សុទីម៉ា និងបេក្ខនារីផ្សេងៗទៀត 
ចន សុទីម៉ា គ្រងមកុដ 
ចន សុទីម៉ា គ្រងមកុដ 
ទិដ្ឋភាពខ្លះៗនៃកម្មវិធីប្រឡង
ទិដ្ឋភាពខ្លះៗនៃកម្មវិធីប្រឡង
ចន សុទីម៉ា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T