ភិន សុដាលីស និយាយអ្វីខ្លះ? ពីវត្តមានផ្សារទំនើប «The Bridge Lifestyle Mall»!

//s6.kh1.co/8f/8f09115f96c926a4545bfb112a6e5b9db0583b36.jpg
តារា & កម្សាន្ដ

 ០៩-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០១៩ ផ្សារទំនើប «The Bridge Lifestyle Mall» នៅទល់មុខអតីតផ្សារកុងតឺណឺកោះពេជ្រ បានប្រកាសបើកដំណើរការសាកល្បង។ ក្នុងពិធីនោះ គេឃើញតារាហ្វេសប៊ុកស្រស់ស្អាតជាច្រើនរូប ដោយតារាសិល្បៈគឺមានតែអ្នកនាង ភិន សុដាលីស ម្នាក់ប៉ុណ្ណោះ ត្រូវបានគេអញ្ជើញជាតារាកិត្តិយស ដើម្បីធ្វើទស្សនកិច្ច និងបង្ហាញលក្ខណៈក្នុងផ្សារទាំង៥ជាន់ ដែលនឹងបើកសម្ពោធជាទ្រង់ទ្រាយធំក្នុងពេលខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  អ្នកនាង ភិន សុដាលីស
  អ្នកនាង ភិន សុដាលីស

អ្វីដែលគេកត់សម្គាល់ គឺអ្នកនាងលេងខ្លួនស្រស់ស្អាតដូចក្រមុំ ខណៈដែលគ្រាន់តែចូលរួមជាកិត្តិយសប៉ុណ្ណឹងសោះ ក៏ទទួលបានតម្លៃខ្លួនលើសការសម្ដែងដប់ម្ភៃដងផងដែរ។ នេះបើយោងតាមការបង្ហើបឱ្យដឹង។ អ្នកនាង ភិន សុដាលីស បញ្ជាក់ថា មូលហេតុដែលនាងបង្ហាញខ្លួនក្នុងពិធីដំណើរការបណ្ដោះអាសន្នផ្សារទំនើបស្ដង់ដាររបស់ប្រទេសសិង្ហបុរីរូបនេះ គឺមិនមែនមកចូលរួមជាកិត្តិយសដូចភ្ញៀវទូទៅនោះទេ ដោយអ្នកនាងទទួលបានតម្លៃខ្លួនមួយតាមការព្រមព្រៀងជាថ្នូរនឹងការបង្ហាញខ្លួន និងធ្វើជាភ្ញៀវដើរទស្សនកិច្ចក្នុងផ្សារ ដែលបានដំណើរការនូវហាងមួយចំនួន។

អ្នកនាងថា ហេតុផលនៃការទាក់ទងគឺអ្នកនាងមិនបានដឹងខ្លួនមុននោះទេ ដោយត្រូវខាងអ្នករៀបចំកម្មវិធីទាក់ទងឱ្យមកបង្ហាញខ្លួនក្នុងនាមជាតារាកិត្តិយស។ អ្នកនាងថា បរិយាកាសក្នុងផ្សារ «The Bridge Lifestyle Mall» ប្រសិនបើគ្រាន់តែថតបង្ហោះមិនបញ្ជាក់ទីតាំង គឺប្រៀបដូចជាផ្សារនៅក្រៅប្រទេសតែម្ដង។

អ្វីដែលអ្នកនាងជាប់ចិត្ត គឺរចនាបទក្នុងផ្សារ ខណៈដែលហាងទំនិញ ភោជនីយដ្ឋាន និងហាងភេសជ្ជៈក្នុងផ្សារដែលកំពុងដំណើរការស្រាប់ សុទ្ធស៊ឹងតែជាហាងល្បីៗនៅក្រៅប្រទេស ដែលអ្នកនាងបញ្ជាក់ថា អ្នកចង់ទទួលបានបរិយាកាសថ្មីដូចនៅក្រៅប្រទេស គឺមកតែផ្សារស្ដង់ដារសិង្ហបុរីមួយនេះ គឺមិនខុសគ្នា។ ម្យ៉ាងមកទីផ្សារនេះ ស្ថិតនៅក្នុងអគារទំនើបនៅក្បែរកោះពេជ្រ ដែលជាប្រជុំជនកណ្ដាលរាជធានីផង ទើបអ្នកនាងកាន់តែជាប់ចិត្តខ្លាំង ពេលបានមកឃើញ។ អ្នកនាងថាផ្សារនេះទាំងទំនើប ទាំងស្អាត ធំទូលាយ ហើយថែមទាំងមានកន្លែងអង្គុយលេង និងកន្លែងថតរូបលេងជារបៀប 3D ច្រើនទៀត ដែលនាងយល់ថា ពេលចូលមកដល់ដូចស្ថិតនៅប្រទេសទំនើបមួយ។

អ្នកនាង ភិន សុដាលីស បញ្ជាក់ថា ទីផ្សារសិល្បៈដែលនាងទទួលបានផ្សព្វថ្ងៃរួមមាន ការសម្ដែង និងការទទួលចូលរួមជាតារាកិត្តិយសនៅក្នុងកម្មវិធីសម្ពោធនានា ដោយអ្នកនាងបង្ហើបថា ទីផ្សារចូលរួមជាកិត្តិយសក្នុងកម្មវិធីមួយនីមួយៗ គឺអ្នកនាងទទួលបានតម្លៃខ្លួនខ្ពស់គួរសម បើទោះអ្នកនាងមិនដឹងថា តម្លៃខ្លួនដែលអ្នកនាងទទួលបាន តើទាបជាង ឬខ្ពស់ជាងគេ។

អ្នកនាងនិយាយថា សម្រាប់តារាផ្សេងទៅកម្មវិធីម្ដងៗមិនដឹងថាគេទទួលបានប៉ុន្មានទេ ប៉ុន្តែសម្រាប់នាង គឺមានកម្រិតមួយជាក់លាក់ ដោយសារតែអ្នកនាងក្រៅពីត្រូវចំណាយពេល គឺត្រូវចំណាយលើសម្លៀកបំពាក់ និងគ្រឿងអលង្កា ដើម្បីឱ្យខ្លួនលេចធ្លោ។ មិនខុសពីការលើកឡើង អ្នកនាង ភិន សុដាលីស គ្រងមួយឈុតពណ៌ស មើលទៅស្រស់ស្អាតយ៉ាងខ្លាំង ដោយអ្នកនាងត្រូវគេកត់សម្គាល់ថា គឺជាតារាកិត្តិយសលេចធ្លោខ្លាំងនៅក្នុងពិធីទាំងមូល។

  ពិធីសម្ពោធផ្សារទំនើប «The Bridge Lifestyle Mall»
  ពិធីសម្ពោធផ្សារទំនើប «The Bridge Lifestyle Mall»
  ពិធីសម្ពោធផ្សារទំនើប «The Bridge Lifestyle Mall»
  ពិធីសម្ពោធផ្សារទំនើប «The Bridge Lifestyle Mall»

គួរបញ្ជាក់ថា ផ្សារអគារផ្សារទំនើប «The Bridge Lifestyle Mall» ក្រៅពីមានផ្សារ៥ជាន់ដែលសុទ្ធតែជាសម្លៀកបំពាក់ ហាងភេសជ្ជៈ និង ភោជនីយដ្ឋានល្បីៗរបស់ពិភពលោកសរុបប្រមាណ៨០ហាង ក៏មានកន្លែងស្នាក់នៅ សណ្ឋាគារ ការិយាល័យកម្រិត VIP និងក្រុមហ៊ុនអចលនទ្រព្យនៅផ្នែកខាងលើផងដែរ៕

ទស្សនារូបភាពទាំងនេះ៖

  អ្នកនាង ភិន សុដាលីស
  អ្នកនាង ភិន សុដាលីស
  អ្នកនាង ភិន សុដាលីស
  អ្នកនាង ភិន សុដាលីស
  អ្នកនាង ភិន សុដាលីស
  អ្នកនាង ភិន សុដាលីស
  អ្នកនាង ភិន សុដាលីស
  អ្នកនាង ភិន សុដាលីស
  ពិធីសម្ពោធផ្សារទំនើប «The Bridge Lifestyle Mall»
ពិធីសម្ពោធផ្សារទំនើប «The Bridge Lifestyle Mall»
  ពិធីសម្ពោធផ្សារទំនើប «The Bridge Lifestyle Mall»
  ពិធីសម្ពោធផ្សារទំនើប «The Bridge Lifestyle Mall»
  ពិធីសម្ពោធផ្សារទំនើប «The Bridge Lifestyle Mall»
  ពិធីសម្ពោធផ្សារទំនើប «The Bridge Lifestyle Mall»
ភិន សុដាលីស
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T