ធ្លាប់ដឹងអ្វីខ្លះពីទីផ្សារឱកាស ការប្រកួតប្រជែង និងហានិភ័យនៃការធ្វើអាជីវកម្ម? មកស្គាល់វាគ្មិនមកពីវិស័យសំខាន់ៗទាំង៩ នៅក្នុងសន្និសីទ «រៀនធ្វើជំនួញ» លើកទី៤!

//s4.kh1.co/99/9963f51a3557e86d188d8dfe297c65a53d0eac45.jpg
សង្គម

 ០៨-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ អ្វីទៅជា “ទីផ្សារ” នៃអាជីវកម្ម? ចង់ចាប់ផ្តើមអាជីវកម្ម តែស្គាល់ទីផ្សារប៉ុណ្ណាហើយ? ធ្លាប់ដឹងទេថា អាជីវកម្មក្នុងវិស័យដែលអ្នកកំពុងចាប់អារម្មណ៍នោះមានការប្រកួតប្រជែង ឬហានិភ័យបែបណាខ្លះ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅពាក់កណ្ដាលខែធ្នូ ថ្ងៃទី១៥ ខាងមុខនេះ វាគ្មិនកិត្ដិយសទាំង១២រូប ដែលជាម្ចាស់អាជីវកម្ម នាយកប្រតិបត្តិ និងស្ថាបនិកពីបណ្ដាក្រុមហ៊ុនល្បីៗនឹងចូលរូមចែករំលែកពីគន្លឹះសំខាន់ៗពីការស្គាល់ទីផ្សារ ឱកាស ហានិភ័យ និងដោះស្រាយការចម្លងក្នុងអាជីវកម្មនីមួយៗ យល់ដឹងពីម៉ូឌែលនៃអាជីវកម្ម និងយុទ្ធសាស្ត្រទីផ្សារក្នុងការបង្កើតអតិថិជន ជាពិសេសអ្នកចូលរួមអាចស្ដាប់បទពិសោធន៍ជាក់ស្តែងរបស់សហគ្រិនពីការកកើត និងវិវត្តនៃជំនួញល្បីៗក្នុងទីផ្សារបច្ចុប្បន្នថែមទៀតផង។

  សន្និសីទ “រៀនធ្វើជំនួញ” លើកទី៤   
  សន្និសីទ “រៀនធ្វើជំនួញ” លើកទី៤   

ជាមួយនឹងប្រធានបទ “ស្គាល់ទីផ្សារ” លើវិស័យសំខាន់ៗក្នុងឆ្នាំនេះ វាគ្មិនកិត្ដិយសទាំង១២រូប ដែលនឹងចូលរួមជជែកពិភាក្សាពីគន្លឹះសំខាន់ៗតាមរយៈការធ្វើបទបង្ហាញ រួមជាមួយកិច្ចពិភាក្សាតុមូលមានដូចជា៖

1. លោក សោម សម្បត្ដិ អគ្គនាយកក្រុមហ៊ុន ថ្នាំពណ៌ជាតិ (វិស័យផលិតកម្ម)
2. ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុន ម៉ុងប្ញទ្ធីគ្រុប (វិស័យកសិកម្ម)
3. លោក ទិត សុធារ៉ា អគ្គនាយកក្រុមហ៊ុន Noir Coffee (វិស័យកាហ្វេ)
4. លោក ម៉ៅ វិបុល អគ្គនាយកក្រុមហ៊ុន Pheapbol's Brewhouse (វិស័យកាហ្វេ)
5. លោក សុវណ្ណ បូរ៉ា ប្រធានគ្រប់គ្រងក្រុមហ៊ុន CAFFA Phnom Penh (វិស័យកាហ្វេ)
6. លោក បេ ចន្ត្រា ប្រធានគ្រប់គ្រង BarCamp ASEAN (វិស័យព័ត៌មានវិទ្យា)
7. លោក សាយ សុខខេង ស្ថាបនិកក្រុមហ៊ុន DFDL (វិស័យហិរញ្ញវត្ថុ)
8. លោក ហៃ ភិរម្យ អគ្គនាយកក្រុមហ៊ុន Bosch (វិស័យនាំចូលនិងចែកចាយ)
9. លោក កែវ ឡុងឌី អគ្គនាយកក្រុមហ៊ុន Sromoch Trading Solution (វិស័យនាំចូលនិងចែកចាយ)
10. លោក រិន ស៊ីណា អគ្គនាយកក្រុមហ៊ុន Asia Point Construction (វិស័យវិស្វកម្ម)
11. លោក លី សុវណ្ណដារ៉ុង អគ្គនាយកក្រុមហ៊ុន ស្រមោល អាឃីធេក-Sromal Architects (វិស័យស្ថាបត្យកម្ម)
12. លោក ងួន ឆាយលាង អគ្គនាយកក្រុមហ៊ុន Pointer (វិស័យអចលនទ្រព្យ)

វាគ្មិនកិត្ដិយសទាំង១២រូប
វាគ្មិនកិត្ដិយសទាំង១២រូប

ចូលរួមក្នុងសន្និសីទ “រៀនធ្វើជំនួញ” លើកទី៤ នៅថ្ងៃទី១៥ ធ្នូ ២០១៩ ចាប់ពីម៉ោង៨ព្រឹកដល់៥ល្ងាច នៅសាលាអន្ដរជាតិ SCIA ដើម្បីទទួលយកព័ត៌មាន និងគន្លឹះសំខាន់ៗពីទីផ្សារនៃអាជីវកម្មដែលអ្នកចាប់អារម្មណ៍ ជាពិសេសបានស្គាល់និងយល់ដឹងពីបទពិសោធន៍ មេរៀនដែលបានឆ្លងកាត់ទស្សនៈវិស័យទាក់ទងនឹងការរកស៊ី និងចក្ខុវិស័យអំពីបរិបទទីផ្សារនៃវិស័យនីមួយៗទៅថ្ងៃអនាគតពីម្ចាស់អាជីវកម្មក្នុងវិស័យធំៗ។

សំបុត្រចូលរួមមានតម្លៃត្រឹម៧ដុល្លារ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១០ ធ្នូ ២០១៩ និង ១០ដុល្លារ ប​​​​​​​​ន្ទាប់ពីថ្ងៃទី១០ ដល់ថ្ងៃកម្មវិធី។

លោកអ្នកអាចទំនាក់ទំនងទិញសំបុត្រតាមរយៈវិធីខាងក្រោម៖
- ទូរស័ព្ទលេខ៖ 012 230 140
- ABA: 000528117
- Wing: 017694734



សន្និសីទ “រៀនធ្វើជំនួញ” លើកទី៤ 
សន្និសីទ “រៀនធ្វើជំនួញ” លើកទី៤ 


សន្និសីទ “រៀនធ្វើជំនួញ” លើកទី៤ 
សន្និសីទ “រៀនធ្វើជំនួញ” លើកទី៤ 


សន្និសីទ “រៀនធ្វើជំនួញ” លើកទី៤ 
សន្និសីទ “រៀនធ្វើជំនួញ” លើកទី៤ 


សន្និសីទ “រៀនធ្វើជំនួញ” លើកទី៤ 
សន្និសីទ “រៀនធ្វើជំនួញ” លើកទី៤ 

កម្មវិធីនេះរៀបចំដោយក្រុមហ៊ុនអនុស្សា ឧបត្ថម្ភធំដោយ ថ្នាំពណ៌ជាតិ និងសាលាអន្ដរជាតិ SCIA ។ ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ផេក Anussa Events ឬទូរស័ព្ទលេខ 012 230 140 ឬ 010 911 776។
ទំព័រហ្វេសប៊ុក: https://www.facebook.com/AnussaEventPlanner/
ទំព័រកម្មវិធី: https://www.facebook.com/events/3048923981788377/

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T