ខ្សែភាពយន្តដ៏ព្រឺព្រួចថ្មី «Doctor Sleep» មានចាក់បញ្ចាំងនៅក្នុងរោងភាពយន្តចាប់ពីថ្ងៃនេះហើយ!​ (មានវីដេអូ)

//s5.kh1.co/1b/1b48115cdc3c9be4cf1538b2048df5f53b01c533.jpg
តារា & កម្សាន្ដ

 ០៨-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ក្រោយពីបានចេញនូវខ្សែភាពយន្តដ៏រន្ធត់ IT: Chapter Two កាលពីប៉ុន្មានខែមុនរូចមក ​Warner Bros. បានបញ្ចេញនូវស្នាដៃថ្មីមួយទៀត ដែលដកស្រង់ពីសៀវភៅរបស់អ្នកនិពន្ធដ៏ល្បីល្បាញលោក Stephen King ក្រោមចំណងជើងថា «Doctor Sleep»

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រឿង «Doctor Sleep»
រឿង «Doctor Sleep»

សម្រាប់ប្រិយមិត្តដែលជាហ្វេនរបស់លោក Stephen King ប្រាកដជាធ្លាប់បានដឹងពីខ្សែភាពយន្តមួយដែលមានចំណងជើងថា The Shining ជាក់ជាមិនខាន។ ដោយខ្សែភាពយន្ត «Doctor Sleep» ជាខ្សែភាពយន្តដែលបង្ហាញពីការវល់ត្រលប់មកវិញបន្ទាប់ពីជាង 40 ឆ្នាំក្រោយរបស់ The Shining​។ ទោះបីជាខ្សែភាពយន្តទាំងពីរនេះមានការពាក់ពន្ធគ្នារវាងសាច់រឿង និងអតីតកាលរបស់តួអង្គក៏ដោយតែខ្សែភាពយន្ត «Doctor Sleep» ជាខ្សែភាពយន្តមួយដែលលោកអ្នកមិនធ្លាប់ទស្សនា The Shining ក៏អាចទស្សនាបានដោយមិនពិបាកក្នុងការចាប់យកសាច់រឿងនោះឡើយ។

រឿង «Doctor Sleep»
រឿង «Doctor Sleep»

ដូចជាបានបញ្ជាក់នៅខាងលើ «Doctor Sleep» នឹងកើតឡើង 40 ឆ្នាំក្រោយពីហេតុការណ៍ដ៏រន្ធត់ និងតក់ស្លត់នៅក្នុងរឿង The Shining។ ដោយខ្សែភាពយន្តនេះមិនត្រឹមតែជាខ្សែភាពយន្តរន្ធត់ ឬវេទមន្ដធម្មតានោះឡើយ គឺវាលើសពីអ្វីៗដែលទស្សនិកជកធ្លាប់បានទស្សនាពីមុនមក។ ដើម្បីបញ្ចាក់ថា ខ្សែភាពយន្តនេះនឹងរន្ធត់ ថប់ដង្ហើម និងព្រឺព្រួចកម្រិតណានោះ គឺខ្សែភាពយន្ត «Doctor Sleep» បានផលិតដោយផលិតករដ៏ល្បីលោក Mike Flanagan ដោយលោកជាផលិតករ ដែលបានផលិតនូវខ្សែភាពយន្តរន្ធត់ល្បីៗជាច្រើនដូចជារឿង Hush និង Gerald’s Game ជាដើម។

រឿង «Doctor Sleep»
រឿង «Doctor Sleep»

ចង់ដឹងថាខ្សែភាពយន្ត «Doctor Sleep» រន្ធត់ និងថប់ដង្ហើមកម្រិតណានោះ កុំភ្លេចអញ្ជើញទៅទស្សនាខ្សែភាពយន្តណេះនៅគ្រប់រោងភាពយន្តថ្ងៃនេះទាំងអស់គ្នា៕

រឿង «Doctor Sleep»
រឿង «Doctor Sleep»
រឿង «Doctor Sleep»
រឿង «Doctor Sleep»
រឿង «Doctor Sleep»
រឿង «Doctor Sleep»

ទស្សនា Trailer នៅទីនេះ៖ 

វីដេអូ

ដើម្បីទទួលបានព័ត៌មានលំអិតពីភាពយន្តនេះ និងព័ត៌មានផ្សេងៗទៀតទាក់ទងនឹងភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh ឬតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និងរបស់ពីភាពយន្តជារៀងរាល់សប្តាហ៍។  

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T