បុគ្គលិកស្ម័គ្រចិត្តក្រុមហ៊ុនសាមសុងកម្ពុជា បន្តយុទ្ធនាការសប្បុរសធម៌ក្រោមប្រធានបទ «ទឹកស្អាតដើម្បីអនាគតយើងទាំងអស់គ្នា»!

//s5.kh1.co/12/12fbb7a06833b5e636e91601d2998a5b1956c08a.jpg
សង្គម

 ០៨-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ រយៈពេល៤ឆ្នាំជាប់ៗគ្នាហើយ ដែលកម្មវិធី “Samsung Employee Volunteer” បានបង្កើតឡើង ហើយឆ្នាំនេះក្រុមហ៊ុន សាមសុងប្រចាំប្រទេសកម្ពុជា បានធ្វើការបរិច្ចាគ “ប្រព័ន្ធចម្រោះទឹកស្អាតបែបជីវខ្សាច់” ដែលផ្តល់គុណប្រយោជន៍ដល់សុខភាពសិស្សានុសិស្ស ប្រមាណជាង១,០០០នាក់ ដើម្បីឱ្យពួកគេមានទឹកស្អាតទទួលទានបានយ៉ាងងាយស្រួល និងល្អសម្រាប់សុខភាពផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកស្រីនាយិកា សាន ស្រីកន្និដ្ឋា បានមានប្រសាសន៍ថា ឆ្នាំនេះសាលាបឋមសិក្សា ហ៊ុន សែន ព្រែកឫស្សី ដែលស្ថិតក្នុងក្រុងតាខ្មៅពិតជាមានសំណាង ហើយលោកស្រីក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរដល់ក្រុមហ៊ុន សាមសុងប្រចាំប្រទេសកម្ពុជា ដែលបានជ្រើសរើសសាលាលោកស្រីសម្រាប់កម្មវិធីបុគ្គលិកស្ម័គ្រចិត្ត ក្នុងឆ្នាំ២០១៩ នេះ។

«យើងពិតជារំភើបក្រៃលែងពេល ដែលឭដំណឹងថាសាលារបស់យើងនឹងទទួលបាន “ប្រព័ន្ធម្រោះទឹកស្អាតបែបជីវខ្សាច់”។ ប្រព័ន្ធចម្រោះទឹកស្អាតនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សិស្សានុសិស្សរបស់យើងក្នុងការទទួលបានសុខមាលភាពគ្រប់ពេលវេលាបើទោះបីជា ពួកគេស្ថិតនៅក្នុងសាលាក៏ដោយ»។

  លោកស្រីនាយិកា សាន ស្រីកន្និដ្ឋា
  លោកស្រីនាយិកា សាន ស្រីកន្និដ្ឋា

គួរបញ្ជាក់ផងដែរថា ក្រៅពីការបរិច្ចាគប្រព័ន្ធចម្រោះទឹកស្អាតហើយនោះ ក្រុមហ៊ុនសាមសុង ប្រចាំប្រទេសកម្ពុជា ក៏បានបរិច្ចាគបន្ថែមនូវដបទឹក និងសម្ភារៈសិក្សាចំនួន៤០០ឈុតទៀត ជូនដល់សិស្សានុសិស្សផងដែរ។ ដើម្បីជាការតបស្នងក្នុងកិច្ចសហការលើកកម្ពស់ផ្នែកសុខភាព និងការអប់រំក្រុមហ៊ុន សាមសុង ក៏ទទួលបាននូវលិខិតសរសើរពីគណៈគ្រប់គ្រងសាលាបឋមសិក្សាព្រែកឬស្សីផងដែរ។

  កម្មវិធី “Samsung Employee Volunteer”
  កម្មវិធី “Samsung Employee Volunteer”

លោក ស៊ឹងហូ ឆយ ( Seungho Choi) អគ្គនាយកគ្រប់គ្រងសាខាក្រុមហ៊ុនថៃអេឡិចត្រូនិចប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា៖

«សាមសុង គឺជាម៉ាកសញ្ញាដែលទទួលស្គាល់ទូទាំងពិភពលោកក្នុងការធ្វើឱ្យជីវិតមានភាពងាយស្រួល និងកាន់តែប្រសើរឡើងតាមរយៈវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដ៏ទំនើបអស្ចារ្យជាច្រើន។ អ្វីដែលកាន់តែពិសេសបំផុតនោះក្រុមហ៊ុន សាមសុង គឺជាក្រុមហ៊ុនដែលឈានមុខគេបំផុតក្នុងពិភពលោកតែមួយគត់ដែលផ្តល់ជូនផាសុកភាព និងសុខមាលភាពក្នុងការរស់នៅជូនដល់យើងទាំងអស់គ្នា»។

  កម្មវិធី “Samsung Employee Volunteer”
  កម្មវិធី “Samsung Employee Volunteer”

លោកក៏បានបន្ថែមទៀតថា ផលិតផលសាមសុង បានផ្សាភ្ជាប់ទំនាក់ទំនងទៅនឹងជីវិតរស់នៅរបស់ប្រជាជន ហើយបុគ្គលិកយើងក៏បានផ្សាភ្ជាប់ទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយសកម្មភាពមនុស្សធម៌ សប្បុរសធម៌ និងមេត្តាធម៌ មិនថាពួកគេស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។

ម្យ៉ាងវិញទៀត យើងតែងតែចាត់ទុកកុមារ និងក្មេងៗជំនាន់ក្រោយជាទំពាំស្នងឬស្សី និងជាអនាគតរបស់ប្រទេសកម្ពុជា។ នៅថ្ងៃណាមួយ កុមារៗនៅសាលារៀនរបស់យើងក្នុងថ្ងៃនេះនឹងជួយអភិវឌ្ឍប្រទេសកម្ពុជា។ ជាមួយនឹងចក្ខុវិស័យបែបនេះយើងតែងតែសួរសំណួរសាមញ្ញទៅខ្លួនឯងថា តើយើងអាចធ្វើអ្វីបានដើម្បីជម្រុញលើកទឹកចិត្តពួកគាត់  និងឱ្យពួកគាត់អាចធ្វើការអភិវឌ្ឍន៍ពិភពលោកដែលពួកគេកំពុងរស់នៅនេះ?

ក្នុងព្រឹត្តិការណ៍នេះ ក៏មានការចូលរួមពីកញ្ញា មាន សូនីតា ដែលតំណាងឲ្យផលិតផលសាមសុង ក៏បានស័គ្រ្មចិត្ត និងចំណាយពេលវេលាដ៏មានតម្លៃផ្ទាល់ខ្លួន ដើម្បីផ្ដល់ជាកម្លាំងចិត្ត និងគំនិតវិជ្ជមានដល់សិស្សានុសិស្សផងដែរ។ កញ្ញាបានបញ្ជាក់ថា៖

«នាងខ្ញុំពិតជារីករាយក្រៃលែង ដែលបានក្លាយជាផ្នែកមួយនៃគ្រួសារ សាមសុង។ ហើយថ្ងៃនេះគឺពិតជាផ្តល់នូវភាពរំភើបរីករាយដល់នាងខ្ញុំដែលបានមកចូលរួម និងចែកសម្ភារៈសិស្សាជូនដល់ប្អូនៗកុមារទាំងអស់នាព្រឹកនេះ ហើយសម្រាប់សកម្មភាពនេះនាងខ្ញុំមានមោទនភាពក្នុងការធ្វើជាតារាតំណាងឲ្យសាមសុង»។

  កម្មវិធី “Samsung Employee Volunteer”
  កម្មវិធី “Samsung Employee Volunteer”
  កម្មវិធី “Samsung Employee Volunteer”
  កម្មវិធី “Samsung Employee Volunteer”

គួរបញ្ជាក់ផងដែរថា កម្មវិធី “Samsung Employee Volunteer” គឺជាសកម្មភាពស្ម័គ្រចិត្តជា សកលមួយប្រចាំឆ្នាំរបស់ក្រុមហ៊ុន សាមសុង ហើយសម្រាប់ឆ្នាំនេះ បុគ្គលិកស្ម័គ្រចិត្តចំនួន ៥០ នាក់ មកពីសាមសុងប្រចាំប្រទេសកម្ពុជា បានចូលរួមក្នុងព្រឹត្តិការណ៍នេះ ដោយពោរពេញជាមួយភាពរីករាយ និងស្នាមញញឹមគ្រប់ៗគ្នា។

ថ្ងៃដែលពោរពេញទៅដោយការប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និទ្ធត្រូវបានបញ្ចប់ ហើយកុមារ និង បុគ្គលិកស្ម័គ្រចិត្តរបស់សាមសុងបានលាគ្នា ជាមួយស្នាមញញឹមដ៏រីករាយដោយបាននិយាយពាក្យថា «ជួបគ្នាម្តងទៀត!»

  កម្មវិធី “Samsung Employee Volunteer”
កម្មវិធី “Samsung Employee Volunteer”
  កម្មវិធី “Samsung Employee Volunteer”
  កម្មវិធី “Samsung Employee Volunteer”
សិស្សានុសិស្សនៃសាលាបឋមសិក្សា ហ៊ុន សែន ព្រែកឫស្សី 
សិស្សានុសិស្សនៃសាលាបឋមសិក្សា ហ៊ុន សែន ព្រែកឫស្សី 
សិស្សានុសិស្សនៃសាលាបឋមសិក្សា ហ៊ុន សែន ព្រែកឫស្សី 
សិស្សានុសិស្សនៃសាលាបឋមសិក្សា ហ៊ុន សែន ព្រែកឫស្សី 
សិស្សានុសិស្សនៃសាលាបឋមសិក្សា ហ៊ុន សែន ព្រែកឫស្សី 
សិស្សានុសិស្សនៃសាលាបឋមសិក្សា ហ៊ុន សែន ព្រែកឫស្សី 
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T