ម្តងនេះ Nycha ប្តួរចរិតពីតួស្លូតទៅជាតួកាចម្តង មើលហើយមិនសរសើរមិនបាន! (មានវីដេអូ)

//s4.kh1.co/cf/cfe4581b36c48ee64ca2c78275f73bcfd5b386c6.jpg
តារា & កម្សាន្ដ

 ០៨-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ទស្សនិកជនធ្លាប់បានទស្សនារួចមកហើយពីសមត្ថភាពសម្តែងរបស់ Nycha ដែលកន្លងមក នាងធ្លាប់តែសម្តែងជាតួស្លូតសុភាព ប៉ុន្តែមិនមែនមានន័យថានាងមិនអាចសម្តែងជាតួ ដែលមានចរិតផ្សេងនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងដូចជារឿងភាគថៃមួយរឿង ចំណងជើងថា «គំនុំស្នេហ៍អតីតជាតិ» ដែលត្រូវបានអ្នកដឹកនាំរឿងតម្រូវឱ្យសម្តែងជាតួអង្គ កាច ឆ្នាស និងបានធ្វើឱ្យអ្នកគាំទ្រមិនសរសើរមិនបានពីការសម្តែង​​របស់នាងក្នុងរឿងមួយនេះ។

  រឿង «គំនុំស្នេហ៍អតីតជាតិ»
  រឿង «គំនុំស្នេហ៍អតីតជាតិ»

រឿងនេះអ្នកដឹកនាំរឿងតម្រូវឱ្យ Nycha ចាប់ដៃគូជាមួយ Toey ដែលសាច់រឿងបង្ហាញពីរឿងរ៉ាវស្នេហា ដែលបានកើតឡើងតាំងពីអតីតកាល។ ក្នុងពេលបច្ចុប្បន្ន Kalin (Nycha) គឺជាតារាបង្ហាញម៉ូតដ៏ល្បីល្បាញម្នាក់​ ប៉ុន្តែនាងមានរឿងអាស្រូវជាច្រើន ដោយសារតែនាងបានរស់នៅជាមួយបុរស ដែលមានប្រពន្ធរួចហើយ តែនាងមិនខ្វល់អ្វីទាំងអ្វីទាំងអស់។ ថ្ងៃមួយនាងបានរកឃើញស្នៀតសក់បុរាណធ្វើពីមាសមួយ ហើយស្នៀតសក់នោះបាននាំនាងឲ្យសុបិនឃើញ TianKhum ជាមនុស្សស្រី ដែលមានរូបរាងមុខមាត់ដូចជានាង។ ក្នុងសុបិននាងបានដឹងពីដំណើរជីវិតរបស់ Tiankhum ទាំងអស់។  

  រឿង «គំនុំស្នេហ៍អតីតជាតិ»
  រឿង «គំនុំស្នេហ៍អតីតជាតិ»

Tiankhum គឺជានារីម្នាក់ដែលមានចរិតស្លូតបូតសុភាពរាបសារម្នាក់ ដោយសារតែការដឹងគុណពីការជួយរបស់ Taywarit ទើបធ្វើឱ្យនាងក្លាយជាស្រីកំណាន់របស់គេ។ តែជីវិតក្លាយជាស្រីកំណាន់របស់ Taywarit មិនមែនងាយស្រួលឡើយ នាងតែងត្រូវបានធ្វើទារុណកម្មពី Wongduen រហូតបានធ្វើឱ្យនាងស្លាប់។ Tiankhum បានស្លាប់ទាំងមិនអស់ចិត្ត នាងបានសច្ចាឲ្យខ្លួនឯងរឹងមំា និងសាហាវនៅជាតិក្រោយ ដូចនេះនាងអាចសងសឹកលើគ្រប់គ្នាដែលបានធ្វើបាបនាង។

  រឿង «គំនុំស្នេហ៍អតីតជាតិ»
  រឿង «គំនុំស្នេហ៍អតីតជាតិ»

រឿង «គំនុំស្នេហ៍អតីតជាតិ» នឹងត្រូវចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ចាប់ពីថ្ងៃទី១៤​ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៥:៤០នាទី រៀងរាល់ថ្ងៃចន្ទ-សុក្រ៕

ទស្សនាឈុតខ្លីសូមចុច៖

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T