កម្មវិធីអបអរសាទរ ការប្រកួតប្រជែងក្នុងកម្មវិធី «ABC Lions of Fashion» ទទួលបានជោគជ័យនៅ Neo Skybar!

//s5.kh1.co/11/115b41c28414e1c488d17e8c383a49442ce04963.jpg
តារា & កម្សាន្ដ

 ០៨-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩  ស្រាបៀរ ABC អិចស្ត្រាស្តោត បានបន្តរៀបចំកម្មវិធីអបអរសាទរការប្រកួតប្រជែងក្នុងកម្មវិធី ABC Lions of Fashion នៅ Neo Skybar ដោយបានទទួលការចូលរួមពីសំណាក់មិត្តយុវវ័យយ៉ាងច្រើនកុះករ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវិធីអបអរសាទរការប្រកួតប្រជែងក្នុងកម្មវិធី ABC Lions of Fashion មានការអញ្ជើញចូលរួមពីកំពូលក្រុមតារាចម្រៀង Mustache Band និងពិធីករដ៏ស្រស់ស្អាត Jimmy Meng។ ក្រុមនារីដើរបង្ហាញម៉ូតដ៏ល្បីឈ្មោះ ប្រចាំប្រទេសកម្ពុជាបានដើរបង្ហាញម៉ូត ជាមួយបេក្ខជនទាំងដប់រូបដែលកំពុងប្រលង ដើម្បីដណ្តើមពានជើងឯក ក្នុងកម្មវិធីប្រកួតបង្ហាញម៉ូត ABC Lions of Fashion

កម្មវិធី ABC Lions of Fashion
កម្មវិធី ABC Lions of Fashion

ក្នុងរាត្រីនោះ បេក្ខជនទាំងដប់រូបបានស្លៀកសម្លៀកបំពាក់ដ៏ស្រស់ស្អាត ដែលបានច្នៃម៉ូតដោយអ្នកច្នៃម៉ូតឈ្មោះ YUN ROTTANAK ចំណែកឯក្រុមនារីដើរបង្ហាញម៉ូតដ៏ល្បីឈ្មោះប្រចាំប្រទេសកម្ពុជា ស្លៀកសម្លៀកបំពាក់ដ៏ស្រស់ស្អាត ដែលបានច្នៃម៉ូតដោយអ្នកច្នៃម៉ូតឈ្មោះ DON PROTASIO។ 



កម្មវិធី ABC Lions of Fashion
កម្មវិធី ABC Lions of Fashion

លើសពីនេះទៅទៀត អតិថិជនម្នាក់ក្នុងចំណោមអតិថិជនជាច្រើន ដែលទិញស្រាបៀរ ABC អិចស្រ្តាស្តោត ៦ ដប ឬកំប៉ុង មានឱកាសឈ្នះរង្វាន់ជាច្រើនពីស្រាបៀរ ABC អិចស្រ្តាស្តោត។ ដើម្បីបង្កបរិយាកាសកាន់តែសប្បាយរីករាយ និងកាន់តែរំភើប មានរៀបចំកម្មវិធីលេងហ្គេមសប្បាយៗ និងចែករង្វាន់អនុស្សាវរីយ៍ពិសេសជូនអតិថិជន ខណៈពេលដែលកំពុងតែក្រេបភ្លក់នូវរសជាតិដ៏ឈ្ងុញឆ្ងាញ់នៃស្រាបៀរ ABC អិចស្ត្រាស្តោត

កម្មវិធីពិសេសនេះរៀបចំក្នុងគោលបំណង ដើម្បីឱទ្ទេសនាមបេក្ខជនបេក្ខនារី ផ្នែកបង្ហាញម៉ូតចំនួន១០នាក់ ជាពិសេសអំពាវអំនាវឲ្យសាធារណជនចូលរួមបោះឆ្នោត ឬ Vote គាំទ្របេក្ខជនបេក្ខនារី ដែលពួកគេពេញចិត្ត តាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរ ABC អិចស្ត្រាស្តោត ៖ https://www.facebook.com/ABC.ExtraStoutCambodia/

  កម្មវិធី ABC Lions of Fashion
  កម្មវិធី ABC Lions of Fashion

កម្មវិធី ABC Lions of Fashion គឺជាកម្មវិធីដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលគោលបំណងទទួលស្គាល់ស្នាដៃអ្នកច្នៃម៉ូត និងអ្នកបង្ហាញម៉ូត ដែលជាតារាទើបតែរះនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីប្រកួតនេះត្រូវបានរៀបចំឡើង ដោយសហការជាមួយស្ថាប័ន ដែលឈានមុខគេនៅក្នុងឧស្សាហកម្មច្នៃម៉ូដរបស់កម្ពុជា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដែលផ្តោតលើការធានានូវស្តង់ដារ សមស្របនៅក្នុងវិស័យឧស្សាហកម្មផលិតសម្លៀកបំពាក់ ទស្សនាវដ្តី សូ​វរីន ដែលជាទស្សនាវដ្តីម៉ូដឈានមុខគេនៅកម្ពុជា Arise Agency ដែលជាទីភ្នាក់ងារបង្ហាញម៉ូតដែលនាំមុខគេ និង​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​ (CGTI)​ ដែលជាវិទ្យាស្ថានបណ្ដុះបណ្ដាលជំនាញ នៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងវាយនភ័ណ្ឌ ដែលមានទំនាក់ទំនងជាមួយ GMAC

កម្មវិធី ABC Lions of Fashion
កម្មវិធី ABC Lions of Fashion
កម្មវិធី ABC Lions of Fashion
កម្មវិធី ABC Lions of Fashion

សូមរីករាយទទួលទាន ABC អិចស្ត្រាស្តោត ដោយការទទួលខុសត្រូវ ៕ 

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T