ឆេង ប្រសិទ្ធ ក្មេងពិតតែមានសមត្ថភាពមិនធម្មតា! (មានវីដេអូ)

//s5.kh1.co/a0/a0c7d26d1694e1a3d17442ad4a84c666e1649452.jpg
តារា & កម្សាន្ដ

 ០៨-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ទស្សនិកជនភាគច្រើនបានស្គាល់រួចមកហើយពីភាពល្បីល្បាញរបស់កុមារា ឆេង ប្រសិទ្ធ ដែលប្អូនមានសមត្ថភាពអាចបកស្រាយបទចម្រៀងបានយ៉ាងល្អ ពិរោះ ថែមទាំងមានរូបរាងសង្ហាតាំងពីក្មេងផងនោះ បានធ្វើឱ្យប្អូនមានឈ្មោះបោះសម្លេងក្នុងវិស័យសិល្បៈ និងប្រមូលបានអ្នកគាំទ្រមិនចាញ់តារា ដែលមានអាយុប្រហាក់ប្រហែលនឹងប្អូនឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្អូនប្រុស ឆេង ប្រសិទ្ធ
ប្អូនប្រុស ឆេង ប្រសិទ្ធ

មិនត្រឹមតែមានសមត្ថភាពច្រៀងប៉ុណ្ណោះទេ ថ្មីៗនេះ ឆេង ប្រសិទ្ធ ថែមទាំងទទួលបានការគាំទ្រច្រើនជាងគេពីគណៈកម្មការទាំងបីក្នុងកម្មវិធី «តូច ខ្លឹម ខ្លាំង» ដោយការបង្ហាញសមត្ថភាពច្រៀងផង ធ្វើម្ហូបផង និងភាពក្រមិចក្រមើមរបស់ប្អូនដែលអាចទាក់ទាញចិត្តគណៈកម្មការបាន។

ប្អូនប្រុស ឆេង ប្រសិទ្ធ
ប្អូនប្រុស ឆេង ប្រសិទ្ធ
ប្អូនប្រុស ឆេង ប្រសិទ្ធ
ប្អូនប្រុស ឆេង ប្រសិទ្ធ

មិនត្រឹមតែជាប់ក្នុងកម្មវិធីប៉ុណ្ណោះទេ ប្អូនក៏ទទួលបានការគាំទ្រច្រើនជាងគេទាំងប្រចាំសប្តាហ៍ និងប្រចាំខែ​តាមរយៈការគាំទ្ររបស់ទស្សនិកជននៅលើបណ្តាញសង្គមរបស់ភីអិនអិនថែមទៀតផង។  

នៅក្នុងសប្តាហ៍នេះប្អូននឹងមានវត្តមាននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនម្តងទៀតក្នុងកម្មវិធី «Boostrong Music On Fire» ដោយការបកស្រាយបទចម្រៀងពិរោះៗ រួមនឹងតារាចម្រៀងល្បីឈ្មោះដូចជាអ្នកនាង សុគន្ធ នីសា លោក ប៊ូ តាំងហ៊ាង និងព្រះនាងតូច ជេនណា

ចូលរួមទស្សនាអោយបានច្រើនកុះករក្នុងកម្មវិធី «Boostrong Music On Fire» ពីស្ទូឌីយោ ភីអិនអិនព្រែកភ្នៅ នាថ្ងៃសៅរ៍ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩​ វេលាម៉ោង ៤:៣០ នាទីល្ងាចតទៅ៕

ឆេង ប្រសិទ្ធ
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T