សមជាជើងខ្លាំងមែន! បេក្ខភាព X Factor ទាំង៣រូបច្រៀងនៅក្រៅកាន់តែពីរោះ ធ្វើឲ្យ ពាក់មី សរសើរមិនដាច់ពីមាត់ (មានវីដេអូ)

//s4.kh1.co/36/36770d35840b5ccc9c9efbc8fedb6f8e7cc4f86d.jpg
តារា & កម្សាន្ដ

 ០៨-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា ជើងខ្លាំងដែលអាចនៅបន្តនៅក្នុងកម្មវិធី ប្រលងបញ្ចេញសមត្ថភាពចម្រៀង X Factor ប៉ុន្មានរូប បានទទួលនូវសំឡេងគាំទ្រពីបណ្តាអ្នកគាំទ្រជាច្រើននៅក្នុងប្រទេស ស្របពេលដែលសមត្ថភាពរបស់ពួកគេពិតជាខ្លាំងៗមិនចាញ់គ្នានោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពីរកឃើញម្ចាស់ពានរង្វាន់រួចមក កាលពីពេលថ្មីៗនេះ ក៏ស្រាប់តែលេចមុខតារាកំប្លែងនាយពាក់មី និងបេក្ខភាពទាំង៣រូប រួមទាំងម្ចាស់ពានរង្វាន់ ចាន់ សុបញ្ញា បានធ្វើការជួបជុំគ្នា បញ្ចេញនូវសមត្ថភាពការច្រៀងម្តងម្នាក់ ដោយទទួលបាននូវការសរសើរយ៉ាងខ្លាំងពីអ្នកគាំទ្រ។

ដោយក្នុងនោះឃើញថា សំឡេងរបស់ពួកគេម្នាក់ៗនៅពេលដែលច្រៀងនៅក្រៅផ្ទាល់បែបនេះ ពិតជាពីរោះកាន់តែខ្លាំងគួរឲ្យសរសើរ ដែលពិតជាស័ក្តិសមជាជើងខ្លាំង នៅក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយនេះតែម្តង។ មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែ នាយ ពាក់មី ដែលជាអ្នកចម្រៀង និងតារាកំប្លែងនោះ ក៏សរសើរពីសំឡេងរបស់ពួកគេដែរ។

ជាមួយនឹងសមត្ថភាពការច្រៀងរបស់ពួកគេ នៅក្នុងការ Live វីដេអូនោះដែរ អ្នកគាំទ្រពិតជាចង់ឲ្យគ្រាប់ពេជ្រថ្មី ទាំង៣ដួងនេះ ចេញចម្រៀងរួមគ្នាតែម្តង ព្រោះគ្រាន់តែច្រៀងធម្មតាម្នាក់ម្តងបែបនេះ ស្តាប់ទៅពិតជាពីរោះខ្លាំងចុះទម្រាំច្រៀងរួមគ្នាទៀត មិនដឹងជាពីរោះបែបណានោះទេ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

ពាក់មី
ពាក់មី
ចាន់ សុបញ្ញា 
ចាន់ សុបញ្ញា 
បេក្ខភាព X Factor ច្រៀងនៅក្រៅ
បេក្ខភាព X Factor ច្រៀងនៅក្រៅ
បេក្ខភាព X Factor ច្រៀងនៅក្រៅ
បេក្ខភាព X Factor ច្រៀងនៅក្រៅ
បេក្ខភាព X Factor ច្រៀងនៅក្រៅ
បេក្ខភាព X Factor ច្រៀងនៅក្រៅ
បេក្ខភាព X Factor ច្រៀងនៅក្រៅ
បេក្ខភាព X Factor ច្រៀងនៅក្រៅ
ពាក់មី
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T